រយៈពេល​ជិត​០២​សប្តាហ៍ ក្រុមការងារ​សម្តេច​តេ​ជោ ចុះ​ប្រមូល​ទិញ​ផ្លែ​មៀន “​តា​ង៉ែ​ន​” ពី​កសិករ ជិត​២​ពាន់​តោន​

ថ្ងៃអង្គារ 31 សីហា 2021, 12:54

​ខេត្តបាត់ដំបង​! ក្នុង​កិច្ចប្រជុំ​ចុងបញ្ចប់​នៃ​បេសកកម្ម​របស់​ក្រុមការងារ​សម្តេច​តេ​ជោ​ហ៊ុនសែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​-​ហ៊ុនសែន ដឹកនាំ​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ កិត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង អគ្គ​មេបញ្ជាការរង នៃ កងយោធពល​ខេមរភូមិន្ទ​និង​ជា​នាយករង​ខុទ្ទកាល័យ​សម្ដេច​តេ​ជោ​ហ៊ុន សែន ជាមួយនិង​អាជ្ញាធរ​នៃ​រដ្ឋបាល​ខេត្តបាត់ដំបង និង​ថ្នាក់ដឹកនាំ​បណ្តា​មន្ទីរ​សំខាន់ៗ​និង​មន្ទីរជំនាញ​ពាក់ព័ន្ធ​ក្នុង​ខេត្ត នៅឯ​ទីស្នាក់ការ​ទីលាន​បាល់ទាត់​នៃ​វាល​បែក​ចាន ក្រុង​បាត់ដំបង នា​រសៀល​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២១​នេះ​ជា​លទ្ធផល​ពិនិត្យឃើញថា​រយៈពេល​ជិត​០២​សប្តាហ៍​មកនេះ ក្រុមការងារ​សម្តេច​តេ​ជោ​ហ៊ុនសែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ចុះ​ប្រមូល​ទិញ​ផ្លែ​មៀន “​តា​ង៉ែ​ន​”​ពី​កសិករ​បាន​ជិត​០២​ពាន់​តោន​​។

 

​ដោយ​ក្នុង​កិច្ចប្រជុំ​បូកសរុប​វាយតម្លៃ​ពី​លទ្ធផល​ការងារ​រួម​នៅក្នុង​បេសកកម្ម​នៃ​យុទ្ធនាការ​ក្នុង​ការចុះ​ប្រមូល​ទិញ​ផ្លែ​មៀន​”​តា​ង៉ែ​ន​” ដែល​កំពុង​ផ្លែ​ទុំ របស់​បងប្អូន​ប្រជាកសិករ នៅក្នុង​ខេត្តបាត់ដំបង ដែល​កន្លងមកនេះ បាន​ប្រឈម​និង​ការខ្វះ​ទីផ្សារ​លក់ដូរ​ទៅ​ប្រទេស​ថៃ និង​គ្មាន​ឈ្មួញ​ថៃ​ចុះមក​បញ្ជា​ទិញ​ដោយសារតែ​ប្រទេស​ថៃ កំពុងតែ​ជួប​វិបត្តិ​អត់​ទីផ្សារ​ក្នុង​ការនាំ​ផ្លែ​មៀន​”​តា​ង៉ែ​ន​” ទៅកាន់​ទីផ្សារ​នៅ​ប្រទេស​ចិន​បាន ហើយ​ក្រោយពី​ការចុះ​ប្រមូល​ទិញ​អស់ពី​ចម្ការ របស់​ប្រជាកសិករ​ផ្ទាល់​ដោយ​មិន​មាននៅ​សេសសល់​ផ្លែ​មៀន​”​តា​ង៉ែ​ន​” ទុំ​នៅតាម​ចម្ការ ទៀត​នោះទេ​។​

 

