បី​ថ្ងៃ​នៃ​ពិធី​បុណ្យអុំទូក ខេត្តបាត់ដំបង​ទទួលបាន​ភ្ញៀវ​ទេសចរណ៍ ៣​ម៉ឺន​នាក់​

ថ្ងៃអាទិត្យ 21 វិច្ឆិកា 2021, 18:7

​ខេត្តបាត់ដំបង​៖ រយៈពេល​បី​នៃ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក សម្រាប់​ខេត្តបាត់ដំបង​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ចំនួន ៣៨៦៦៧​នាក់ មក​ដើរ​កំសាន្ត​តាម​រមណីយដ្ឋាន​ទេសចរណ៍ និង​គោលដៅ​ទេសចរណ៍​នានា ក្នុង​ខេត្តបាត់ដំបង​។​

​យោងតាម​របាយការណ៍​របស់លោក អ៊ុច អ៊ុ​ភី​នីស្សា​រ៉ា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​បានអោយដឹងថា​ ​ចំនួន​របស់​ភ្ញៀវ​ទេសចរណ៍​នាឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក រយះពេល​បី​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៨,១៩,២០ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ មាន​ចំនួន​ភ្ញៀវទេសចរ​ជាតិ ចំនួន​៣៨៦០៤​នាក់ និង​ភ្ញៀវទេសចរ​អន្តរជាតិ (​ទេសចរ​ផ្ទៃក្នុង​)​ចំនួន ៦៣​នាក់ ដែល​សរុប ស្មើ ចំនួន​៣៨៦៦៧​នាក់​។​

​រមណីយដ្ឋាន​ទេសចរណ៍ និង​គោលដៅ​ទេសចរណ៍​នានា ក្នុង​ខេត្តបាត់ដំបង​ដែល​ភ្ញៀវ​បាន​ទៅ​កំសាន្ត​រួមមាន :
_​រមណីយដ្ឋាន ប្រាសាទ​បាណន់
_​រមណីយដ្ឋាន ភ្នំ​សំពៅ​
_​រមណីយដ្ឋាន ប្រាសាទឯកភ្នំ​
_​រមណីយដ្ឋាន អាង​កំពីងពួយ​
_​រមណីយដ្ឋាន ចំការ​ស្វាយ​
_​រមណីយដ្ឋាន ស្ទឹង​ថ្មដា​ចំការ​ធុ​រេ​ន​
_​រមណីយដ្ឋាន ទឹកធ្លាក់ ៥៣ ភ្នំព្រឹក​
_​រមណីយដ្ឋាន នគរជុំ ភ្នំព្រឹក​
_​រមណីយដ្ឋាន ភ្នំ​កំពូល​
_​រមណីយដ្ឋាន ចំការ​ធុ​រេ​ន​អូរ​តង​
_​រមណីយដ្ឋាន វាល​ចម្បាំង ខេ​ម​សាយ​
_​សហគមន៍​អេកូ​ទេសចរណ៍​ទឹកធ្លាក់​អូរ​ជាំ​
_​សហគមន៍​អេកូ​ទេសចរណ៍​ព្រែក​ទាល់​
_​មណ្ឌល​កម្សាន្ត ឡូរី​ជើងភ្នំ​បាណន់​
_​រមណីយដ្ឋាន ស្ទឹង​ក្រញូង​
_​គោលដៅ​ទេសចរណ៍ ស្ទឹង​ថ្វាក​
_​រមណីយដ្ឋាន ចំការ​មៀន​
_​គោលដៅ​ទេសចរណ៍ វត្តភ្នំ​ចំបាំង​
_​មណ្ឌល​កម្សាន្ត សួន​ទឹក​សុភមង្គល​
_​ផ្ទះ​ផ្កា Begonia
_​សួនផ្កា ច្បា​រមាត់​ស្ទឹង​
_​សួនផ្កា ភ្នំ​សំពៅ​
_​សួនផ្កា ឈើទាល​។​

​លោក​ប្រធាន​មន្ទីរ​បាន​អោយដឹងទៀតថា ជាមួយនឹង​គោលដៅ​ទេសចរណ៍​ខាងលើ​ម្ចាស់​រមណីយដ្ឋាន​ទេសចរណ៍​ក្នុង​ខេត្ត បាន​ចូលរួម​អនុវត្ត​យ៉ាង​យកចិត្តទុកដាក់​តាម​វិធាន​សុ​វត្តិភាព​ទេសចរណ៍ និង​នីតិវិធី​ប្រតិបត្តិ​ស្ដង់ដា​ជា​អប្បប​មា (SOP) តាម​គន្លង​ក្រ​តី​ភាព​ថ្មី​។​
-​ម្ចាស់​រមណីយដ្ឋាន​ទេសចរណ៍​ក្នុង​ខេត្ត បាន​ចូលរួម​អនុវត្តតាម​ការណែនាំរ​បស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ដោយ​តម្រូវអោយ​បុគ្គលិក​ពាក់​ម៉ាស់ ចាំ​វាស់​កម្តៅ​ភ្ញៀវ បាញ់​អាល់កុល​ជូន​ភ្ញៀវ តម្រូវអោយ​ភ្ញៀវ​ស្កេ​ន​QR Code​មុននឹង​ចូល និង​ការរក្សា​គម្លាត​សង្គម​ជាដើម​។​

/​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​មានការ​យល់ដឹង​ច្រើន និង​ចូលរួម​អនុវត្ត​ការពារ​ខ្លួន​ពី​ជំងឺ​កូ​វីដ ១៩
/​មានការ​ចូលរួម​រក្សា​សណ្តាប់ធ្នាប់ សុខ​សុវត្ថិភាព​ជូន​ភ្ញៀវ​ពី​សំណាក់​កងកម្លាំង​ទាំង​៣​ផងដែរ​។​

​ជាមួយ​គ្មា​នេះ​ក៍មាន​បញ្ហា​ប្រឈម​ខ្លះៗ​ដូចជា​ ​មាន​ភ្លៀវ​ធ្លាក់​តិចតួច​នៅតាម​រមណីយដ្ឋាន​ទេសចរណ៍ និង​គោលដៅ​ទេសចរណ៍​មួយចំនួន​
-​ភ្ញៀវទេសចរ​តាម​គោលដៅ​ខ្លះ​មាន​ចំនួន​ច្រើន នាំ​ការអនុវត្ត​វិធាន​សុវត្ថិភាព​មិនបាន​គ្រប់​ជ្រុងជ្រោយ​។​

PLB Banner on article detail