រដ្ឋបាលខេត្ត​ប៉ៃលិន ប្រគល់​សាលារៀន​យក​ធ្វើ​កន្លែង​ច​ត្តា​ឡី​ស័ក ជូន​មន្ទីរអប់រំ យុវជន និង កីឡា វិញ​

ថ្ងៃច័ន្ទ 6 កញ្ញា 2021, 19:34

(​ប៉ៃលិន​)៖ ដើម្បី​ប្រគល់​សាលារៀន​ទាំង​ប៉ុន្មាន​ដែល​បាន​យក​ធ្វើ​កន្លែង​ច​ត្តា​ឡី​ស័ក នៅ​ព្រឹក​ថ្ងៃទី​០៦  ខែ កញ្ញា ឆ្នាំ​២០២១​នេះ  អាជ្ញាធរខេត្ត​ប៉ៃលិន  និង​មន្ទីរអប់រំ  បាន​ចុះ​ធ្វេ​ី​អនាម័យ  និង​សំអាត​បរិស្ថាន​នៅក្នុង​បរិវេណ​សាលាបឋមសិក្សា សាលា​ក្រៅ  ដេ​ី​ម្បី​ត្រៀម​អោយ​សិស្សានុសិស្ស​បាន​ចូលរៀន​វិញ ។

 

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា ៖ ឯកឧត្តម ឃ្លោក  នួ​យ  អភិបាលរង​ខេត្ត  និង​មានការ​ចូលរួម​ពី​កងកម្លាំង  មន្ត្រីរាជការ  តាម​មន្ទីរ  នានា  សិស្សានុសិស្ស ព្រមទាំង​លោកគ្រូ​អ្នកគ្រូ  បាន​ចូលរួម​ធ្វេ​ី​ពលកម្ម ដេ​ី​ម្បី​សំអាត​បរិវេណ​សាលាបឋមសិក្សា  សាលា​ក្រៅ  ស្ថិតក្នុង ភូមិ​ថ្នល់ទទឹង  ឃុំ​អូរអណ្តូង  ស្រុក​សាលា​ក្រៅ  ខេត្ត​ប៉ៃលិន  សំរាប់​ទុក លទ្ធភាព​អោយ​សិស្ស​បាន​ចូលរៀន​វិញ ប្រកបដោយ​ផាសុខភាព​និង​មិន​ព្រួយ​បារ​ម្មណ៍​ពី​ការឆ្លង​ជំងឺ​កូ​វីដ​-១៩  ក្រោយពី​ទីតាំង​សាលារៀន​ត្រូវបាន​យក​ធ្វេ​ី​ជា​មណ្ឌល​ច​ត្តា​ឡី​ស័ក ក្នុងពេល​កន្លងមក​។

 

​ឯកឧត្តម ឃ្លោក  នួ​យ  អភិបាល រង ខេត្ត  ក្នុង​ដំណេ​ី​រដឹក​នាំ​ក្រុមការងារ​ចុះ​សម្អាត​បរិស្ថាន​នៅ​ព្រឹក​នេះ​បាន​ប្រាប់​អោយដឹងថា ៖ ការ​ធ្វេ​ី​អនាម័យ​បរិស្ថាន​នាពេលនេះ​មានការ​ប្រេ​ី​ប្រាស់​ថ្នាំ​សម្រាប់ បាញ់សំលាប់​មេរោគ​នៅតាម​បន្ទប់  ព្រមទាំង​ការប្រមូល​សំរាម​នៅតាម​ទីធ្លា  កាត់​ស្មៅ  និង​រៀបចំ​បន្ទប់រៀន ជា​ដេ​ី​ម ។

 

 លោក​អភិបាលរង​បាន​បន្ថែម​អោយដឹងថា  ការ​ធ្វេ​ី​អនាម័យ​នៅពេលនេះ ក្រោយ​ទទួលបាន​បទបញ្ជា​ពី​លោកជំទាវ  បាន  ស្រីមុំ  អភិបាលខេត្ត​ប៉ៃលិន  ណែនាំ​អោយ​ធ្វេ​ី​ការសម្អាត​ទីតាំង​បរិវេណ​សាលារៀន ដេ​ី​ម្បី​ត្រៀម​បេ​ី​ក​អោយ​សិស្ស​បាន​ចូលរៀន​វិញ​។  

 

