បុរសម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅលើចុងបេងដោយមិនដឹងមូលហេតុ

ថ្ងៃអង្គារ 22 វិច្ឆិកា 2022, 12:34

ខេត្តបាត់ដំបង៖ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ត្រូវបានពលរដ្ឋប្រទះឃើញចងកស្លាប់នៅលើចុងបេងបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៨និង៣០នាទី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

ប្រភពនៅក្បែរទីតាំងកន្លែងកើតហេតុខាងលើបានអោយដឹងថា នៅមុនពេលកើតហេតុវេលាម៉ោងប្រហែល០៨ព្រឹក នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ខណៈដែលខ្លួនកំពុងផ្សារដែកនៅលើចិញ្ចើមផ្លូវ ក៏ស្រាប់តែឃើញបុរសមិនស្គាល់អត្តសញ្ញាណម្នាក់អាយុខ្ទង់៣០ឆ្នាំជាងដោយមានសំលៀកបំពាក់ ខោខូវប៊យជើងវែង និងអាវយឺតដៃខ្លីពណ៌ខ្មៅ បានដើរឆ្លងកាត់នៅទីនោះ  ហើយមួយសន្ទុះក្រោយមកក៏លឺសូរមែកឈើប្រាវ ខ្លួនស្មានតែគេឡើងទាញខ្សែភ្លើងចងជាប់ទៅនឹងដើមឈើភ្លាមនោះខ្លួនក៏បានទៅមើល ក៏ស្រាប់តែឃើញបុរសខាងលើចងកជាមួយខ្សែគោ (ខ្សែលីឡុង)ទំលាក់ខ្លួននៅលើចុងបេងកំពស់ពីដីប្រហែល០៦ម៉ែត្រស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលជំនាញបានចុះទៅកាត់ខ្សែបង្ហូតចុះមកពិនិត្យធ្វើកោសល្យវិច័យ និងអ្នកភូមិជាច្រើននាក់ចោមរោមមើលតែមិនស្គាល់អត្តសញ្ញាណ ទើបសមត្ថកិច្ចសម្រេចយកទៅរៀបចំបូជានៅវត្តអន្លង់វិល ស្ថិតក្នុងឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ផងដែរ។

បុរសម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅលើចុងបេងដោយមិនដឹងមូលហេតុ
បុរសម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅលើចុងបេងដោយមិនដឹងមូលហេតុ
បុរសម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅលើចុងបេងដោយមិនដឹងមូលហេតុ
បុរសម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅលើចុងបេងដោយមិនដឹងមូលហេតុ

PLB Banner on article detail