ដកហូត​ទាំង​ថ្នាំញៀន កាំភ្លើង​កែច្នៃ និង​កាំបិត​ជាច្រើន​ដើម ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់​

ថ្ងៃសៅរ៍ 13 វិច្ឆិកា 2021, 13:55

​ខេត្តបាត់ដំបង​! កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ០១​ករណី​ក្នុង​បទល្មើស​ជាក់ស្តែង​។​

 

​លោក​វរសេនីយ៍ឯក ពេជ្រ សា​រ៉ែ​ន អធិការនគរបាល​ក្រុង​បាត់ដំបង​បានអោយដឹងថា កិច្ចប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង ១៥​និង​០០​នាទី ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

 

​ជាមួយ​កិច្ចប្រតិបត្តិការ​នេះដែរ​ជំហាន​ដំបូង​សមត្ថកិច្ច​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​០១​នាក់ ឈ្មោះ អុ​ិ​ត ចាន់​រិ​ទ្ទ ហៅ ផ្លេះ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ជាមួយនឹង​វត្ថុតាង​ចាប់​យកបាន​រួមមាន​:
-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ច្រក​ក្នុង​ថង់​ប្លា​ស្ទិ​ក​ថ្លា ចំនួន​០៥​ថង់ សង្ស័យ​មាន​សារធាតុ​ញៀន​(​ទម្ងន់ ១.៧៥​ក្រាម ទាំង​សំបក​)
-​ទូរស័ព្ទដៃ ចំនួន​០១​គ្រឿង​
-​ថង់​ប្លា​ស្ទិ​ក​សម្រាប់​ច្រក​រំលែក​ថ្នាំញៀន​លក់​មួយចំនួន​។

 

​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ និង​ដោយមាន​ការសម្របសម្រួល​លើ​នីតិវិធី​ពី ឯកឧត្តម  កែវ  សុជាតិ  ព្រះរាជអាជ្ញា  នៃ អយ្យការ អម​សាលា ដំបូង ខេត្ត បាត់ដំបង​ផង​នោះ នៅវេលា​ម៉ោង​១៥​និង​៤០ នាទី​ថ្ងៃ​ដដែល សមត្ថកិច្ច​បាន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ ចេង ណាត ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ នៅ​ចំណុច​ភូមិ​កំពង់​សីមា សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ជាមួយ​វត្ថុតាង​ចាប់​យកបាន​រួមមាន​:
- កាំបិត ចំនួន​០៤​ដើម​
- កាំភ្លើង​កែច្នៃ​សប់​ខ្យល់​បាញ់​គ្រាប់កង់ ចំនួន​០១​ដើម​
- ម៉ូតូ​០១​គ្រឿង ម៉ាក​យ៉ាម៉ាហា អុ​ិ​ច​សាយ​ទ័​រ សេ​១៥០ សេរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ (​ចាស់​)
​និង​សំភារ​សម្រាប់​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួនទៀត​។

 

​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ក្រុង​បាត់ដំបង​កំពុង​កសាង​សំណុំរឿង​បញ្ជូនបន្ត​ទៅកាន់​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕​

ដកហូត​ទាំង​ថ្នាំញៀន កាំភ្លើង​កែច្នៃ និង​កាំបិត​ជាច្រើន​ដើម ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់​
ដកហូត​ទាំង​ថ្នាំញៀន កាំភ្លើង​កែច្នៃ និង​កាំបិត​ជាច្រើន​ដើម ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់​
ដកហូត​ទាំង​ថ្នាំញៀន កាំភ្លើង​កែច្នៃ និង​កាំបិត​ជាច្រើន​ដើម ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់​
ដកហូត​ទាំង​ថ្នាំញៀន កាំភ្លើង​កែច្នៃ និង​កាំបិត​ជាច្រើន​ដើម ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់​
ដកហូត​ទាំង​ថ្នាំញៀន កាំភ្លើង​កែច្នៃ និង​កាំបិត​ជាច្រើន​ដើម ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់​
ដកហូត​ទាំង​ថ្នាំញៀន កាំភ្លើង​កែច្នៃ និង​កាំបិត​ជាច្រើន​ដើម ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់​

PLB Banner on article detail