​របាយការណ៍​ក្នុង​កិច្ចប្រជុំ​នេះ បានបញ្ជាក់​យ៉ាងច្បាស់​ឲ្យ​ដឹងថា​៖​ចាប់ពី​ថ្ងៃ​ដំបូង នៅ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២១​នៃ​ការបើក​យុទ្ធនាការ​ក្នុង​ការចុះ​ប្រមូល​ទិញ​នេះ មកទល់​រសៀល ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២១ ដែលជា​ថ្ងៃ​បញ្ចប់​នូវ​យុទ្ធនាការ​ខាងលើនេះ ក្នុងនោះ​ក្រុមការងារ​របស់​សម្តេច​ទាំង​ទ្វេ បាន​ចុះ​ប្រមូល​ទិញ​ផ្លែ​មៀន​តា​ង៉ែ​ន​នៅតាម​បណ្តា​ស្រុក​គោលដៅ​ទាំង​៦ និង​បណ្តា​ស្រុក​នានា នៅក្នុង​ខេត្ត​ក្នុងនោះ​ការប្រមូលទិញ​សរុប​ចំនួន ១.៧៧៨​តោន ដោយ​ក្នុង​នោះបាន​ចុះ​ទិញ​ដល់​ចម្ការ សរុប​ចំនួន ១.០០០​តោន​។

 

​ស្រុក​គោលដៅ ដែល​ចុះទៅ​ទិញ​រួមមាន​៖ ស្រុក​រតនមណ្ឌល​, ស្រុក​រុក្ខ​គី​រី​,​ស្រុក​ភ្នំព្រឹក​, ស្រុក​សំពៅ​លូន​, ស្រុក​កំរៀង​, ស្រុក​សំឡូត និង​ស្រុក​បាណន់ រួម​និង​បណ្តា​ស្រុក​នានា​មួយចំនួន​ផងដែរ​។​

រយៈពេល​ជិត​០២​សប្តាហ៍ ក្រុមការងារ​សម្តេច​តេ​ជោ ចុះ​ប្រមូល​ទិញ​ផ្លែ​មៀន “​តា​ង៉ែ​ន​” ពី​កសិករ ជិត​២​ពាន់​តោន​
រយៈពេល​ជិត​០២​សប្តាហ៍ ក្រុមការងារ​សម្តេច​តេ​ជោ ចុះ​ប្រមូល​ទិញ​ផ្លែ​មៀន “​តា​ង៉ែ​ន​” ពី​កសិករ ជិត​២​ពាន់​តោន​
រយៈពេល​ជិត​០២​សប្តាហ៍ ក្រុមការងារ​សម្តេច​តេ​ជោ ចុះ​ប្រមូល​ទិញ​ផ្លែ​មៀន “​តា​ង៉ែ​ន​” ពី​កសិករ ជិត​២​ពាន់​តោន​
រយៈពេល​ជិត​០២​សប្តាហ៍ ក្រុមការងារ​សម្តេច​តេ​ជោ ចុះ​ប្រមូល​ទិញ​ផ្លែ​មៀន “​តា​ង៉ែ​ន​” ពី​កសិករ ជិត​២​ពាន់​តោន​
រយៈពេល​ជិត​០២​សប្តាហ៍ ក្រុមការងារ​សម្តេច​តេ​ជោ ចុះ​ប្រមូល​ទិញ​ផ្លែ​មៀន “​តា​ង៉ែ​ន​” ពី​កសិករ ជិត​២​ពាន់​តោន​
រយៈពេល​ជិត​០២​សប្តាហ៍ ក្រុមការងារ​សម្តេច​តេ​ជោ ចុះ​ប្រមូល​ទិញ​ផ្លែ​មៀន “​តា​ង៉ែ​ន​” ពី​កសិករ ជិត​២​ពាន់​តោន​
រយៈពេល​ជិត​០២​សប្តាហ៍ ក្រុមការងារ​សម្តេច​តេ​ជោ ចុះ​ប្រមូល​ទិញ​ផ្លែ​មៀន “​តា​ង៉ែ​ន​” ពី​កសិករ ជិត​២​ពាន់​តោន​
រយៈពេល​ជិត​០២​សប្តាហ៍ ក្រុមការងារ​សម្តេច​តេ​ជោ ចុះ​ប្រមូល​ទិញ​ផ្លែ​មៀន “​តា​ង៉ែ​ន​” ពី​កសិករ ជិត​២​ពាន់​តោន​
រយៈពេល​ជិត​០២​សប្តាហ៍ ក្រុមការងារ​សម្តេច​តេ​ជោ ចុះ​ប្រមូល​ទិញ​ផ្លែ​មៀន “​តា​ង៉ែ​ន​” ពី​កសិករ ជិត​២​ពាន់​តោន​

PLB Banner on article detail

អត្ថបទពេញនិយម