ស្ងាត់ៗ អាមេរិក​ធ្វើតេស្ត​មី​ស៊ី​ល ល្បឿន​លឿន​ជាង​៥​ដង​នៃ​សម្លេង​

ថ្ងៃពុធ 6 មេសា 2022, 18:43

​សហរដ្ឋអាមេរិក​បាន​ធ្វើតេស្ត​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សម្លេង​៥​ដង ដែល​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន Lockheed Martin នឹង​ជា​ផ្នែក​មួយ នៃ​កម្មវិធី HAWC(Hypersonic-Air Breathing Weapon Concept)​។ នេះ​បើតាម​ចេញផ្សាយ​ដោយ CNN កាលពី​ថ្ងៃទី​០៦ មេសា ម្សិលមិញ​។​

 

CNN បាន​ចុះផ្សាយ​ថា មី​ស៊ី​ល​នេះ​ត្រូវបាន​បាញ់​ចេញពី​យន្តហោះ​ទំលាក់​គ្រាប់បែក​ខ្នាត​អាមេរិក B-52 ស្ថិតនៅ​ឆ្នេរ​ភាគ​ខាងលិច​នៃ​ប្រទេស​។ ការធ្វើ​តេស្ត​នេះ​មិន​ត្រូវបាន​បើកចំហរ​នោះឡើយ ប៉ុន្តែ​បើតាម​ការសន្និដ្ឋាន​គេ​ជឿជាក់ថា មី​ស៊ី​ល​នេះ​អាចមាន​ល្បឿន​ដល់​ទៅ​5-March ជា​ខ្នាត​ល្បឿន​ដែល​លឿន​ជាង​សម្លេង​។​

 

​គួរ​បញ្ជាក់ថា រដ្ឋាភិបាល​អាមេរិក ក្រោម​ការដឹកនាំ​របស់​លោក Joe Biden បាន​ខិតខំ​លាក់​ព័ត៌មាន​នេះ ចាប់​តាំងតែ​ពី​ពេលដែល​ត្រូវបាន​ធ្វើតេស្ត កាលពី​ពាក់​កណ្តាលខែ​មិនា មកម្ល៉េះ ដើម្បី​អាច​កាត់បន្ថយ​សំពាធ ជាមួយនឹង​រដ្ឋាភិបាល ក្រុង​មូ​ស្គូ​៕

ស្ងាត់ៗ អាមេរិក​ធ្វើតេស្ត​មី​ស៊ី​ល ល្បឿន​លឿន​ជាង​៥​ដង​នៃ​សម្លេង​

PLB Banner on article detail