អគ្គិភ័យលេបត្របាក់ផ្ទះ០១ខ្នងបង្កការភ្ញាក់ផ្អើលទាំងម្ចាស់ផ្ទះនិងអ្នកស្រុករត់ចែកជើងគ្នា

ថ្ងៃច័ន្ទ 20 កញ្ញា 2021, 10:6

ខេត្តបាត់ដំបង៖ អគ្គិភ័យមួយបានលេបត្របាក់ផ្ទះ០១ខ្នងបង្កការភ្ញាក់ផ្អើលទាំងម្ចាស់ផ្ទះនិងអ្នកស្រុករត់ចែកជើងគ្មាអោយសមត្ថកិច្ចចុះអន្តរាគមន៍បាញ់ទឹកពន្លត់។

សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោង​ ២២និង០៥នាទី​ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចក្រុមទី២៤ ភូមិបោះពោធិ៍ ឃុំអូរដំបង១​ ស្រុកសង្កែ​ ខេត្តបាត់ដំបង​ ។

ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើមានទំហំ ៧ម៉ែត្រx៩ម៉ែត្រ សង់អំពីថ្មក្រោម​ឈេីលេី ដដំបូលប្រក់សង្ក័សី ដែលមានម្ចាស់ឈ្មោះ​ អុិច​ សារី​ ភេទប្រុស អាយុ៦៣ឆ្នាំ​ រស់នៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។

ជុំវិញក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះដែរ សមត្ថកិច្ចជំនាញបានចេញរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកចំនួន០១គ្រឿង​ ចុះអន្តរាគមន៍ជួយបាញ់ពន្លត់ដោយប្រេីប្រាស់ទឹកអស់ចំនួន០២ឡាន​ទើបអាចគ្រប់គ្រងបានទាំងស្រុង និងមិនមានអោយនណាម្នាក់រងរបួសឡើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានធ្វើការសាកសួរស្រាវជ្រាវជំុវិញកន្លែងកើតហេតុនិងបញ្ជាក់ថា មូលហេតុគឺបណ្តាលមកពីផ្ទុះកំប៉ុងហ្គាសតូចក្នុងផ្ទះបាយ ក៏បង្ករជាអគ្គិភ័យឆេះឡើងបណ្តាលអោយខូចខាតផ្ទះ០១ខ្នង មាន០២ជាន់ រួមទាំងសម្ភារ:ប្រើប្រាស់ក្នុងផ្ទះអស់ទាំងស្រុងផងដែរ។

អគ្គិភ័យលេបត្របាក់ផ្ទះ០១ខ្នងបង្កការភ្ញាក់ផ្អើលទាំងម្ចាស់ផ្ទះនិងអ្នកស្រុករត់ចែកជើងគ្នា
អគ្គិភ័យលេបត្របាក់ផ្ទះ០១ខ្នងបង្កការភ្ញាក់ផ្អើលទាំងម្ចាស់ផ្ទះនិងអ្នកស្រុករត់ចែកជើងគ្នា
អគ្គិភ័យលេបត្របាក់ផ្ទះ០១ខ្នងបង្កការភ្ញាក់ផ្អើលទាំងម្ចាស់ផ្ទះនិងអ្នកស្រុករត់ចែកជើងគ្នា
អគ្គិភ័យលេបត្របាក់ផ្ទះ០១ខ្នងបង្កការភ្ញាក់ផ្អើលទាំងម្ចាស់ផ្ទះនិងអ្នកស្រុករត់ចែកជើងគ្នា
អគ្គិភ័យលេបត្របាក់ផ្ទះ០១ខ្នងបង្កការភ្ញាក់ផ្អើលទាំងម្ចាស់ផ្ទះនិងអ្នកស្រុករត់ចែកជើងគ្នា

PLB Banner on article detail