​នគរបាល​ស្រុក​សង្កែ​បន្ត​ចុះ​រឹតបន្តឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ពេលយប់​

ថ្ងៃអង្គារ 26 មេសា 2022, 10:0

​ខេត្តបាត់ដំបង​! នៅ​យប់​ថ្ងៃទី ២៥ ខែមេសា ឆ្នាំ​២០២២​នេះ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ បាន​បន្ត​ចុះ​អនុវត្ត​រឹតបន្តឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក នៅតាម​ដងផ្លូវ​ចំណុច​ភូមិ​វត្ត​តា​មិ​ម ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្តបាត់ដំបង​។​

 

​លោក​វរសេនីយ៍ទោ យុ​ត តុង​ហូ អធិការរង​ស្រុក​សង្កែ ទទួលបន្ទុក​ផ្នែក​ចរាចរណ៍​ផ្លូវគោក បានអោយដឹងថា ការចុះ​អនុ​វត​រឹតបន្តឹង​ជាប្រចាំ​នូវ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​នាពេល​យប់​នេះ គោលបំណង​សំដៅ​កាត់បន្ថយ​អត្រា​នៃ​ការគ្រោះថ្នាក់​ចរាចរណ៍​អោយនៅ​ទាប​បំផុត ហើយក៏​ចាត់ការ​យ៉ាង​ម៉ឺងម៉ាត់​តាមច្បាប់​ចំពោះ​,​យាន​កែច្នៃ ,​លើ​ករណី​ស្រវឹង ,​អត់​មួក ,​អត់​បណ្ណ​បើកបរ  ,​អត់​ផ្លាកលេខ អត់​ភ្លើង​បំភ្លឺ​(​អត់​មាន ឫ​ដាក់​ខុស​បច្ចេកទេស​ចាំង​ភ្នែក​) ។​

 

​ហើយ​នៅក្នុង​យុទ្ធនាការ​ជាប្រចាំ​នេះដែរ នគរបាល​ជំនាញ​បាន​រកឃើញ​អំពើ​ល្មើស​ពីរ​ដែល​នៅតែ​បន្ត​កើតមាន​ច្រើនជាងគេ ក្នុងនោះ​មាន​(​ការបើកបរ​មិន​ពាក់មួក​សុវត្ថិភាព និង​បើកបរ​ដោយ​គ្មាន ឬ​មិន​ដំណើរការ​ភ្លើង​បំភ្លឺ​ផ្លាកលេខ ភ្លើង​ហ្វ្រាំង  ហើយ​ចំពោះ​អ្នកបើកបរ​ដែលមាន​សារធាតុ​ស្រវឹង ត្រូវ​ឃាត់​រហូត​ស្វាង​និង​ពិន័យ ,​អត់​បណ្ណ​បើកបរ ត្រូវ​ឃាត់​មិន​ឲ្យ​បើកបរ និង​ពិន័យ ,​អត់​ផ្លាកលេខ​ពិន័យ  ,​ល្មើស​ភ្លើង​កែតម្រូវ បើ​ខ្វះ​ដាក់​ថែម ឫ​បំពាក់​ខុស​ដោះយក​ចេញ​និង​ពិន័យ ការធ្វើ​បែបនេះ​គោលបំណង​ដើម្បី​រួមចំណែក​កាត់បន្ថយ​បទល្មើស​និង​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​អោយនៅ​កម្រិត​ទាប​បំផុត​។​

 

​ជាមួយគ្នានេះ ក្នុងនាម​នគរបាល​ជំនាញ​លោក​បាន​អំពាវនាវ​ទៅដល់​បងប្អូន​អ្នកធ្វើដំណើរ​នៅតាម​ដងផ្លូវ​ទាំងអស់​មិន​ថា​ទៅ​ទីជិត​ឬ​ឆ្ងាយ សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​ដើម្បី​អាយុជីវិត​យើង គ្រួសារ​យើង និង​អ្នកដទៃ​។​

​នគរបាល​ស្រុក​សង្កែ​បន្ត​ចុះ​រឹតបន្តឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ពេលយប់​
​នគរបាល​ស្រុក​សង្កែ​បន្ត​ចុះ​រឹតបន្តឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ពេលយប់​

PLB Banner on article detail