កសិក​រដាំចេក​ពងមាន់ ត្អូញត្អែរ​តម្លៃ​ទីផ្សារ​ធ្លាក់ចុះ ខណ​:​ប្រមូល​ផល​ម្តងៗ ជួល​រថយន្ត​ដឹក​យកទៅលក់​នៅ​ផ្សារ​ឆ្ងាយ​

ថ្ងៃអង្គារ 14 ធ្នូ 2021, 13:41

​ប៉ៃលិន ៖​កសិករ​ម្នាក់ ដែល​បាន​ប្រកប​របរ​ដាំ ដំណាំ​ចេកពងមាន់​ប្រមាណ​១៣​ហិកតា ជាង​២០០០០​គុម្ព នៅលើ​ដីចំការ​របស់ខ្លួន ស្ថិត​ក្នុងភូមិ​ថ្នល់ទទឹង ឃុំ​អូរអណ្តូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​ត្អូញត្អែរ​ពី​តម្លៃ​ទីផ្សារ​ដំណាំ​ចេក​នេះ​ធ្លាក់ចុះ លំបាក​រក​ទីផ្សារ​ក្នុង​ខេត្ត​ប៉ៃលិន ទើប​ក្រោយពេល ប្រមូល​ផល​ម្តងៗ ជួល​រថយន្ត​ដឹក​យកទៅ​លក់ដូរ​នៅឯ​ផ្សារ​ខេត្តបាត់ដំបង​។

 

​ឈ្មោះ ហ៊ឹម នេត្រា ហៅ​ពេទ្យ រស់នៅក្នុង​ភូមិ​ខាងលើ បានឱ្យដឹងថា គាត់​ចាប់ផ្តើម​កាប់ឆ្កា​ព្រៃ ដាំ​ដំណាំ​ចេកពងមាន់​នេះ អស់​រយ​:​ពេល​៤ ទៅ​៥​ឆ្នាំ​មកហើយ ដោយ​ក្រោយពី​ដាំ​បាន​ជិត​១​ឆ្នាំ គាត់​បាន​ប្រមូល​ផល​លក់​ឱ្យ​ឈ្មួញ​បរទេស កុម្មង់ ទិញ​ដឹក​យកទៅលក់​បន្ត​នៅ​ប្រទេស​ថៃ និង​ប្រទេស​ចិន​។ ប៉ុន្តែ​កាលពី​ចុងឆ្នាំ​២០២០ កន្លងទៅនេះ ដោយសារតែ​វិបត្តិ​ជំងឺ​កូ​វីដ ១៩ វាយប្រហារ​ប្រទេស​កម្ពុជា ក៏ដូចជា​ប្រទេស​ថៃ និង​ប្រទេស​ផ្សេងៗ ទើប​ធ្វើឱ្យ​ម៉ូយ​ដែល​ធ្លាប់​កុម្មង់​ទិញ​បាន​ផ្អាក​ឈប់​ទៅវិញ គឺ​គេ​ទិញ​ក្នុងតម្លៃ ៣៥​ទៅ​៤០​បាត (​ប្រាក់​ថៃ​) ក្នុង​១​គីឡូក្រាម​។ ពេល​ក្រោយមក​ដោយ​បរទេស​មិនអាច​ចូលមក​ទិញ ខាង​លោក​ក៏​ប្រមូល​ផល​លក់ដូរ​នៅតាម​ផ្សារ​ក្នុងស្រុក គឺ​នៅ​ខេត្ត​ប៉ៃលិន និង​ខេត្តបាត់ដំបង​។ តែ​រហូតមក​ដល់ពេលនេះ អត់​មាន​ទីផ្សារ​នៅ​ខាង​ប៉ៃលិន ព្រោះ​គេ​ទិញ​តិចតួច ទើប​លោក​ជួល​រថយន្ត​ដឹក​យកទៅលក់​បន្ត​នៅ​ខេត្តបាត់ដំបង ក្នុង​ផ្សារ ភូ ពុ​យ ដែល​ទើបនឹង​បង្កើត​ថ្មី ដោយ​ឈ្មួញ​ទិញ​ក្នុង​១​គីឡូក្រាម​តម្លៃ​១៨០០​រៀល​ប៉ុណ្ណោះ​។ ទោះបីជា​យ៉ាងណា ខាង​លោក​ជួល​កម្មករ​ឱ្យ​ប្រមូល​ផល​ផ្លែ​ចេក​ដាក់​រថយន្ត ដោយបាន​ប្រហែល​២​តោន ក្នុង​១​សប្តាហ៍ ហើយ​ក្នុង​១​ខែ អាច​ប្រមូល​ផល​បាន​៨​តោន​ផងដែរ លុះ​ទូទាត់​ថ្លៃឈ្នួល​ចុះឡើង គឺអាច​នៅសល់​ថវិកា​តិចតួច​ស​ម្រា​ប់​ផ្គត់ផ្គង់​ជីវភាព​។​

 

​លោក​បញ្ជាក់ទៀតថា ជា​រៀងរាល់ថ្ងៃ ខាង​លោក​មិនអាច​ថែទាំ​ដំណាំ​ចេក​នេះ ម្នាក់ឯង​បានទេ គឺ​ជួល​ឱ្យ​កម្មករ​ចូលទៅ​ជួយ​ជម្រះ​ស្មៅ​នៅតាម​គុម្ព​ចេក កាត់​ត្រ​យ៉ូ​ង​ចេក​ដាក់​រថយន្ត តែង​ស្លឹកចេក​ដែល​ក្រា​ស៊ី​ជាដើម ដោយ​ក្នុង​១​ថ្ងៃ ត្រូវ​ចំណាយ​ឱ្យ​កម្មករ​ម្នាក់​ចាប់ពី​២៥០០០​ទៅ​៣០០០០​រៀល​។​

