បង្ក្រាបទីតាំងល្បែងស៊ីសង(អាប៉ោង)មួយកន្លែង ឃាត់ខ្លួនមនុស្ស ០៩នាក់

ថ្ងៃអាទិត្យ 22 សីហា 2021, 14:24

ខេត្តបាត់ដំបង៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបវេលបានចុះប្រតិបត្តិការបង្ក្រាបករណីប្រមូលផ្ដុំលួចលាក់លេងនូវល្បែងស៊ីសង(អាប៉ោង)មួយកន្លែង បានធ្វើការឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន ០៩នាក់។

លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានអោយដឹងថា កិច្ចចុះប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១៥និង៥០នាទី កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ នៅចំណុចភូមិក្បាលអាង ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង។

ជាមួយកិច្ចប្រតិបត្តិការនេះដែរក្នុងបទល្មើសជាក់ស្តែង ជាលទ្ធផលសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនអ្នកប្រព្រឹត្តបានចំនួន០៩នាក់រួមមាន៖
១. ឈ្មោះ សយ ជឿន ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិល្វា ឃុំល្វា ស្រុកបវេល
២. ឈ្មោះ ពាញ ធី ហៅតាកុត ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិព្រៃខ្ពស់ ឃុំព្រៃខ្ពស់ ស្រុកបវេល
៣. ឈ្មោះ សុខ ស៊ីម ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំបវេល ស្រុកបវេល
៤. ឈ្មោះ អៀង សុខ ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិព្រៃទទឹង២ ឃុំបវេល ស្រុកបវេល
៥. ឈ្មោះ ខុន សាលាស់ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិម៉ាក់ឃ្លឿ ឃុំព្រៃខ្ពស់ ស្រុកបវេល
៦. ឈ្មោះ ហេង ណារិន ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិបវេល១ ឃុំបវេល ស្រុកបវេល
៧. ឈ្មោះ ម៉ី ធាចោម ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិបវេល១ ឃុំបវេល ស្រុកបវេល
៨. ឈ្មោះ វ៉ន ឆៃយ៉ា ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិព្រៃទទឹង២ ឃុំបវេល ស្រុកបវេល
៩. ឈ្មោះ សយ សេក ភេទប្រុស អាយុ៦៧ឆ្នាំ រស់នៅភូមិស្លខ្លាញ់ ឃុំបវេល ស្រុកបវេល ។
 
វត្ថុតាងដកហូតបានរួមមាន÷
១./ម៉ូតូចំនួន០៥គ្រឿង /.គ្រាប់អាប៉ោងចំនួន០២គ្រាប់ /.ចានសំរាប់បាញ់អាប៉ោងចំនួន០១ /.ប្រាក់ខ្មែរចំនួន ១១៨,០០០រៀល /.ទូរស័ព្ទដៃចំនួន០៤គ្រឿង និងកំរាលសម្រាប់ក្រាលចំនួន០១ ។

លោកអធិការបានបញ្ជាក់ថា ក្រោយពីឃាត់ខ្លួន អ្នកប្រព្រឹត្តលេងល្បែងស៊ីសងទាំង០៩នាក់និងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចក៏សាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។

បង្ក្រាបទីតាំងល្បែងស៊ីសង(អាប៉ោង)មួយកន្លែង ឃាត់ខ្លួនមនុស្ស ០៩នាក់
បង្ក្រាបទីតាំងល្បែងស៊ីសង(អាប៉ោង)មួយកន្លែង ឃាត់ខ្លួនមនុស្ស ០៩នាក់
បង្ក្រាបទីតាំងល្បែងស៊ីសង(អាប៉ោង)មួយកន្លែង ឃាត់ខ្លួនមនុស្ស ០៩នាក់
បង្ក្រាបទីតាំងល្បែងស៊ីសង(អាប៉ោង)មួយកន្លែង ឃាត់ខ្លួនមនុស្ស ០៩នាក់
បង្ក្រាបទីតាំងល្បែងស៊ីសង(អាប៉ោង)មួយកន្លែង ឃាត់ខ្លួនមនុស្ស ០៩នាក់

PLB Banner on article detail