ចាក់​មួយ​កាំបិត រត់​ពី​ក្រុងព្រះសីហនុ មក​ជាប់​ខ្នោះ​នៅ​សៀមរាប​

ថ្ងៃអាទិត្យ 17 តុលា 2021, 15:17

​ជនសង្ស័យ​ម្នាក់ ត្រូវបាន​ឃាត់ខ្លួន​នៅ​ចំណុច​បេនឡាន បុរី​សៀង​ណាំ ស្ថិតក្នុង​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ពាក់ព័ន្ធ​ករណី​ហឹ​ង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស ( ចាក់​នឹង​កូនកាំបិត ) កាលពី​វេលា​ម៉ោង ០៤:០០ នាទី ទាបភ្លឺ ថ្ងៃទី​១០.១០. ២០២១ ត្រង់ចំណុច​ភូមិ​លេខ​១ សង្កាត់​លេខ​៣ ក្រុង​.​ខេត្ត​ព្រះសីហនុ​។​

 

​បើតាម​សមត្ថកិច្ច​បញ្ជាក់ថា ដោយមាន​ការណែនាំ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី តេង ច័ន្ទ​ណាត ស្នងការ​នគរបាល​ខេត្តសៀមរាប បានដាក់​ផែនការ​មក​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង ចិន្តា​រ៉េត បញ្ជ​ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​នឹងមាន​ការសម្របសម្រួល ពី​ឯកឧត្តម មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តសៀមរាប នៅវេលា​ម៉ោង ១៥ និង ០០​នាទី ថ្ងៃទី ១៦.១០ .២០២១ លោក​វរសេនីយ៍ទោ សុខ ម៉េង​អ៊ាង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ បាន​ដឹកនាំ​កម្លាំង បញ្ជា​ផ្ទាល់ ចុះ​សហ​ការណ៍​ជាមួយ​កម្លាំង​អធិការ​ក្រុងព្រះសីហនុ និង​កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ ០១​នាក់ ឈ្មោះ ថង សម្បត្តិ ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ មុខរបរ រត់​pass app បច្ចុប្បន្ន​ស្នាក់ នៅ​ភូមិ​រំដួល​ជើងភ្នំ សង្កាត់​លេខ​៣ ក្រុង​.​ខេត្ត ព្រះសីហនុ ( ឃាត់ខ្លួន​ត្រង់ចំណុច​ក្នុង​បេនឡាន បុរី​សៀង​ណាំ ស្ថិតក្នុង​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ) ពាក់ព័ន្ធ​ករណី ហឹ​ង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស ( ចាក់​និង​កូនកាំបិត ) កាល ពី​វេលា​ម៉ោង ០៤:០០ នាទី ទាបភ្លឺ ថ្ងៃទី​១០.១០. ២០២១ ត្រង់ចំណុច​ភូមិ​លេខ​១ សង្កាត់​លេខ​៣ ក្រុង​.​ខេត្ត​ព្រះសីហនុ​។​

 

​នៅវេលា​ម៉ោង ០៤:០០​នាទី ទាប ភ្លឺ ថ្ងៃទី ១០.១០.២០២១ ជនរងគ្រោះ​ឈ្មោះ​CHEN JIALI ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជនជាតិ​ចិន បាន​ហៅ pass App របស់​ជនសង្ស័យ ឈ្មោះ ថង សម្បត្តិ អោយ​ដឹក​ទៅ​កន្លែង​ស្នាក់នៅ ពេលនោះ ជនរងគ្រោះ​ស្រវឹងស្រា ដោយ​ខឹង​ជនសង្ស័យ ដឹក​ហួស​កន្លែង​ស្នាក់នៅ ជនរងគ្រោះ​បាន​ជេ និង​វ៉ៃ​ជនសង្ស័យ ដោយ​ទះ ០៣​កំផ្លៀង ភ្លាមនោះ ជនសង្ស័យ បាន​យក​កាំបិត​ចុង​ស្រួច នៅក្នុង pass app ចាក់ទៅលើ​ជនរងគ្រោះ ចំពោះ ០១​កាំបិត បណ្តាល​ឲ្យ​របួសធ្ងន់ ក្រោយ​ពេលធ្វើ​សកម្មភាព​ហើយ ជនសង្ស័យ បាន​គេចខ្លួនបាត់ ។​

 

​លុះ​រហូតដល់​វេលា​ម៉ោង ១៥ និង ០០​នាទី ថ្ងៃទី ១៦. ១០.២០២១ កម្លាំង​អធិការ​ក្រុង ព្រះសីហនុ និង​កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ចុះ​សហ​ការណ៍​ជាមួយ​កម្លាំង ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ដឹកនាំ​ផ្ទាល់​ដោយ​លោក វរសេនីយ៍ទោ សុខ ម៉េង​អ៊ាង ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ ថង សម្បត្តិ បាន​ត្រង់ចំណុច ក្នុង​បុរី​សៀង ណាំ ក្រោយពេល​ឃាត់ខ្លួន ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព ករណី​ខាងលើនេះ ពិតប្រាកដ​មែន ។​

 

​ក្រោយ​សាកសួរ កំលាំង​សមត្ថកិច្ច​បានប្រគល់​ជនសង្ស័យ​ឈ្មោះ ថង សម្បត្តិ ឲ្យ​ទៅ​កម្លាំង​អធិការ​ក្រុងព្រះសីហនុ ដើម្បី​បន្តរ​នីតិវីធី ។  ដោយ តាំង ហូ​

ចាក់​មួយ​កាំបិត រត់​ពី​ក្រុងព្រះសីហនុ មក​ជាប់​ខ្នោះ​នៅ​សៀមរាប​
ចាក់​មួយ​កាំបិត រត់​ពី​ក្រុងព្រះសីហនុ មក​ជាប់​ខ្នោះ​នៅ​សៀមរាប​
ចាក់​មួយ​កាំបិត រត់​ពី​ក្រុងព្រះសីហនុ មក​ជាប់​ខ្នោះ​នៅ​សៀមរាប​

PLB Banner on article detail

អត្ថបទពេញនិយម