 

​លោក​បន្ថែមទៀតថា ការថែទាំ​ដើម​ចេកពងមាន់​នេះ មានការ​លំបាក​ជាង​ដំណាំ​ចេក​ផ្សេងៗ ដោយ​ត្រូវ​បូមទឹក​ស្រោច បាញ់ថ្នាំ​កំចាត់​មេរោគ ក៏ដូចជា​ពិនិត្យមើល​ស្ថានភាព​ដើម​ចេក​ជាប្រចាំ​ថ្ងៃ​។ បើសិនជា​បណ្តែតបណ្តោយ​តែ​បន្តិច អាច​នឹង​កើត​ទៅជា​ជំងឺ​ក្រា​ស៊ី​ស្លឹក និង​ដើម​បណ្តាលឱ្យ​ឆ្លង​ពី​ដើម​មួយ​ទៅ​ដើម​មួយ​បណ្តាលឱ្យ​ងាប់​ខូចខាត​អស់​ច្រើន​ថែម​ទៀតផង​។​

 

​លោក ផាន សុ​ផា​ណ្ណា​រ៉ា ប្រធានការិយាល័យ​ក្សេត្រសាស្ត្រ ផលិតភាព​កសិកម្ម នៃ​មន្ទីរ​កសិកម្ម​រុក្ខា ប្រមាញ់ និង​នេសាទ​ខេត្ត​ប៉ៃលិន បានអោយដឹងថា ផ្ទៃដី​ដាំ​ដំណាំ​ចេក មាន​ប្រមាណ ៣៨៧ ហិច​តា ដោយ​ក្នុងនោះ​មាន​ដំណាំ​ចេកពងមាន់ មាន​៣៧ ហិកតា និង​ដំណាំ​ចេកណាំវ៉ា ៣៥០​ហិច​តា គិត​ត្រឹម​ថ្ងៃនេះ​ប្រមូល​ផល​បាន ៥៩​ភាគរយ​ហើយ​៕​

កសិក​រដាំចេក​ពងមាន់ ត្អូញត្អែរ​តម្លៃ​ទីផ្សារ​ធ្លាក់ចុះ ខណ​:​ប្រមូល​ផល​ម្តងៗ ជួល​រថយន្ត​ដឹក​យកទៅលក់​នៅ​ផ្សារ​ឆ្ងាយ​
កសិក​រដាំចេក​ពងមាន់ ត្អូញត្អែរ​តម្លៃ​ទីផ្សារ​ធ្លាក់ចុះ ខណ​:​ប្រមូល​ផល​ម្តងៗ ជួល​រថយន្ត​ដឹក​យកទៅលក់​នៅ​ផ្សារ​ឆ្ងាយ​
កសិក​រដាំចេក​ពងមាន់ ត្អូញត្អែរ​តម្លៃ​ទីផ្សារ​ធ្លាក់ចុះ ខណ​:​ប្រមូល​ផល​ម្តងៗ ជួល​រថយន្ត​ដឹក​យកទៅលក់​នៅ​ផ្សារ​ឆ្ងាយ​
កសិក​រដាំចេក​ពងមាន់ ត្អូញត្អែរ​តម្លៃ​ទីផ្សារ​ធ្លាក់ចុះ ខណ​:​ប្រមូល​ផល​ម្តងៗ ជួល​រថយន្ត​ដឹក​យកទៅលក់​នៅ​ផ្សារ​ឆ្ងាយ​
កសិក​រដាំចេក​ពងមាន់ ត្អូញត្អែរ​តម្លៃ​ទីផ្សារ​ធ្លាក់ចុះ ខណ​:​ប្រមូល​ផល​ម្តងៗ ជួល​រថយន្ត​ដឹក​យកទៅលក់​នៅ​ផ្សារ​ឆ្ងាយ​
កសិក​រដាំចេក​ពងមាន់ ត្អូញត្អែរ​តម្លៃ​ទីផ្សារ​ធ្លាក់ចុះ ខណ​:​ប្រមូល​ផល​ម្តងៗ ជួល​រថយន្ត​ដឹក​យកទៅលក់​នៅ​ផ្សារ​ឆ្ងាយ​
កសិក​រដាំចេក​ពងមាន់ ត្អូញត្អែរ​តម្លៃ​ទីផ្សារ​ធ្លាក់ចុះ ខណ​:​ប្រមូល​ផល​ម្តងៗ ជួល​រថយន្ត​ដឹក​យកទៅលក់​នៅ​ផ្សារ​ឆ្ងាយ​
កសិក​រដាំចេក​ពងមាន់ ត្អូញត្អែរ​តម្លៃ​ទីផ្សារ​ធ្លាក់ចុះ ខណ​:​ប្រមូល​ផល​ម្តងៗ ជួល​រថយន្ត​ដឹក​យកទៅលក់​នៅ​ផ្សារ​ឆ្ងាយ​
កសិក​រដាំចេក​ពងមាន់ ត្អូញត្អែរ​តម្លៃ​ទីផ្សារ​ធ្លាក់ចុះ ខណ​:​ប្រមូល​ផល​ម្តងៗ ជួល​រថយន្ត​ដឹក​យកទៅលក់​នៅ​ផ្សារ​ឆ្ងាយ​

PLB Banner on article detail

អត្ថបទពេញនិយម