ក្រុមហ៊ុន​ល្បីឈ្មោះ​ជាច្រើន បិទទ្វារ​ដើរចេញ​ពី​ប្រទេស​រុស្សី​

ថ្ងៃពុធ 2 មីនា 2022, 14:36

​ក្រុមហ៊ុន​ផលិត​រថយន្ត​លំដាប់​ពិភពលោក ចំនួន​៧ និង​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ល្បីៗ​ជាច្រើន បានសម្រេច​បញ្ចប់​អាជីវកម្ម​របស់ខ្លួន នៅក្នុង​ប្រទេស​រុស្សី និង​បន្សល់ទុក​បុគ្គលិក​រាប់រយ​នាក់ ដោយសារតែ​ការ​ការដាក់ទណ្ឌកម្ម​ដោយ​កាត់ផ្តាច់​ទីផ្សារ​ពី​សំណាក់​លោកខាងលិច មកលើ​ប្រទេសមួយ​នេះ​។​

 

​យោងតាម​ការចុះផ្សាយ​ដោយសារ​ព័ត៌មាន CNA បាន​បញ្ជាក់ថា ក្រោយ​ប្រធានាធិបតី​រុស្ស៊ី លោក វ្ហា​ឌី​មៀ ពូ​ទីន លើកទ័ព​ទៅ​វាយប្រហារ​ប្រទេស​អ៊ុយ​ក្រែ​ន និង​បន្ទាបពី​ប្រទេស​រុស្សី​ទទួលរង​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច ជា​បន្តបន្ទាប់​, ក្រុមហ៊ុន​ផលិត​រថយន្ត​ចំនួន​៧ ក្នុងនោះ​រួមមាន​៖ Volvo របស់​ស៊ុយអែត និង​ក្រុមហ៊ុន Daimler Truck បានសម្រេច​ផ្អាក​ចរន្ត​អាជីវកម្ម​របស់ខ្លួន ជាបន្ទាន់ និង​បន្សល់ទុក​សម្ពាធ​ដល់​បុ​គ្ក​លិ​ក​រាប់រយ​នាក់ នៅក្នុង​ប្រទេស​រុស្សី​។​

 

​ប្រភព​ដដែល​បន្តថា ក្រោយ​មានការ​ផ្តាច់​អាជីវកម្ម​ជា​បន្តបន្ទាប់ ក្រុមហ៊ុន​ថាមពល​យក្ស​មួយទៀត (BP) ដែលជា​ក្រុមហ៊ុន​វិនិយោគ​បរទេស​ដ៏​ធំ​បំផុត​របស់​រុស្ស៊ី ក៏បាន​បោះចោល​ភាគហ៊ុន​២០​ភាគរយ ស្មើ​២៥​ពាន់​លាន​ដុល្លារ ដើម្បី​ដើរចេញ​ប្រទេស​រុស្ស៊ី​។​ក្នុងនោះ​ក៏មាន ក្រុមហ៊ុន Volkswagen ដែលជា​ក្រុមហ៊ុន​ដឹកជញ្ជូន​ដ៏​ធំ​មួយទៀត ក៏បាន​សម្រេច​ផ្អាក​ដំណើរការ​របស់ខ្លួន​ជា​បណ្ដោះអាសន្ន​ផងដែរ​៕​

ក្រុមហ៊ុន​ល្បីឈ្មោះ​ជាច្រើន បិទទ្វារ​ដើរចេញ​ពី​ប្រទេស​រុស្សី​

PLB Banner on article detail