បុរសម្នាក់ចុះកៀរកំប្លោកលង់ទឹកស្រះស្លាប់ទើបរកសពឃើញ

ថ្ងៃព្រហស្បតិ៍ 8 កញ្ញា 2022, 17:0

ភ្នំពេញ៖ សពបុរសម្នាក់ ដែលចុះកៀរកំប្លោកហេីយលង់ទឹក ស្លាប់  នៅភ្នំពេញកាលពីយប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងស្រះទឹកមួយកន្លែងក្នុងបរិវេណក្រសួងសាធារណការនិងដឹកជញ្ជូន{ធ្វេីឆៀក}សាខាអូដឹម តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិអូដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រហូតដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ទេីបរកសពឃេីញ ជនរងគ្រោះឈ្មោះសន ថា  ភេទប្រុសអាយុប្រហែល៣០ឆ្នាំ មានស្រុកកំណេីតនៅខេត្តកំពត។

ជនរងគ្រោះបានចុះកៀរកំប្លោកនិងសំរាមចេញពីក្នុងស្រះទឹក ហើយខណៈកំពុងកៀរកំប្លោកនោះមិនដឹងថាយ៉ាងម៉េចទេស្រាប់តែលិចមនុស្សបាត់ទៅ ភ្លាមៗនោះបងប្អូនជនរងគ្រោះនិងសាច់ញាតិបាននាំគ្នាចុះរាវរកដែរតែមិនឃេីញ រហូតដល់ថ្ងៃទី៨ ខែកញ្ញា ទេីបប្រទះឃេីញជនរងគ្រោះស្លាប់បាត់ទៅហេីយសមត្ថកិច្ចមូលដ្ឋានចុះទៅដល់កន្លែងកេីតហេតុពិនិត្យជាក់ស្តែង រួចប្រគល់សពឱ្យក្រុមគ្រួសារដឹកយកទៅធ្វេីបុណ្យតាមប្រពៃណីនៅឯស្រុកកំណេីត៕

បុរសម្នាក់ចុះកៀរកំប្លោកលង់ទឹកស្រះស្លាប់ទើបរកសពឃើញ

PLB Banner on article detail