អាជីវករ​ផ្សា​របឹង​ឈូក​ផ្ទុះ​ការតវ៉ា​ជាថ្មី​ស្នើរ​អោយ​អាជ្ញាធរ​ជួយ​ដោះស្រាយ​អោយ​ពួកគាត់​បាន​លក់ដូរ​នៅ​កន្លែង​ដដែល​

ថ្ងៃអង្គារ 23 វិច្ឆិកា 2021, 11:52

​បាត់ដំបង​! ក្រុមអាជីវករ​ផ្សា​របឹង​ឈូក ប្រមាណ​ជិត ១០០​នាក់ តំណាងអោយ​អាជីវករ​ជាង ៥០០​នាក់ បាន​ផ្ទុះ​ការតវ៉ា​ជាថ្មី​ដើម្បី​ស្នើរ​សុំអោយ​អាជ្ញាធរ ក៏ដូចជា​ឯកឧត្តម សុខ លូ អភិបាលខេត្ត ពិសេស​ឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តបាត់ដំបង ជួយ​ដោះស្រាយ​អោយ​ពួកគាត់​បាន​លក់ដូរ​នៅ​កន្លែង​ដដែល ព្រោះ​ពួកគាត់​លក់ដូរ​នៅ​ទីនោះ​ជាង ២០​មកហើយ​។​

 

​ជាមួយ​ការប្រមូលផ្តុំ​ផ្ទុះ​ការតវ៉ា​ជាថ្មី​របស់​បងប្អូន​អាជីវករ​ផ្សា​របឹង​ឈូក ស្ថិត​ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​នេះដែរ ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​បរិវេណ​ខាងមុខ​សាលាខេត្ត​បាត់ដំបង ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ក្នុង​គោលបំណង​ដើម្បី​ស្នើអោយ​អភិបាលខេត្ត ក៏ដូចជា​ឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តបាត់ដំបង ជួយ​ដោះស្រាយ​អោយ​ពួកគាត់​បាន​លក់ដូរ​នៅ​ទីតាំង​ផ្លូវ​បេតុង ក្នុង​បរិវេណ​ផ្សា​របឹង​ឈូក​ដដែល ដោយ​ការស្នើសុំ​នេះ​បន្ទាប់ពី​ខាង​រដ្ឋបាលខេត្ត​បានចេញ​លិខិត​អោយ​ពួកគាត់​ផ្លាស់ប្តូរ​ទីតាំង​អាជីវកម្ម​របស់ខ្លួន​ទៅ​លក់​នៅ​ទីផ្សារ​ផ្សេង ដើម្បី​អនុវត្ត​រៀបចំ​សណ្តាប់ធ្នាប់ របៀបរៀបរយ នៅ​ផ្សា​របឹង​ឈូក និង​តំបន់​ផ្សា​របឹង​ឈូក ខណៈដែល​ពួកគាត់​អ្នកខ្លះ​ធ្លាប់​លក់ដូរ​នៅ​ទីនោះ​ជាង​១០​ឆ្នាំ និង​អ្នកខ្លះ​ជាង​២០​ឆ្នាំ​មកហើយ តាំងតែ​ពី​កកើត​ផ្សារ​នេះ​ឡើងមក​ម្លេះ ។​

 

​ក្រោយពី​មានការ​ប្រមូលផ្ដុំ​លើកឡើង​របស់​ក្រុមអាជីវករ​មួយសន្ទុះ​ក្រោយមក ខាង​អាជ្ញាធរ​រដ្ឋបាល​ខេត្តបាត់ដំបង បាន​ចុះមក​ធ្វើការ​សម្របសម្រួល​ដោយ​តម្រូវអោយ​តំណាង​អាជីវករ​ចំនួន​០៥​នាក់​ចូលទៅ​សាលាខេត្ត​ដើម្បី​ពិភាក្សារ​រក​ដំណោះស្រាយ ប៉ុន្តែ​ខាង​អាជីវករ​មិន​ព្រម ដោយ​ពួកគាត់​ចង់បាន​វត្តមាន​ឯកឧត្តម សុខ លូ អភិបាលខេត្ត​បាត់ដំបង ចេញមក​និយាយ​ដោះស្រាយ​នៅ​ចំពោះមុខ​ពួកគាត់​ទាំង​អត់ ព្រោះ​ពួកគាត់​គិតថា ការចូល​ជួប​ជា​ច្រើនដង​កន្លងមក មិនបាន​ទទួលលទ្ធផល​ដូច​អ្វីដែល​ពួកគាត់​ស្នើសុំ​នោះទេ​។​

 

​បន្ទាប់មក​លោក យឹម សៀ​ប អភិបាលរង​ខេត្ត បាន​ចុះមក​អន្តរាគមន៍​ដោយ​ស្នើ​សុំអោយ​អាជីវករ​វិលត្រឡប់​ទៅផ្ទះ​វិញ ដោយ​លើក​ពេល​ចាំ​ជួប ឯកឧត្តម​អភិបាលខេត្ត​នៅ​រសៀល​ថ្ងៃស្អែក​វិញ ព្រោះ​ថ្ងៃនេះ​ឯកឧត្តម​អភិបាល​ជាប់​ភារកិច្ច​ចុះ​ទៅតាម​ស្រុក ភ្លាមនោះ​ខាង​អាជីវករ​ក៏​យល់ព្រម​រំសាយ​ដោយ​ចាំ​មក​នៅ​រសៀល​ថ្ងៃស្អែក​បន្តទៀត​។​

អាជីវករ​ផ្សា​របឹង​ឈូក​ផ្ទុះ​ការតវ៉ា​ជាថ្មី​ស្នើរ​អោយ​អាជ្ញាធរ​ជួយ​ដោះស្រាយ​អោយ​ពួកគាត់​បាន​លក់ដូរ​នៅ​កន្លែង​ដដែល​
អាជីវករ​ផ្សា​របឹង​ឈូក​ផ្ទុះ​ការតវ៉ា​ជាថ្មី​ស្នើរ​អោយ​អាជ្ញាធរ​ជួយ​ដោះស្រាយ​អោយ​ពួកគាត់​បាន​លក់ដូរ​នៅ​កន្លែង​ដដែល​
អាជីវករ​ផ្សា​របឹង​ឈូក​ផ្ទុះ​ការតវ៉ា​ជាថ្មី​ស្នើរ​អោយ​អាជ្ញាធរ​ជួយ​ដោះស្រាយ​អោយ​ពួកគាត់​បាន​លក់ដូរ​នៅ​កន្លែង​ដដែល​
អាជីវករ​ផ្សា​របឹង​ឈូក​ផ្ទុះ​ការតវ៉ា​ជាថ្មី​ស្នើរ​អោយ​អាជ្ញាធរ​ជួយ​ដោះស្រាយ​អោយ​ពួកគាត់​បាន​លក់ដូរ​នៅ​កន្លែង​ដដែល​
អាជីវករ​ផ្សា​របឹង​ឈូក​ផ្ទុះ​ការតវ៉ា​ជាថ្មី​ស្នើរ​អោយ​អាជ្ញាធរ​ជួយ​ដោះស្រាយ​អោយ​ពួកគាត់​បាន​លក់ដូរ​នៅ​កន្លែង​ដដែល​

PLB Banner on article detail