កាន់តែ​ធ្ងន់​! បេឡា​រុស្ស ត្រៀម​វាយលុក​ចូល​ភាគ​ខាងជើង​ប្រទេស​អ៊ុយ​ក្រែ​ន​

ថ្ងៃព្រហស្បតិ៍ 24 មីនា 2022, 10:16

​ក្រុមប្រឆាំង​បេឡា​រុស្ស បាន​និយាយថា អង្គភាព​ប្រយុទ្ធ​របស់ខ្លួន បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​សហការ​ជាមួយ​ប្រទេស​រុស្សី វាយលុក​ចូល​ភាគ​ខាងជើង​ប្រទេស​អ៊ុយ​ក្រែ​ន ក្នុងពេល​ឆាប់ៗ​នេះ ខណៈ​បច្ចុប្បន្ន​ពួកគេ​បានដាក់​ពង្រាយ​កងទ័ព​តាម​ព្រំដែន​រាប់ពាន់នាក់​។ នេះ​បើ​យោងតាម​ការចុះផ្សាយ ដោយសារ​ព័ត៌មាន CNN កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២២​។​

 

​មន្ត្រី​ស៊ើបការណ៍​ជាន់ខ្ពស់​ណា​តូ​ម្នាក់ បាន​និយាយថា សម្ព័ន្ធភាព​រវាង​រដ្ឋា​ភិ​បាល​បេឡា​រុស្ស និង​រុស្សី កំពុង​រៀបចំ​ដើម្បី​បង្ហាញ​ពី​ភាព​សហការ ក្នុង​ការវាយលុក​ប្រឆាំងនឹង​អ៊ុយ​ក្រែ​ន​។​

 

​សហរដ្ឋអាមេរិក និង​អង្គការ​ណា​តូ ជឿជាក់ថា ប្រទេស​បេឡា​រុស អាច​ចូលរួម​ជាមួយ រុស្ស៊ី​ក្នុង​សង្គ្រាម​ប្រឆាំងនឹង​អ៊ុយ​ក្រែ​ន​ក្នុងពេល​ឆាប់ៗ​នេះ​៕​

កាន់តែ​ធ្ងន់​! បេឡា​រុស្ស ត្រៀម​វាយលុក​ចូល​ភាគ​ខាងជើង​ប្រទេស​អ៊ុយ​ក្រែ​ន​

PLB Banner on article detail