ពលករ​ខ្មែរ​ជិត​២០០​នាក់ ត្រូវបាន​អាជ្ញាធរ​ប្រទេស​ថៃ​បញ្ជូន​អោយ​អាជ្ញាធរ​កម្ពុជា​វិញ​

ថ្ងៃព្រហស្បតិ៍ 13 មករា 2022, 12:49

​ខេត្តបាត់ដំបង​! កម្លាំង​បញ្ជាការដ្ឋាន​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ ៨១៩ សហការ​ជាមួយ​ក​ម្កាំ​ង​កងយោធពល​ខេមរភូមិន្ទ និង​ក្រុមគ្រូពេទ្យ បានទទួល​ពលករ​ខ្មែរ​ប្រុស​ស្រី សរុប​ជិត​២០០​នាក់​ដែល​ភាគី​ខាង​ថៃ​ចាប់បញ្ជូន​អោយ​ត្រឡប់មក​ស្រុកកំណើត​វិញ​តាម​ច្រក​តំបន់​អូរ​អន្លក់ ស្ថិតក្នុង​ភូមិ​អូរ​អន្លក់ ឃុំ​តា​សែន ស្រុក​កំរៀង ខេត្តបាត់ដំបង​។​

 

​លោក​វរសេនីយ៍ឯក ម៉​ង់ ស៊ី មេបញ្ជាកា​រដ្ឋា​នវរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ ៨១៩ បានអោយដឹងថា ដោយ​អនុវត្តន៍​តាម​បទបញ្ជា​របស់លោក ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន ស្នងការ​នគរបាល​ខេត្តបាត់ដំបង ជាប់​ជាប្រចាំ​ស្ដីពី​ការការពារ​សន្តិសុខ​តាម​ខ្សែបន្ទាត់​ព្រំដែន កម្ពុជា​-​ថៃ  ក្នុងការ​ត្រួតពិនិត្យ​ពលរដ្ឋ​ឆ្លងដែន និង​ស្រាវជ្រាវ​រកមុខ​សញ្ញា​មេខ្យល់​នាំ​ពលករ​ចេញ​ដោយ​មិន​ស្របច្បាប់​ក្នុងភូមិ​សាស្ត្រ​ដែល​ខ្លួន​ទទួលខុសត្រូវ ជាក់ស្តែង​នៅ​ថ្ងៃ ទី​១៣ ខែមករា ឆ្នាំ​២០២២​នេះ​​លោក​បាន​ចាត់​កម្លាំង​ប៉ុស្តិ៍​អូរ​អន្លក់​សហការ​ជាមួយ​កម្លាំង​កងយោធពល​ខេរ​ភូមិន្ទ និង​ក្រុមគ្រូពេទ្យ បាន​ចុះ​ទទួល​ពលករ​ខ្មែរ​ប្រុស​ស្រី​សរុប​ចំនួន ១៦០​នាក់ ដែល​ភាគី​ខាង​ថៃ​បាន​ចាប់​បញ្ជូនមក​តាម​ច្រក​តំបន់​អូរ​អន្លក់ ស្ថិតក្នុង​ភូមិ​អូរ​អន្លក់ ឃុំ​តា​សែន ស្រុក​កំរៀង នៃ​ខេត្តបាត់ដំបង​។

 

លោក​បន្តថា ពលករ​ខ្មែរ​ដែល​អាជ្ញាធរ​ភាគី​ប្រទេស​ថៃ​បញ្ជូន​មកអោយ​អាជ្ញាធរ​ភាគី​កម្ពុជា​វិញ​នាពេលនេះ​សរុប​មាន​ចំនួន ១៦០​នាក់ ក្នុងនោះ​ស្រី​ចំនួន ៥២​នាក់​និង​ក្មេង​ចំនួន ២៩​នាក់​ផងដែរ ដែល​ត្រូវបាន​ក្រុមគ្រូពេទ្យ​ធ្វើ​តេស​រហ័ស​ស្វែងរក​មេរោគ ដែលជា​លទ្ធផល​អវិជ្ជមាន​កូ​វីដ​-១៩​ទាំងអស់ ហើយ​ក្នុងចំណោម​ពលករ​ខ្មែរ​សរុប​ចំនួន ១៦០​នាក់ ក្នុងនោះ ១១៣​នាក់ ស្រី ៣៦​នាក់​និង​ក្មេង ១៥​នាក់​មាន​កាត​ទទួលបាន​វ៉ាក់សាំង​រួច​ត្រូវ​ក្រុមគ្រូពេទ្យ​ធ្វើការ​អប់រំ​ណែនាំ​អំពី​វិធានការ ការពារ​ការឆ្លង​ជំងឺ​កូ​វី​-១៩​រួច​បាន​អនុញ្ញាតអោយ​ត្រឡប់​ទៅ​ស្រុកកំណើតរ​វិញ ដោយឡែក​អ្នក​សេសសល់​មិនទាន់មាន​កាត​ចាក់​វ៉ាក់សាំង​ចំនួន ៤៧​នាក់ ស្រី​១៦​នាក់ និង​ក្មេង​១៤​នាក់​ត្រូវបាន​ចាត់​បញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​គីឡូ​៩ ស្រុក​សំពៅ​លូន​។​

ពលករ​ខ្មែរ​ជិត​២០០​នាក់ ត្រូវបាន​អាជ្ញាធរ​ប្រទេស​ថៃ​បញ្ជូន​អោយ​អាជ្ញាធរ​កម្ពុជា​វិញ​
ពលករ​ខ្មែរ​ជិត​២០០​នាក់ ត្រូវបាន​អាជ្ញាធរ​ប្រទេស​ថៃ​បញ្ជូន​អោយ​អាជ្ញាធរ​កម្ពុជា​វិញ​
ពលករ​ខ្មែរ​ជិត​២០០​នាក់ ត្រូវបាន​អាជ្ញាធរ​ប្រទេស​ថៃ​បញ្ជូន​អោយ​អាជ្ញាធរ​កម្ពុជា​វិញ​
ពលករ​ខ្មែរ​ជិត​២០០​នាក់ ត្រូវបាន​អាជ្ញាធរ​ប្រទេស​ថៃ​បញ្ជូន​អោយ​អាជ្ញាធរ​កម្ពុជា​វិញ​
ពលករ​ខ្មែរ​ជិត​២០០​នាក់ ត្រូវបាន​អាជ្ញាធរ​ប្រទេស​ថៃ​បញ្ជូន​អោយ​អាជ្ញាធរ​កម្ពុជា​វិញ​
ពលករ​ខ្មែរ​ជិត​២០០​នាក់ ត្រូវបាន​អាជ្ញាធរ​ប្រទេស​ថៃ​បញ្ជូន​អោយ​អាជ្ញាធរ​កម្ពុជា​វិញ​
ពលករ​ខ្មែរ​ជិត​២០០​នាក់ ត្រូវបាន​អាជ្ញាធរ​ប្រទេស​ថៃ​បញ្ជូន​អោយ​អាជ្ញាធរ​កម្ពុជា​វិញ​

PLB Banner on article detail