វិស័យ​ពាណិជ្ជកម្ម​អ៊ុយ​ក្រែ​ន ធ្លាក់ចុះ​ជិត​៦​ពាន់​លាន​ដុល្លារ ក្នុង​មួយខែ​

ថ្ងៃពុធ 6 មេសា 2022, 12:27

​ដោយសារ​ភ្លើងសង្គ្រាម​ពី​ការឈ្លានពាន​ឥតឈប់ឈរ​ពី​ប្រទេស​រុស្សី ធ្វើ​ឲ្យ​វិស័យ​ពាណិជ្ជកម្ម ពោលគឺ​ការនាំ​ចូល និង​នាំចេញ​របស់​ប្រទេស​អ៊ុយ​ក្រែ​ន បាន​ធ្លាក់ចុះ​យ៉ាងខ្លាំងបំផុត នៅក្នុង​ខែមីនា គឺ​ក្នុង​រង្វង់ 5,9​ពាន់​លាន​ដុល្លារ​អាមេរិក នៅក្នុង​មួយខែ​។​នេះ​បើតាម​ការ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក​របស់ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​របស់​ប្រទេស​អ៊ុយ​ក្រែ​ន លោក Yulia Svyrydenko​។​

 

​បើតាម​ការចុះផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ិន​ហួរ​៖ ដោយសារតែ​ការបិទច្រក​កំពង់ផែ ការនាំចេញ​កសិផល របស់​អ៊ុយ​ក្រែ​ន​ត្រូវបាន​រង​ផល​យ៉ាងខ្លាំងបំផុត​។​

 

​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​អ៊ុយ​ក្រែ​ន បាន​បញ្ជាក់ថា ការចាប់ផ្តើម​សាប​ព្រួស​ឡើងវិញ ក្រោយ​សង្គ្រាម និង​ការងារ​រដ្ឋ គឺជា​មូលដ្ឋាន​នៃ​ស្ថេរភាព​សេដ្ឋកិច្ច​របស់​ប្រទេស​៕

 វិស័យ​ពាណិជ្ជកម្ម​អ៊ុយ​ក្រែ​ន ធ្លាក់ចុះ​ជិត​៦​ពាន់​លាន​ដុល្លារ ក្នុង​មួយខែ​

PLB Banner on article detail