ម៉ាស់និងសម្ភារៈអប់រំផ្សព្វផ្សាយស្តីពីកូវីដ-១៩ និងការងារគ្រប់គ្រង់គ្រោះមហន្តរាយ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានប្រគល់ជូនអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងស្រុកទាំង១៤ ក្លឹបយុវជនកាកបាទក្រហមកម្ពុជាចំនួន ៦នៃខេត្តបាត់ដំបង

ថ្ងៃអង្គារ 14 កញ្ញា 2021, 17:12

ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជាខេត្ត បាត់ដំបង បានរៀបចំវគ្គតម្រង់ទិស ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការត្រៀមរៀបចំឆ្លើយតបគ្រោះមហន្តរាយ និងពិធីប្រគល់ទទួលម៉ាស់ សម្ភារៈអប់រំផ្សព្វផ្សាយស្តីពីកូវីដ-១៩ ការងារគ្រប់គ្រង់គ្រោះមហន្តរាយ ជូនអនុសាខាកាកបាទក្រហកម្ពុជា ក្រុងស្រុកទាំង១៤ នៃសាខាខេត្តបាត់ដំបង។

ពិធីនេះដែរប្រារព្ធធ្វើឡើង នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាខេត្ត ដោយមានការអញ្ចើញចូករួមពីគណៈកម្មាធិការសាខា អនុសាខា មន្រ្តីប្រចាំការអនុសាខា លោកនាយកសាលា គ្រូទីប្រឹក្សាយុវជនសរុប ៤៥នាក់ ស្រី១២នាក់។

កិច្ចប្រជុំនេះគោលបំណងដើម្បី ពង្រឹងចំណេះដឹង និងសមត្ថភាពរបស់មន្រ្តីអនុសាខា កាកបាទក្រហមកម្ពុជា អំពីគោលគំនិតជាមូលដ្ឋានលើការងារគ្រប់គ្រងគ្រោះមហន្តរាយ ហើយមន្រ្តីអនុសាខាសាខាអាចយកចំណេះដឹងទាំងនេះទៅផ្សព្វផ្សាយបន្តដល់អ្នកស្ម័គ្រចិត្តនិងសហគមន៍យល់ដឹងពីមុខសញ្ញាគ្រោះថ្នាក់ភាពងាយរងគ្រោះ និងសមត្ថភាពយល់ដឹងអំពីការងារគ្រប់គ្រងគ្រោះមហន្តរាយយន្តការឆ្លើយតបគ្រោះមហន្តរាយរបស់កាកបាទក្រហមកម្ពុជា ,ផ្សព្វផ្សាយចំណេះដឹងបន្តទៅដល់អ្នកស្ម័គ្រចិត្ត និងសហគមន៍ងាយរងគ្រោះ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការកោតសរសើរចំពោះអនុសាខាកាកបាទក្រហមកម្ពុជា ទាំង ១៤ក្រុងស្រុក ក្លឹបយុវជនកាកបាទក្រហមកម្ពុជាតាមគ្រឹះស្ថានសិក្សា ដែលបាននិងកំពុង ចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ដូចជាការផ្តល់អំណោយមនុស្សធម៌ ដូចភ្លៀងរលឹមជួយសម្រាលការលំបាកផ្នែកជីវភាពដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ទឹកជំនន់ ខ្យល់កន្ត្រាក់។ល។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន បានបន្តថា ក្នុងតួនាទីជា ជំនួយការ អាជ្ញាធរសាធារណៈ ក្នុងវិស័យមនុស្សធម៌ កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បាននិង កំពុងធ្វើប្រតិបត្តិការយ៉ាងសកម្ម ជួយសម្រាលទុក្ខលំបាក ដោះស្រាយសេចក្តីត្រូវការជាមូលដ្ឋានរបស់ប្រជាពលរដ្ឋងាយរងគ្រោះនៅតាមសហគមន៍ និងចូលរួមចំណែកខិតខំដោះស្រាយ ផលវិបាកនានានៅក្នុងសង្គមជាតិ ដែលបង្កឡើងដោយគ្រោះមហន្តរាយ និងការប្រែប្រួល អាកាសធាតុ។

ស្របតាមយុទ្ធសាស្រ្ត២០២១-២០៣០ដែល កំណត់យកការងារគ្រប់គ្រងគ្រោះមហន្តរាយជាវិស័យស្នូលទី១ កាកបាទក្រហមកម្ពុជា បានអនុវត្ត សកម្មភាពជាច្រើនដើម្បីពង្រឹងភាពធន់មាំ របស់សហគមន៍ចំពោះគ្រោះមហន្តរាយ និងការប្រែប្រួល អាកាសធាតុ រួមមាន ការកសាងសមត្ថភាពនៅកម្រិតថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ ការត្រៀមបង្ការ ការឆ្លើយតប ការផ្សព្វផ្សាយ និង យុទ្ធនាការ អំពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងអនុវត្តវិធានការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយផ្សេងៗព្រមទាំងបញ្រ្ជាបកិច្ចការទាំងនេះជាមួយការងារអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

