ក្មេងស្រី​០១​នាក់​រអិល​ជើង​ធ្លាក់ចូល​ទឹក​ប្រឡាយ​បណ្តាលអោយ​លង់​ស្លាប់​

ថ្ងៃអង្គារ 7 កញ្ញា 2021, 10:52

​ខេត្តបាត់ដំបង​!  ក្មេងស្រី​ក្រមុំ ០១​នាក់​បាន​រអិល​ជើង​ធ្លាក់ចូល​ក្នុង​ទឹក​ប្រឡាយ​គ្រា​ដែល​ខ្លួន​មិនចេះ​ហែល​បណ្តាលអោយ​លង់ ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​។​

 

​លោក​វរសេនីយ៍ឯក សុខ សារិន អធិការនគរបាល​ស្រុក​ប​វេ​ល បានបញ្ជាក់​ឲ្យ​ដឹងថា​÷ ករណី​លង់ទឹក​បណ្តាលអោយមាន​មនុស្ស​ស្លាប់​ខាងលើនេះ​បានកើត​ឡើង​កាលពី​រសៀល​ថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២១ នៅត្រង់ចំណុច​ប្រឡាយ​មាន​ល័​ក្ខ ស្ថិតនៅក្នុង​ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។​

 

​ស្ត្រី​ក្រមុំ​ជា​ជនរងគ្រោះ​មានឈ្មោះ គេ​ន ឃីម អាយុ ១៨​ឆ្នាំ រស់នៅ​ភូមិប​វេ​ល​១ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ដែល​នៅ​ថ្ងៃកើតហេតុ​ជនរងគ្រោះ​ជាមួយ​មិត្ត​ភ័​ក្ត​ជាច្រើន​នាក់​បាននាំគ្នា​ទៅលេង​បាល់​នៅលើ​ដងផ្លូវ​ក្បែរ​មាត់​ប្រឡាយ​កន្លែងកើតហេតុ​ខាង គ្រា​ដែល​ស្ត្រី​រងគ្រោះ​លោត​ហក់​ចាប់​គ្រាប់​បាល់ ភ្លាមនោះ​ក៏បាន​រអិល​ជើង​ធ្លាក់​ចូលក្នុង​ប្រឡាយទឹក​ជ្រៅ​លិច​បាត់​តែម្តង ។​

 

​លោក​អធិការ​បានបញ្ជាក់​បន្ថែម​ថា នៅពេល​កើតហេតុ​ភ្លាមៗ ក្រុមគ្រួសារ​មិត្តភក្តិ​បាននាំគ្នា​ចុះ​រាវរក​យ៉ាងយូរ​ទើប​ប្រទះឃើញ​ជនរងគ្រោះ​ដោយ​នៅមាន​ជីបចរ ភ្លាមនោះ​ក៏បាន​លើកដាក់​រថយន្ត​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ តែ​ជា​អកុសល​នៅពេល​ដឹកបញ្ជូន​ដល់​មន្ទីរពេទ្យ ជនរងគ្រោះ​បាន​ផុតដង្ហើម​ស្លាប់​បាត់ទៅហើយ​។​

 

​ក្រោយមក​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះទៅពិនិត្យ​បង្ហាញថា​ជនរងគ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន រួច​បានប្រគល់​សាកសព​ទៅ​ឲ្យ​សាច់ញាតិ​ដើម្បី​យកទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

ក្មេងស្រី​០១​នាក់​រអិល​ជើង​ធ្លាក់ចូល​ទឹក​ប្រឡាយ​បណ្តាលអោយ​លង់​ស្លាប់​

PLB Banner on article detail