ឃាត់ខ្លួនជនសង្ស័យ០១នាក់ ក្រោយចូលលំនៅដ្ឋានពលរដ្ឋ លួចយកទ្រព្យសម្បត្តិ

ថ្ងៃអង្គារ 31 សីហា 2021, 20:4

ខេត្តបាត់ដំបង ៖ កម្លាំងផ្នែកយុត្តិធម៌  រួមជាមួយកម្លាំងប៉ុស្តិ៍នគរ បាលរដ្ឋបាលមោង  នៃអធិ ការ ដ្ឋាននគរបាលស្រុកមោងឬស្សី
បានធ្វេីការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ០១នាក់ ក្រោយធ្វើសកម្មភាពចូលលួចយកទ្រព្យសម្បត្តិក្នុងលំនៅឋានរបស់ប្រជាពលរដ្ឋ។

លោកវរសេនី យ៍ឯក  ស  គឹមឡុង  អធិការនគរបាលស្រុក មោងឬស្សី  បានអោយដឹងការ ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ១១និង១៥នាទី ថ្ងៃទី៣១ ខែសីហា  ឆ្នាំ ២០២១  នៅចំណុចវត្តសូរិយា ស្ថិតក្នុងភូមិគារ៣ ឃុំគារ ស្រុកមោងឫស្សី ខេត្ត បាត់ ដំ បង  ។

ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ   សុខ ត្រេន ភេទប្រុស អា យុ ២៨ ឆ្នាំរស់នៅភូមិច្រាំងខ្ពស់ ឃុំបាសាក់ ស្រុករុក្ខគីរី ខេត្តបាត់ដំបង  ដែលជនសង្ស័យខាងលើកាលពីថ្ងៃទី៣០  ខែ  សីហា  ឆ្នាំ ២០២១ វេលាម៉ោង១៧និង១៥នាទី បានចូលធ្វើសកម្មភាពដោយយកកាំបិតគាស់សោរទូកញ្ចក់លួច យកទ្រព្យសម្បត្តិរបស់ជនរងគ្រោះឈ្មោះ តាំង សុគង់ ភេទស្រី អាយុ៦០ឆ្នាំ នៅចំណុចក្រុមទី ៤ ភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំ បង  ដែលក្នុងនោះបាត់បង់ប្រាក់ រៀលចំនួន  ៩០០,០០០រៀល(កៅសិបម៉ឺនរៀល) និងប្រាក់ដុល្លាអាមេរិកចំនួន២០ដល្លា (ម្ភៃដុល្លា)រួចគេចខ្លួនបាត់។

ក្រោយទទួលបានបណ្តឹងពីជនរងគ្រោះភ្លាម សមត្ថកិច្ចនគរបាល ជំនាញឆ្លងតាមរយៈការស្រាវជ្រាវស៊េីបអង្កេត យ៉ាងយកចិត្តទុកដាក់ទើបកំណត់មុខសញ្ញាបានរហូតឈានដល់ការឃា ត់ខ្លួនជនសង្ស័យបាន រួមជាមួយវត្ថុតាងប្រាក់ដែលជារបស់ជនរងគ្រោះ  រួម ទាំងទូរស័ព្ទ ដៃចំនួន ០១គ្រឿងនិងកូនកាំបិតមួយ ផងដែរ។

ក្រោយឃាត់ខ្លួនជនសង្ស័យរហូលពេលនេះត្រូវបានសមត្ថកិច្ចស្រុករៀប ចំសំណុំរឿងបញ្ជូនមកកាន់ការិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់  រីឯប្រាក់បានប្រគល់ជូនជនរងគ្រោះវិញ ៕

ឃាត់ខ្លួនជនសង្ស័យ០១នាក់ ក្រោយចូលលំនៅដ្ឋានពលរដ្ឋ
លួចយកទ្រព្យសម្បត្តិ
ឃាត់ខ្លួនជនសង្ស័យ០១នាក់ ក្រោយចូលលំនៅដ្ឋានពលរដ្ឋ
លួចយកទ្រព្យសម្បត្តិ
ឃាត់ខ្លួនជនសង្ស័យ០១នាក់ ក្រោយចូលលំនៅដ្ឋានពលរដ្ឋ
លួចយកទ្រព្យសម្បត្តិ
ឃាត់ខ្លួនជនសង្ស័យ០១នាក់ ក្រោយចូលលំនៅដ្ឋានពលរដ្ឋ
លួចយកទ្រព្យសម្បត្តិ
ឃាត់ខ្លួនជនសង្ស័យ០១នាក់ ក្រោយចូលលំនៅដ្ឋានពលរដ្ឋ
លួចយកទ្រព្យសម្បត្តិ

PLB Banner on article detail