ឃាត់ខ្លួនជនសង្ស័យប្រុសស្រី០២នាក់ ពាក់ព័ន្ធករណីរក្សាទុកថ្នាំញៀន

ថ្ងៃសៅរ៍ 6 វិច្ឆិកា 2021, 16:11

ខេត្តបាត់ដំបង! កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកកំរៀង បានចុះប្រតិបត្តិការ បង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន មួយករណីឃាត់ខ្លួនជនសង្ស័យប្រុសស្រី០២នាក់ជាបន្តបន្ទាប់។

 

លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀនបានអោយដឹងថា នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះ ជំហានដំបូងធ្វើឡើងនៅវេលាម៉ោង ១៧និង០០នាទី ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចក្រុមទី០៥ ភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

 

  ដោយក្នុងនោះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ឈ្មោះ លី ស៊ីណា ភេទស្រី អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង រួមជាមួយវត្ថុតាង
- ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកកICE៊)ចំនួន០៥ថង់(ទម្ងន់ ១៦.៥០ក្រាមទាំងសំបក) និង ទូរស័ព្ទដៃចំនួន០១គ្រឿង ។

 

ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ លី ស៊ីណាត និងដោយមានការអនុញ្ញាតពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះនៅវេលាម៉ោង ១៧និង៣០នាទី ថ្ងៃដដែល កម្លាំងសមត្ថកិច្ចបានបន្តប្រតិបត្តិការទៅបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតនៅចំណុចក្រុមទី០២ ភូមិត្រាង ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។

 

ជនសង្ស័យត្រូវបានឃាត់ខ្លួនមាន ឈ្មោះ ស៊ុន ផៃ ហៅ ថៃ ភេទប្រុស អាយុ ៥៩ឆ្នាំ មានទីលំនៅភូមិត្រាង ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ជាមួយវត្ថុតាង!- ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកកICE៊) ចំនួន០៤ថង់(ទម្ងន់ ៥៦៨,៣៧ក្រាមទាំងសំបក)
- ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ាWY) ចំនួន០១គ្រាប់កន្លះ(ទម្ងន់ ០,១៥ក្រាម) -ទូរស័ព្ទដៃចំនួន០១គ្រឿង -ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០២គ្រឿង និងថង់សម្រាប់ច្រកថ្នាំញៀនលក់មួយចំនួនទៀត។

 

ក្រោយឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់រួមជាមួយវត្ថុតាង ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកកICE៊) សរុបចំនួន០៩ថង់(ទម្ងន់ ៥៨៤,៨៧ក្រាមទាំងសំបក) និង
ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ាWY) ចំនួន០១គ្រាប់កន្លះ(ទម្ងន់ ០,១៥ក្រាម)ត្រូវបានសមត្ថកិច្ចកំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនបន្តទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធី។

ឃាត់ខ្លួនជនសង្ស័យប្រុសស្រី០២នាក់ ពាក់ព័ន្ធករណីរក្សាទុកថ្នាំញៀន

PLB Banner on article detail