​លោកស្រី  លី  ស្រីមុំ  ជា​នាយិកា  ស​សាលាបឋមសិក្សា​សាលា​ក្រៅ  បាន​ថ្លែងអំណរគុណ  ដល់​ប្រមុខ​រាជរដ្ឋាភិបាល កម្ពុជា  សម្តេច តេ​ជោ  ក៏ដូចជា អាជ្ញាធរខេត្ត​ប៉ៃលិន  ក្រោម​ការដឹកនាំ​របស់ លោកជំទាវ  បាន  ស្រីមុំ  ដែល​បាន​សម្របសម្រួល​និង​ដឹកនាំ​អាជ្ញាធរ  មន្ត្រីរាជការ  ដេ​ី​ម្បី​ប្រាកដថា​ទីតាំង​សាលារៀន​ទាំងមូល​មាន​អនាម័យ​និង​មិនអោយ​សិស្ស​ក៏ដូចជា​អាណាព្យាបាល​មានការ ព្រួយបារម្ភ​នៅពេល​ត្រឡប់​ចូល​សិក្សា​វិញ​។

 

​លោក តង់  ធារ៉ា  ប្រធាន មន្ទីរ អប់រំ  យុវជន  និង កីឡា​ខេត្ត​ប៉ៃលិន  បានឱ្យ ដឹងថា  ៖ ការ​ធ្វេ​ី​អនាម័យ​នេះ និង​បន្ត​រហូត​ទៅតាម​ទីតាំង  សាលាបឋមសិក្សា អនុវិទ្យាល័យ  វិទ្យាល័យ​ផ្សេងៗ ទៀត ដេ​ី​ម្បី​សំអាត​បរិស្ថាន​និង​អនាម័យ​សំរាប់​ត្រៀម​បេ​ី​ក​សាលា​អោយ​សិស្សានុសិស្ស​បាន​ចូលរៀន​វិញ​នៅពេល​ខាងមុខនេះ​។

 

​គួរ​បញ្ជាក់ថា ៖ នៅ​ខេត្ត​ប៉ៃលិន មាន​គ្រឹះស្ថាន​អប់រំ​របស់​រដ្ឋ​មាន​ចំនួន ៥៧  កន្លែង ខណៈ​គ្រឹះស្ថាន​អប់រំ​ឯកជន ម​មាន​ចំនួន​១២​កន្លែង​។

 

​ដោយឡែក សម្រាប់​ការបើក​ដំណើរការ​គ្រឹះស្ថាន​អប់រំ​ឡើងវិញ​នេះ សាលារៀន​មួយចំនួន​ដែល​ត្រូវបាន​យក​ធ្វើជា​កន្លែង​ច​ត្តា​ឡី​ស័ក និង​កន្លែង​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​នោះ អាជ្ញាធរខេត្ត​ប៉ៃលិន  ក៏​ណែ​នាំអោយ​អាជ្ញាធរខេត្ត  និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវបញ្ជូន​អ្នកជំងឺ​នៅតាម​សាលារៀន​ទាំងនោះ ទៅ​ដាក់ នៅ​មណ្ឌល​ព្យាបាល​ផ្សេង​វិញ​ផងដែរ​៕​

រដ្ឋបាលខេត្ត​ប៉ៃលិន ប្រគល់​សាលារៀន​យក​ធ្វើ​កន្លែង​ច​ត្តា​ឡី​ស័ក ជូន​មន្ទីរអប់រំ យុវជន និង កីឡា វិញ​
រដ្ឋបាលខេត្ត​ប៉ៃលិន ប្រគល់​សាលារៀន​យក​ធ្វើ​កន្លែង​ច​ត្តា​ឡី​ស័ក ជូន​មន្ទីរអប់រំ យុវជន និង កីឡា វិញ​
រដ្ឋបាលខេត្ត​ប៉ៃលិន ប្រគល់​សាលារៀន​យក​ធ្វើ​កន្លែង​ច​ត្តា​ឡី​ស័ក ជូន​មន្ទីរអប់រំ យុវជន និង កីឡា វិញ​
រដ្ឋបាលខេត្ត​ប៉ៃលិន ប្រគល់​សាលារៀន​យក​ធ្វើ​កន្លែង​ច​ត្តា​ឡី​ស័ក ជូន​មន្ទីរអប់រំ យុវជន និង កីឡា វិញ​
រដ្ឋបាលខេត្ត​ប៉ៃលិន ប្រគល់​សាលារៀន​យក​ធ្វើ​កន្លែង​ច​ត្តា​ឡី​ស័ក ជូន​មន្ទីរអប់រំ យុវជន និង កីឡា វិញ​
រដ្ឋបាលខេត្ត​ប៉ៃលិន ប្រគល់​សាលារៀន​យក​ធ្វើ​កន្លែង​ច​ត្តា​ឡី​ស័ក ជូន​មន្ទីរអប់រំ យុវជន និង កីឡា វិញ​

PLB Banner on article detail