សាប៊ូ Liby

ជាប់ពន្ធនាគារ០២ឆ្នាំមិនរាងចាលត្រូវម្តាយប្តឹងសមត្ថកិច្ចអោយឃាត់ខ្លួនជាថ្មី ពាក់ព័ន្ធករណីហិង្សាដូចគ្នា

ថ្ងៃព្រហស្បតិ៍ 24 វិច្ឆិកា 2022, 12:50

ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ដែលគេស្គាល់ថាជាមនុស្សប្រើប្រាស់ថ្នាំញៀនត្រូវបានសមត្ថកិច្ចចុះនាំខ្លួនជាថ្មី ក្រោយពីរូបគេបានប្រើអំពើហិង្សាទៅលើម្តាយបង្កើតរបស់ខ្លួនឯង។

លោកស្រី ជា រ៉ាក់ រស់នៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង បានអោយដឹងថា កូនប្រុសរបស់លោកស្រីមានឈ្មោះ ទឹម ចាន់វាសនា អាយុ២០ឆ្នាំ ជាមនុស្សធ្លាប់ប្រើប្រាស់ថ្នាំញៀន ហើយរយៈពេលកន្លងមករូបគេតែងតែប្រើអំពើហិង្សាទៅលើលោកស្រីជាច្រើនលើកច្រើនសារ និងធ្លាប់បានកាប់ទៅលើលោកសង្ឃរហូតសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅដាក់ពន្ធនាគារអស់រយៈពេល០២ឆ្នាំផងដែរ។

លោកស្រីបានបញ្ជាក់បន្តថា ក្រោយចេញពីពន្ធនាគារកូនប្រុសម្នាក់នេះមិនបានកែខ្លួននោះទេ រូបគេតែងតែបង្ករហិង្សាដដែល រហូតនៅវេលាម៉ោង១០និង០០នាទីព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ រូបគេបានប្រើអំពើរហិង្សាដោយច្រានលោកស្រីធ្លាក់ពីលើគ្រែ និងបានទាញចានបាយបំរុងវៃក្បាលលោកស្រីថែមទៀត តែត្រូវបានប្តីចុងលោកស្រីចាប់ឃាត់ខ្លួនបាន និងរាយការណ៍ទៅកាន់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចំការសំរោងមកនាំខ្លួនជាថ្មីដើម្បីចាត់ការតាមផ្លូវច្បាប់បន្ត។

ជាប់ពន្ធនាគារ០២ឆ្នាំមិនរាងចាលត្រូវម្តាយប្តឹងសមត្ថកិច្ចអោយឃាត់ខ្លួនជាថ្មី ពាក់ព័ន្ធករណីហិង្សាដូចគ្នា
ជាប់ពន្ធនាគារ០២ឆ្នាំមិនរាងចាលត្រូវម្តាយប្តឹងសមត្ថកិច្ចអោយឃាត់ខ្លួនជាថ្មី ពាក់ព័ន្ធករណីហិង្សាដូចគ្នា
ជាប់ពន្ធនាគារ០២ឆ្នាំមិនរាងចាលត្រូវម្តាយប្តឹងសមត្ថកិច្ចអោយឃាត់ខ្លួនជាថ្មី ពាក់ព័ន្ធករណីហិង្សាដូចគ្នា
ជាប់ពន្ធនាគារ០២ឆ្នាំមិនរាងចាលត្រូវម្តាយប្តឹងសមត្ថកិច្ចអោយឃាត់ខ្លួនជាថ្មី ពាក់ព័ន្ធករណីហិង្សាដូចគ្នា
ជាប់ពន្ធនាគារ០២ឆ្នាំមិនរាងចាលត្រូវម្តាយប្តឹងសមត្ថកិច្ចអោយឃាត់ខ្លួនជាថ្មី ពាក់ព័ន្ធករណីហិង្សាដូចគ្នា
ជាប់ពន្ធនាគារ០២ឆ្នាំមិនរាងចាលត្រូវម្តាយប្តឹងសមត្ថកិច្ចអោយឃាត់ខ្លួនជាថ្មី ពាក់ព័ន្ធករណីហិង្សាដូចគ្នា

PLB Banner on article detail