សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់អង្ករ ១៤០ តោន ជូនរដ្ឋបាលក្រុង និងខណ្ឌទាំង១៤ ចែកជូនពលរដ្ឋ

ថ្ងៃពុធ 29 ធ្នូ 2021, 12:45

ភ្នំពេញ​៖ អំណោយ​ជា​អង្ករ​ចំនួន​១៤០​តោន​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុនសែន​បានប្រគល់​ជូន​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បន្ត​ចែក​ជូនទៅ​ខណ្ឌ​ទាំង ១៤ ចំណុះ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុងការ​ចែកជូន​បន្ត​ទៅឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​ខ្វះខាត​នៅក្នុង​មូលដ្ឋាន​ខណ្ឌ​នីមួយៗ​។​


​ពិធី​ប្រគល់​និង​ទទួល​អង្គរ​ខាងលើនេះ​បានធ្វើ​ឡើង នា​ព្រឹក​ថ្ងៃទី​២៩​ខែធ្នូ​ឆ្នាំ​២០២១​នេះ នៅ​កំពុង​ផែស្ងួត​ទ្រី ភាព ដែលមាន​ទីតាំង ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ​៥១ ក្នុងស្រុក​ឧ​ត្តុ​ង​ខេត្តកំពង់ស្ពឺ ក្រោម​វត្តមាន​ឯ​.​ឧ មាន ចាន់​យ៉ា​ដា អភិបាលរង​តំណាង​ឲ្យ​ឯ​.​ឧ ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​និង ឯ​.​ឧ ផាន់ ចាន់ថុល អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ តំណាងឱ្យ​អ្នកឧកញ៉ា​ទ្រី​ភាព ។​

 

ឯ​.​ឧ ផាន់ ចាន់ថុល អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បា​មានប្រសាសន៍​លើកឡើងថា អង្ករ​ដែល​បានប្រគល់​ជូន​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​នាពេលនេះ មាន​ចំនួន​១៤០​តោន ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ ហ៊ុនសែន​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន តាមរយៈ អ្នកឧកញ៉ា​ទ្រី ភាព​និង​លោកជំទាវ​គៀង ស្រី​នាង ដើម្បី​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចាត់ចែង​បន្ត​។។

 

​ក្នុងឱកាស​នោះ ឯ​.​ឧ មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​លើកឡើងថា  អង្គរ​ដែលជា​អំណោយ​របស់​សម្ដេច​តេ​ជោ ហ៊ុនសែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី​ហ៊ុនសែន​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានប្រគល់​បន្តទៅ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​ភ្លាមៗ​តែម្តង ដោយ​ក្នុង​មួយ​ខណ្ឌៗ ទទួលបាន​អង្ករ​ចំនួន​១០​តោន ដើម្បីអោយ​អាជ្ញាធរ​ខណ្ឌ​មានលទ្ធភាព​បន្ត​យកទៅ​ចែក​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​បន្ត​ទៀត​។​

 

 ឯ​.​ឧ មាន ចាន់​យ៉ា​ដា  បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្ដេច​តេ​ជោ ហ៊ុនសែន​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន ដោយ​សម្តេច​ទាំ​ទ្វេរ​តែងតែ​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ដោយបាន​ផ្ដល់នូវ​អំណោយ​ជា​បន្តបន្ទាប់ ជូនទៅ​បងប្អូន​ប្រជាពលរដ្ឋ​ទីទ័លក្រ​នៅ​ទូទាំងប្រទេស ។ ជាក់ស្តែង​សម្រាប់​ពេលនេះ សម្ដេច​ទាំង​ទ្វេ​នៅបាន​ប្រគល់ជូន​នូវ​អំណោយ​ជា​អង្ករ​រហូតដល់​១៤០​តោន ដើម្បីអោយ​រដ្ឋបាល​រាជធានី បន្ត​យកទៅ​ចែកជូន​ដល់​បងប្អូន​ទាល់ក្រ​នៅក្នុង​រាជធានី​ភ្នំពេញ​បន្តទៀត​៕

សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់អង្ករ ១៤០ តោន ជូនរដ្ឋបាលក្រុង និងខណ្ឌទាំង១៤ ចែកជូនពលរដ្ឋ
សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់អង្ករ ១៤០ តោន ជូនរដ្ឋបាលក្រុង និងខណ្ឌទាំង១៤ ចែកជូនពលរដ្ឋ
សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់អង្ករ ១៤០ តោន ជូនរដ្ឋបាលក្រុង និងខណ្ឌទាំង១៤ ចែកជូនពលរដ្ឋ

PLB Banner on article detail