​កូន​អកតញ្ញូ​ម្នាក់​វាយ​ម្តាយ​បាក់ដៃ​ និង​របួស​ពេញ​ខ្លួន រួច​ដុតបំផ្លាញ​ផ្ទះ​ចោល​ទាំងស្រុង​

ថ្ងៃអាទិត្យ 19 ធ្នូ 2021, 9:44

​ខេត្តបាត់ដំបង​! សេចក្តីរាយការណ៍​មួយ​បានអោយដឹងថា កាលពី​ថ្ងៃទី ១៧ ខែធ្នូ  ឆ្នាំ​២០២១ វេលា​ម៉ោង ២១​និង​១០​នាទី​យប់​មាន​ករណី​អគ្គិភ័យ​មួយ​បាន​កើតឡើង​នៅ​ចំណុច​ភ្នំ​ស្លឹក ស្ថិតក្នុង​ភូមិ​បឹង​អំពិល ឃុំ​ស្តៅ ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង និង​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​០១​ខ្នង (​ទាំងស្រុង​)​។​

 

​ផ្ទះ​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ខាងលើ​មាន​ទំហំ ៣​ម៉ែត្រ​x៤​ម៉ែត្រ  ធ្វើ​អំពី​ឈើ ដំបូល​ប្រក់​ស័ង្កសី  ជញ្ជាំង​ស័ង្កសី ដែលមាន​ម្ចាស់​ឈ្មោះ សុខ ឃីម ភេទ​ស្រី អាយុ ៥៨​ឆ្នាំ  រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ  ហើយ​សម្ភារ​ខូចខាត​ក្រៅពី​ផ្ទះ​០១​ខ្នង ក្នុងនោះ​មាន​ម៉ូតូ​ចាស់ៗ​ចំនួន ០២​គ្រឿង និង​សម្ភារ​ក្នុងផ្ទះ​មួយចំនួនទៀត​។​

 

​សេចក្តីរាយការណ៍​ដដែល​បាន​បញ្ជាក់ថា ករណី​អគ្គិភ័យ​ខាងលើ​នេះដែរ​បង្កឡើង​ដោយ​ឈ្មោះ ណាត មករា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ​(​ត្រូវជា​កូន​ម្ចាស់ផ្ទះ​ជា​អ្នក​ដុត​) ព្រមទាំង​បាន​វាយ​ម្តាយ​អោយ​របួស​ត្រង់​ខ្មង​ជើង​ខាងស្តាំ និង​បាក់ដៃ​ស្តាំ បែកក្បាល​ហើយក៏​ដុត​ផ្ទះ​ចោល​តែម្តង​។​

 

​ភ្លាមៗ​នោះដែរ​សមត្ថកិច្ច​បាន​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ០១ គ្រឿង និង​បាន​ប្រើប្រាស់​ទឹក​អស់​ចំនួន ០១​ឡាន​ផងដែរ​ដើម្បី​គ្រប់គ្រង​កុំអោយ​អណ្តាតភ្លើង​ឆេះ​រាលដាល​ទៅផ្ទះ​ដទៃ​បាន​។​

​កូន​អកតញ្ញូ​ម្នាក់​វាយ​ម្តាយ​បាក់ដៃ​ និង​របួស​ពេញ​ខ្លួន រួច​ដុតបំផ្លាញ​ផ្ទះ​ចោល​ទាំងស្រុង​

PLB Banner on article detail