ធ្វើតេស្ត​អាជីវករ​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី រកឃើញ​វិជ្ជមាន​កូ​វីដ ជាង​៤០​នាក់​

ថ្ងៃអង្គារ 28 កញ្ញា 2021, 19:59

​នៅ​ព្រឹក ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២១​នេះ មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត បានធ្វើ​តេស្ត​ទៅលើ​អាជីវករ​ចំនួន​១៥០​នាក់ ក្នុងចំណោម​២៩៦​នាក់ ស្រាប់តែ​រកឃើញ​វិជ្ជមាន​ជំងឺ​កូ​វីដ ១៩ រហូតដល់​៤៥​នាក់​នាក់​។

​អភិបាលរង​ខេត្ត​ប៉ៃលិន​លោក ចេង ញ៉ា​ន់ បានបញ្ជាក់​ប្រាប់​ភ្នាក់ងារ​យើង​ឱ្យដឹង​នៅ​កន្លែង​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ ១៩ ថា ៖ ដោយសារតែ​អាជីវករ​ទាំងអស់ ចង់ឱ្យ​ខាង​រដ្ឋបាលខេត្ត បើក​ផ្សារ​ជូន​ពួកគាត់​ចូល​លក់​ឡើងវិញ ក្រោយពី​បិទទ្វារ​អស់​រយ​:​ពេល​ជិត​២​ខែ ដោយ សារ​តែ​បញ្ហា​អាជីវករ​កើត​ជំងឺ​កូ​វីដ ១៩ ទើប​រដ្ឋបាលខេត្ត​សម្រេចចិត្ត ហៅ​អាជីវករ​ទាំងអស់​មក​ធ្វើតេស្ត​ជាមុនសិន ដើម្បី​រក​មេរោគ​កូ​វីដ ១៩ លុះ​ក្រោយពី​មន្ត្រី​សុខាភិបាល​ចាប់ផ្តើម​ពិនិត្យ ធ្វើតេស្ត​បាន​ចំនួន​ប្រមាណ​១៥០​នាក់ ហើយ​រកឃើញ​អ្នក​ផ្ទុកមេរោគ​កូ​វីដ ១៩ រហូតដល់​ទៅ​៤៥​នាក់ ។​

ចំពោះ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ ១៩​ទាំង​៤៥​នាក់​នោះ ត្រូវបាន​រដ្ឋបាលខេត្ត​បញ្ជូនទៅ​ព្យាបាល​តាម​ផ្ទះ​របស់ខ្លួន តែ​ដា​ក់នៅ​ដោយឡែក​ពី​សមាជិកគ្រួសារ  ដោយមាន​ការតាមដាន​ពី​ក្រុមគ្រូពេទ្យ​។​

​បញ្ជាក់​ផ្សារ​សាមគ្គី​ហៅ​ផ្សារ​(​ប៉ា​ហ៊ី​)​នេះ​កន្លងមក​បាន​បិទ​ចំនួន​២​លើក​រួចមក​ហើយដោយ​ចុងក្រោយ​បើក​នៅ​ថ្ងៃទី​៦​ខែកញ្ញា​ឆ្នាំ​២០២១​នេះ​ពោលគឺ​ទើប​បើក​បាន​ជាង​២០​ថ្ងៃ​ប៉​ណ្ណុះ តែ​បើក​ឲ្យ​លក់​តែ​ផ្នែក​ខាងលើ​ទេ​ចំណែក​ផ្នែក​ខាងក្រោយ​កន្លែង​លក់​បន្លែ​ត្រី​សាច់​នៅ​បិត​រហូតដល់​បច្ចុប្បន្ន​៕​

PLB Banner on article detail