លើកដែកមិនប្រយ័ត្នប៉ះត្រូវខ្សែភ្លើងមេបណ្តាលអោយឆក់រងរបួសធ្ងន់

ថ្ងៃព្រហស្បតិ៍ 4 វិច្ឆិកា 2021, 13:52

ខេត្តបាត់ដំបង៖ បុរសជាកម្មករសំណង់០១នាក់ត្រូវបានឆក់ចរន្តខ្សែភ្លើងបណ្តាលអោយសន្លប់ស្តូកស្តឹងនៅលើអគារជាន់ទី២ខណៈដែលអូសដែកទំលាក់ខ្វះការប្រុងប្រយ័ត្នធ្វើអោយចុងដែកប៉ះទៅនិងខ្សែភ្លើងមេ។

 

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៦ និង២៥នាទី ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

 

ប្រភពបានបន្តថា បុរសជាកម្មករ ឈ្មោះ សុខ ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលគាត់និងក្រុមគ្រួសារបានមកស្នាក់នៅធ្វើសំណង់នៅក្នុងភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដែលនៅមុនថ្ងៃកើតហេតុរូបគាត់បានអូសដែកជ្រុងមួយដើមដើម្បីទំលាក់ចុះមកខាងក្រោម ហើយភ្លាមនោះចុងដែកបានប៉ះទៅនឹងបណ្តាញចរន្តខ្សែមេទើបបណ្តាលអោយឆក់សន្លប់ស្តូកស្តឹងតែម្តង ហើយភ្លាមៗនោះត្រូវបានសាច់ញាតិដែលជាកម្មករដូចគ្នាសែងដាក់ម៉ូតូផាស្អាប់ដឹកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យផងដែរ។

លើកដែកមិនប្រយ័ត្នប៉ះត្រូវខ្សែភ្លើងមេបណ្តាលអោយឆក់រងរបួសធ្ងន់
លើកដែកមិនប្រយ័ត្នប៉ះត្រូវខ្សែភ្លើងមេបណ្តាលអោយឆក់រងរបួសធ្ងន់

PLB Banner on article detail