នគរបាលស្រុកសង្កែឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ថ្ងៃពុធ 23 វិច្ឆិកា 2022, 8:6

ខេត្តបាត់ដំបង៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានចុះធ្វើការបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យ០១នាក់ជាប់ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនក្នុងបទល្មើសជាក់ស្តែង។

លោក វរសេនីយ៍ទោ សំ ប៊ុនហេង អធិការរងទទួលបន្ទុកផ្នែកប្រឆាំងគ្រឿងញៀនបានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១៥និង០០នាទី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចក្រុមទី០៤  ស្ថិតក្នុងភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ​ ខេត្តបាត់ដំបង​ ក្រោមបទបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ។

លោក សំ ប៊ុនហេង អធិការរង បានបញ្ជាក់ទៀតថា ក្នុងកិច្ចប្រតិបត្តិការនេះដែរ ក្នុងបទល្មើសជាក់ស្តែងសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់​  ឈ្មោះ ជុំ រស្មី ភេទប្រុស អាយុ​ ៣៧ឆ្នាំ មានទីលំនៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង  រួមជាមួយវត្ថុតាងមាន
ម្សៅក្រាមពណ៌សថ្លា ច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន០១ថង់ ទម្ងន់ ៣,៩០ក្រាមទាំងសំបក -ប្រាក់ខ្មែរចំនួន៥០០០០៛(ប្រាំមុឺនរៀល) -ទូរស័ព្ទដៃចំនួន០២គ្រឿងចាស់, និងម៉ូតូម៉ាកហុងដាឃ្លីចពណ៌ស សេរីឆ្នាំ២០២១ ពាក់ស្លាកលេខបាត់ដំបង
1AN-4543 លេខតួ,លេខម៉ាស៊ីន CN150k9004357ចំនួន០១គ្រឿងផងដែរ។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យរួមជាមួយវត្ថុតាងរហូតមកដល់ពេលនេះត្រូវផ្នែកជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់។

នគរបាលស្រុកសង្កែឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន
នគរបាលស្រុកសង្កែឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន
នគរបាលស្រុកសង្កែឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

PLB Banner on article detail