ជាមួយគ្នានេះដែល ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាខេត្ត បានប្រគល់ ម៉ាស់ រួមជាមួយសម្ភារអប់រំផ្សព្វផ្សាយ ស្តីពីជំងឺកូវីដ-១៩ និងពីការត្រៀមបង្ការគ្រោះមហន្តរាយ ដែលជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនអនុសាខាកាកបាទក្រហមកម្ពុជាទាំង១៤ក្រុងស្រុក និងក្លឹបយុវជនកាកបាទក្រហមកម្ពុជាដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការរួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។

ជាមួយគ្នានេះ ក្រុមប្រតិបត្តិសាខា បានធ្វើបទបង្ហាញស្តីពី ប្រវត្តិគំនិត១របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម  ការងារត្រៀមបង្កាគ្រោះមហន្តរាយនិងបានបង្ហាញជូនអនុសាខា ទាំងអស់ពីអត្ថន័យខ្លឹមសារ នៃសម្ភារអប់រំផ្សព្វផ្សាយទាំងអស់ ដែលសាខានីមួយៗត្រូវយកទៅប្រើប្រាស់សំដៅឱ្យចំគោលដៅ និងមានប្រសិទ្ធភាព ដោយប្រកាន់ខ្ជាប់នូវវិធានការនានារបស់ក្រសួងសុខាភិបាល ជាពិសេសចូលរួមក្នុង យុទ្ធនាការជាតិក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩» ឱ្យមានប្រសិទ្ធភាពខ្ពស់ដើម្បីរួម ចំណែកកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩ និងការចម្លងវីរុសកូវីដ-១៩ពីបុគ្គលម្នាក់ទៅម្នាក់ ហើយជាពិសេសចូលរួមបញ្ជៀសនូវការរាតត្បាតជាលក្ខណៈទ្រង់ទ្រាយធំនៅក្នុងប្រទេសកម្ពុជា ដោយសារតែ វីរុសបំប្លែងថ្មីដែលតា (Delta) នេះ៕

ម៉ាស់និងសម្ភារៈអប់រំផ្សព្វផ្សាយស្តីពីកូវីដ-១៩ និងការងារគ្រប់គ្រង់គ្រោះមហន្តរាយ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានប្រគល់ជូនអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងស្រុកទាំង១៤ ក្លឹបយុវជនកាកបាទក្រហមកម្ពុជាចំនួន ៦នៃខេត្តបាត់ដំបង
ម៉ាស់និងសម្ភារៈអប់រំផ្សព្វផ្សាយស្តីពីកូវីដ-១៩ និងការងារគ្រប់គ្រង់គ្រោះមហន្តរាយ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានប្រគល់ជូនអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងស្រុកទាំង១៤ ក្លឹបយុវជនកាកបាទក្រហមកម្ពុជាចំនួន ៦នៃខេត្តបាត់ដំបង
ម៉ាស់និងសម្ភារៈអប់រំផ្សព្វផ្សាយស្តីពីកូវីដ-១៩ និងការងារគ្រប់គ្រង់គ្រោះមហន្តរាយ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានប្រគល់ជូនអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងស្រុកទាំង១៤ ក្លឹបយុវជនកាកបាទក្រហមកម្ពុជាចំនួន ៦នៃខេត្តបាត់ដំបង
ម៉ាស់និងសម្ភារៈអប់រំផ្សព្វផ្សាយស្តីពីកូវីដ-១៩ និងការងារគ្រប់គ្រង់គ្រោះមហន្តរាយ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានប្រគល់ជូនអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងស្រុកទាំង១៤ ក្លឹបយុវជនកាកបាទក្រហមកម្ពុជាចំនួន ៦នៃខេត្តបាត់ដំបង
ម៉ាស់និងសម្ភារៈអប់រំផ្សព្វផ្សាយស្តីពីកូវីដ-១៩ និងការងារគ្រប់គ្រង់គ្រោះមហន្តរាយ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានប្រគល់ជូនអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងស្រុកទាំង១៤ ក្លឹបយុវជនកាកបាទក្រហមកម្ពុជាចំនួន ៦នៃខេត្តបាត់ដំបង

PLB Banner on article detail