នគរបាលក្រុងបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ០១នាក់ពាក់ព័ន្ធក្នុងករណីជួញដូរថ្នាំញៀន

ថ្ងៃពុធ 22 កញ្ញា 2021, 10:30

ខេត្តបាត់ដំបង! កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះប្រតិបត្តិការ បង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណីក្នុងបទល្មើជាក់ស្តែង។

លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបងបានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១៤និង៣៥នាទី
ថ្ងៃទី២១.ខែកញ្ញា.ឆ្នាំ២០២១ នៅចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។

ជាមួយគ្នានេះដែរក្នុងបទល្មើសជាក់ស្តែងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ 
ឈ្មោះ សេង សុខឡា ភេទប្រុស  អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។

-វត្ថុតាងដកហូតបានរួមមាន៖
- ថ្នាំញៀនមេតំហ្វេតាមីនប្រភេទ(ម៉ាទឹកកក ICE)ចំនួន ១០ថង់ (ទំងន់ ៣៦.១៥ក្រាមទាំងសំបក)
-ថ្នាំញៀនប្រភេទ (កេតាមីន)ចំនួន ០១ថង់ (ទម្ងន់ ២១.៥៥ក្រាម ទាំងសំបក)
-ថ្នាំញៀនប្រភេទ(អុិចស្តាស៊ី)ចំនួន ៦២គ្រាប់ (ទម្ងន់ ២៣.៣០ក្រាម ទាំងសំបក)
-ជញ្ជីងថ្លឹងថ្នាំចំនួន ០១គ្រឿង
-ទូរស័ព្ទដៃចំនួន ០១គ្រឿង និងសម្ភារៈច្រករំលែកថ្នាំញៀនលក់មួយចំនួន ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង កំពុងរៀបចំសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី ។

នគរបាលក្រុងបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ០១នាក់ពាក់ព័ន្ធក្នុងករណីជួញដូរថ្នាំញៀន

PLB Banner on article detail