សមត្ថកិច្ចបង្ក្រាបករណីនាំឈើឆ្លងដែនចេញពីប្រទេសថៃដកហូតឈើប្រណិតជាច្រើនកំណាត់

ថ្ងៃព្រហស្បតិ៍ 23 កញ្ញា 2021, 13:27

ខេត្តបាត់ដំបង៖ កម្លាំងសមត្ថកិច្ចចំរុះឈរជើងការពារសន្តិសុខតាមខ្សែបន្ទាត់តំបន់ព្រំដែនកម្ពុជា- ថៃបានចុះបង្ក្រាបករណីនាំឈើឆ្លងដែនចេញពីទឹកដីប្រទេសថៃដោយខុសច្បាប់ នៅក្នុងបទល្មើសជាក់ស្តែង។

 សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា÷ ករណីបង្ក្រាបការនាំឈើឆ្លងដែនចេញពីទឹកដីថៃនេះធ្វើឡើងនៅព្រឹកថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២១ នៅក្នុងភូមិសាស្ត្រ ភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ខណះដែលកម្លាំងនគរបាល កម្លាំងយោធា បើកការចុះល្បាតនៅតាមខ្សែបន្ទាត់ព្រំដែន ហើយក៏បានប្រទះឃើញជនបង្កកំពុងធ្វើសកម្មភាពជញ្ជូនផលអនុផលឈើប្រណិតជាច្រើនកំណាត់ចេញពីទឹកដីប្រទេសថៃដោយខុសច្បាប់។

 ជាមួយកិច្ចប្រតិបត្តិការនេះដែរក្នុងបទល្មើសជាក់ស្តែង សមត្ថកិច្ចជំនាញមិនបានឃាត់ខ្លួនល្មើសនោះទេ ដោយសារភ្លាមៗជនទាំងនោះបានរត់គេចខ្លួនចូលក្នុងព្រៃបាត់អស់ បន្សល់ទុកតែវត្ថុតាងល្មើសរួមមាន! -ឈើប្រភេទដុំចំនួន០៨ដុំ, ឈើប្រភទក្តារចំនួន០៧សន្លឹក និងប្រភេទឈើបង្តោលគ្រាក់ចំនួន ៣២បង្គោលផងដែរ។

  នៅចំពោះមុខឈើប្រណិតដែលបង្ក្រាបបានទាំងអស់ខាងលើត្រូវបាននាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំពៅលូនដើម្បីចាត់ការបន្តតាមនីតិវិធី៕

សមត្ថកិច្ចបង្ក្រាបករណីនាំឈើឆ្លងដែនចេញពីប្រទេសថៃដកហូតឈើប្រណិតជាច្រើនកំណាត់
សមត្ថកិច្ចបង្ក្រាបករណីនាំឈើឆ្លងដែនចេញពីប្រទេសថៃដកហូតឈើប្រណិតជាច្រើនកំណាត់
សមត្ថកិច្ចបង្ក្រាបករណីនាំឈើឆ្លងដែនចេញពីប្រទេសថៃដកហូតឈើប្រណិតជាច្រើនកំណាត់
សមត្ថកិច្ចបង្ក្រាបករណីនាំឈើឆ្លងដែនចេញពីប្រទេសថៃដកហូតឈើប្រណិតជាច្រើនកំណាត់
សមត្ថកិច្ចបង្ក្រាបករណីនាំឈើឆ្លងដែនចេញពីប្រទេសថៃដកហូតឈើប្រណិតជាច្រើនកំណាត់
សមត្ថកិច្ចបង្ក្រាបករណីនាំឈើឆ្លងដែនចេញពីប្រទេសថៃដកហូតឈើប្រណិតជាច្រើនកំណាត់

PLB Banner on article detail

អត្ថបទពេញនិយម