ឃាត់ខ្លួនជនសង្ស័យ១ក់ពីបទរក្សាទុកថ្នាំញៀន

ថ្ងៃពុធ 17 វិច្ឆិកា 2021, 10:20

ខេត្តបាត់ដំបង! កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះប្រតិបត្តិការ បង្ក្រាបករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណីក្នុងបទល្មើជាក់ស្តែង។

 

លោកវរសេនីយ៍ឯក សុខ និមល ប្រធានការិយាល័យប្រឆាំងគ្រឿងញៀនបានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង ១៤និង៤៥នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចក្រុមទី១៩ ភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។

 

ជាមួយកិច្ចប្រតិបត្តិការនេះដែរ ក្នុងបទល្មើសជាក់ស្តែងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ ឡំ ធារិន ហៅ គក់ ភេទប្រុស  អាយុ ៣៩ឆ្នាំ មានទីលំនៅក្នុងភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។

 

វត្ថុតាងចាប់យកបានរួមមាន!
- ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក ICE)ចំនួន ០២ថង់ ទំងន់ ៨,២១ក្រាម ទាំងសំបក
- ទូរស័ព្ទដៃចំនួន០១គ្រឿង
- ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ ០១គ្រឿង -កាបូបដាក់លុយ ០១  និងសម្ភារៈសម្រាប់ប្រើប្រាស់រំលែកថ្នាំញៀនលក់មួយចំនួន។

 

ក្រោយពីឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កំពុងរៀបចំសំណុំរឿងបញ្ជូនបន្តទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ។

ឃាត់ខ្លួនជនសង្ស័យ១ក់ពីបទរក្សាទុកថ្នាំញៀន
ឃាត់ខ្លួនជនសង្ស័យ១ក់ពីបទរក្សាទុកថ្នាំញៀន

PLB Banner on article detail