រុស្ស៊ី សម្រេច​បិទ​បណ្ដាញ​សង្គម Facebook និង Instagram

ថ្ងៃពុធ 23 មីនា 2022, 8:55

​តុលាការក្រុង​មូ​ស្គូ បានសម្រេច​ហាមឃាត់ Facebook និង Instagram ក្នុងប្រទេស​រុស្ស៊ី ដោយ​ដាក់​ស្លាក​ក្រុមហ៊ុន Meta Platforms Inc. ជា​បណ្ដាញ​សង្គម “​ជ្រុលនិយម​”​។​

 

​បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បានឱ្យដឹងថា ពាក្យបណ្តឹង​របស់​ការិយាល័យ​អគ្គ​រដ្ឋអាជ្ញា​នៃ​ប្រទេស​រុស្ស៊ី ធ្វើឡើង​ក្នុង​គោលបំណង​ការពារ​ជនជាតិ​រុស្ស៊ី​ពី​ការរំលោភ​សិទ្ធិ​របស់​ពួកគេ​។ ក្រុមហ៊ុន Meta បាន​បំពាន​ច្បាប់​របស់ខ្លួន ដោយ​អនុញ្ញាតឱ្យ​មានការ​បង្ហោះ នូវ​សុន្ទរកថា​ដ៏​ឃោរឃៅ ចំពោះ​យោធា​រុស្ស៊ី ហើយ​បាន​ព្រងើយកន្តើយ​ចំពោះ​សំណើរ​ជាង ៤៥០០​សំណើរ ដើម្បី​លុប​ព័ត៌មាន​ក្លែងក្លាយ ស្តីពី​ប្រតិបត្តិការ​យោធា​ពិសេស​របស់​រុស្ស៊ី និង​អំពាវនាវ​ឱ្យមាន បាតុកម្ម​ដោយ​គ្មាន​ការអនុញ្ញាត​។​

 

​យ៉ាងណាក៏ដោយ ក្រុមហ៊ុន Meta ក៏បាន​ហាមឃាត់ មិន​ឱ្យធ្វើ​អាជីវកម្ម នៅក្នុង​ប្រទេស​រុស្ស៊ី ផងដែរ​៕​

រុស្ស៊ី សម្រេច​បិទ​បណ្ដាញ​សង្គម Facebook និង Instagram
រុស្ស៊ី សម្រេច​បិទ​បណ្ដាញ​សង្គម Facebook និង Instagram
រុស្ស៊ី សម្រេច​បិទ​បណ្ដាញ​សង្គម Facebook និង Instagram

PLB Banner on article detail

អត្ថបទពេញនិយម