ជំងឺ​ដុំ​ពក​ស្បែក​លើស​ត្វ​គោ កើតឡើង​ជិត ៤០០០​ក្បាល ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង​

ថ្ងៃសុក្រ 20 សីហា 2021, 15:33

​ខេត្តបាត់ដំបង​! គិត​ត្រឹម​ថ្ងៃទី ១៩ ខែសីហា ម្សិលមិញ ជំងឺ​ដុំ​ពក​ស្បែក​លើស​ត្វ​គោ​បាន​កើនឡើង​ជិត ៤០០០​ក្បាល​ហើយ​សម្រាប់​ខេត្តបាត់ដំបង ក្នុងចំណោម​សត្វ​គោ​សរុប ១៥៤.៤៥៧​ក្បាល​និង​បណ្តាល​ឲ្យ​ងាប់​ជាង ១០​ក្បាល​ផងដែរ​។​

​លោក ឈឹម វ​ជ្ជ​រ៉ា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តបាត់ដំបង​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២១​នេះ​ថា​÷ ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង​ទាំងមូល​បច្ចុប្បន្ន​មាន​ប្រជាកសិករ​ចិញ្ចឹមសត្វ​គោ​សរុប​ចំនួន ១៥៤.៤៥៧​ក្បាល  ហើយ​គិត​ត្រឹម​ថ្ងៃទី ១៩ ខែសីហា ម្សិលមិញ​នេះ​សត្វពាហន​:​ទាំង​ធំ ទាំង​តូច​ខាងលើ​បាន​ឆ្លង​កើត​ជំងឺ​ដុំ​ពក​លើ​ខ្លួន​មាន​ចំនួន ៣៧០៥​ក្បាល ចំពោះមុខ​នេះ​មន្ត្រី​ជំនាញ​កំពុង​ព​ន្លឿ​ន​លើ​ការចុះ​ព្យាបាល​បាន​ចំនួន ១.០៣៩​ក្បាល ក្នុង​នោះបាន​ព្យាបាល​ជាសះស្បើយ​ចំនួន ២.៦៤៧​ក្បាល និង​សត្វ​គោ​ដែលមាន​ជំងឺ​ក្នុង​សភាព​ធ្ងន់ធ្ងរ​មិនអាច​ព្យាបាល​ទាន់​ហើយ​បាន​ងាប់​មាន​ចំនួន ១៩​ក្បាល​ផងដែរ​។​

​លោក​ប្រធាន​មន្ទីរ​បាន​បន្តថា​÷ ជំងឺ​ប្រភេទ​ថ្មី​បង្ក​ជា​ដុំ​ពក​លើ​ខ្លួន​សត្វ​គោ​ខាងលើ​បានកើត​ឡើង​ស្ទើរ​ទូរ​ទាំង​ខេត្តបាត់ដំបង ក្នុងនោះ​មាន ! ស្រុក​ភ្នំព្រឹក , ស្រុក​កំរៀង , ស្រុក​ប​វេ​ល ,  ស្រុក​មោងឫស្សី , ស្រុក​សំពៅ​លូន , ស្រុក​សង្កែ , ស្រុក​រុក្ខ​គី​រី , ស្រុក​បាណន់ , ស្រុក​ឯក​ភ្នំ , ស្រុក​ថ្មគោល , និង​ក្រុង​បាត់ដំបង ផងដែរ  ដែល​ជំងឺ​ប្រភេទ​ថ្មី​នេះ​គេ​ហៅថា ជំងឺ​ដុំ​ពក​ស្បែក ( LSD ) វា​មាន​រោគសញ្ញា​លើ​ស្បែក​ដងខ្លួន កញ្ចឹងក ច្រមុះ ប្រដាប់ភេទ ឬ​កន្សោមដោះ​ជាដើម ហើយ​ដំណាក់កាល​ចុងក្រោយ​វា​ក្លាយជា​ដំបៅ​មាន​ក្រមរ​។

​លោក​បានបញ្ជាក់​បន្ថែម​ថា ជំងឺ​ដុំ​ពក​ស្បែក ( LSD )​ផ្ទុះឡើង​ដំបូង​ក្នុងអំឡុង​ខែ ឧសភា​- នៅ​តំបន់​ព្រំដែន​ស្រុក​ភ្នំព្រឹក ហើយ​មន្ត្រី​ជំនាញ​បាន​ចុះទៅ​ព្យាបាល​បាន​ទាន់ពេលវេលា ក្រោយមកទៀត​ជំងឺ​ដដែល​នេះ​បាន​រាលដាល​មកដល់​ស្រុក​រតន​:​មណ្ឌល ស្រុក​សង្កែ ស្រុក​រុក្ខ​គី​រី មោង​ឬ​ស្សី និង​ស្រុក​គាស់ក្រឡ ជា​បន្តបន្ទាប់​ផងដែរ​៕​

PLB Banner on article detail

អត្ថបទពេញនិយម