ជាងសំណង់ម្នាក់ត្រូវបានផ្ទាំងថ្ម(អាវ៉ង់)បាក់សង្កត់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម

ថ្ងៃព្រហស្បតិ៍ 28 មេសា 2022, 14:14

ខេត្តបាត់ដំបង! កូនជាងសំណង់ម្នាក់ត្រូវបានផ្ទាំងថ្ម(អាវ៉ង់)បាក់សង្កត់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មក្នុងចំណោមក្រុមជាងជាច្រើននាក់ផ្សេងទៀតកំពុងរុះរើផ្ទះចាស់ដើម្បីសង់ថ្មី ដែលហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោងប្រហែល ១០និង៤០នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នៅចំណុចភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង។

 

ប្រភពពីក្រុមជាងសំណង់ដូចគ្នាបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ប៊ិន ភេទប្រុស អាយុប្រហែល ២៧ឆ្នាំ មានទីលំនៅក្នុងភូមិអូរខ្ជាយ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលនៅមុនពេលកើតហេតុក្រុមខ្លួននិងជនរងគ្រោះមានគ្នា០៤នាក់បាននាំគ្នារុះរើសំណង់ផ្ទះចាស់ដើម្បីធ្វើថ្មី ដែលការងារនេះចុះធ្វើរយៈពេលពី៤ទៅ៥ថ្ងៃមកហើយ ហើយនៅថ្ងៃកើតហេតុនេះខណៈដែលកំពុងរុះរើជនរងគ្រោះបានឈឺនោមហើយក៏ចុះមកក្រោមតាមចណ្តើរដែកដែលដាក់ផ្អែកលើផ្ទាំងថ្មដែលគេហៅថា(អាវ៉ង់) ហើយនៅពេលឡើងទៅលើវិញក៏ស្រាប់តែលឺសំឡេងបាក់ប្រាវភ្លាមនោះក៏នាំគ្នាមកមើលទើបដឹងថា ឈ្មោះប៊ិនត្រូវបានផ្ទាំងថ្មបាក់សង្កត់ពីលើស្លាប់បាត់ទៅហើយ។

 

ភ្លាមនោះដែរក៏មានការផ្អើលឆោឡោដល់ជាងជួសជុលរថយន្តក្បែរនោះរត់មកជួយដើម្បីលើកផ្ទាំងថ្មចេញ ប៉ុន្តែកម្លាំង១០នាក់លើកមិនរួច បន្ទាប់មកក៏បានរាយការណ៍ទៅសមត្ថកិច្ចដើម្បីចុះមកពិនិត្យកោសល្យវិច័យជាក់ស្តែងនៅកន្លែងកើតហេតុ និងរកវិធីគាស់យកសាកសពដើម្បីប្រគល់អោយសាច់ញាតិយករៀបចំធ្វើបុណ្យតាមប្រពៃណី។

ជាងសំណង់ម្នាក់ត្រូវបានផ្ទាំងថ្ម(អាវ៉ង់)បាក់សង្កត់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម
ជាងសំណង់ម្នាក់ត្រូវបានផ្ទាំងថ្ម(អាវ៉ង់)បាក់សង្កត់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម
ជាងសំណង់ម្នាក់ត្រូវបានផ្ទាំងថ្ម(អាវ៉ង់)បាក់សង្កត់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម

PLB Banner on article detail