ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីគ្រឿងញៀន

ថ្ងៃព្រហស្បតិ៍ 11 វិច្ឆិកា 2021, 12:49

ខេត្តបាត់ដំបង! កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះប្រតិបត្តិការ បង្ក្រាបករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណីក្នុងបទល្មើជាក់ស្តែង។

 

លោកវរសេនីយ៍ឯក សុខ និមល ប្រធានការិយាល័យប្រឆាំងគ្រឿងញៀនបានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង ១៤និង៤៥នាទី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។

 

ជាមួយកិច្ចប្រតិបត្តិការនេះដែរ ក្នុងបទល្មើសជាក់ស្តែងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់រួមមាន!
១-ឈ្មោះ រើន ធារិទ្ធ ភេទប្រុស  អាយុ ២៦ឆ្នាំ
២-ឈ្មោះ រិទ្ធ សុវណ្ណា ហៅ ខ្លា ភេទប្រុស  អាយុ ២២ឆ្នាំ អ្នកទាំងពីររស់នៅភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។

 

វត្ថុតាងចាប់យកបានរួមមាន!
- ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក ICE)ចំនួន ០២ថង់ ទំងន់ ១,៣៤ក្រាម ទាំងសំបក
- ទូរស័ព្ទដៃចំនួន០២គ្រឿង
- កាំបិតចំនួន០៣ដើម និងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

 

ក្រោយពីឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កំពុងរៀបចំសំណុំរឿងបញ្ជូនបន្តទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ។

ឃាត់ខ្លួនជនសង្ស័យ២នាក់  ករណីគ្រឿងញៀន

PLB Banner on article detail