រថយន្តដឹកពលកររ៉េចង្កូតបោករនាំងចែកទ្រូងផ្លូវរួចជ្រុលទៅបុករថយន្ត ១គ្រឿងទៀតបណ្តាលឲ្យរបួសធ្ងន់ ស្រាល ២នាក់

ថ្ងៃពុធ 11 សីហា 2021, 9:10

ខេត្តបាត់ដំបង៖ រថយន្តត្រេអ៉ីដឹកពលករខ្មែរជាង ២០នាក់ បានរ៉េចង្កូតទៅបុកនឹងរនាំងខ័ណ្ឌចែកទ្រូងផ្លូវ ហើយជ្រុលទៅបុកនឹងរថយន្ត ០១គ្រឿងផ្សេងទៀតបណ្តាលឲ្យអ្នកធ្វើដំណើរ០២នាក់រងរបួសធ្ងន់ និងស្រាល ។

លោកវរសេនីយ៍ឯក សេង លុច អធិការនគរបាលស្រុកថ្មគោលបានប្រាប់ឲ្យដឹងថា÷ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍វាងរថយន្តដឹកពលករ និងរថយន្តហាយឡេនដ័រខាងលើបានកើតឡើងនៅរសៀលថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២១ តាមបណ្តោយផ្លូវជាតិលេខ ០៥ ត្រង់ចំណុចកំណាត់ផ្លូវកំពុងស្ថាបនាថ្មី ឋិតក្នុងក្រុមទី ១១ ភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។

មុនពេលកើតហេតុគេឃើញរថយន្តដឹកពលករចំនួន ២១នាក់បានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុខាងលើទំនងរថយន្តមានបញ្ហាស្រាប់តែរ៉េចង្កូចចូលទៅគន្លងផ្លូវខាងឆ្វេងដៃទៅបុកនឹងរនាំងខ័ណ្ឌចែកទ្រូងផ្លូវ ថែមទាំងបានជ្រុលទៅបុកជាមួយនឹងរថយន្តម៉ាកហាយឡេនដ័រ ០១គ្រឿងទៀតកំពុងធ្វើដំណើរច្រាស់ទិសគ្នាពេញទំហឹងបណ្តាលអោយខូចខាតផ្នែកខាងមុខ ។

អ្នកបើកបររថយន្តត្រេអុីឈ្មោះឡាយ តុលា ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ  ខេត្តពោធិ៍សាត់ បានដឹកពលករចំនួន ២១នាក់ផ្សេងទៀតសំណាងល្អមិនមានការប៉ះពាល់របួសឡើយ  ចំណែកភាគីខាងរថយន្តម៉ាកហាយឡេដ័រ ពាក់ស្លាកលេខ បាត់ដំបង ២B-០៨៧៦ អ្នកបើកបរឈ្មោះ រ៉ា សុជាតិ ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិស្តី ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ និងអ្នករួមដំណើរជាស្ត្រីចំនួន ២នាក់ ម្នាក់រងរបួសធ្ងន់ធ្ងរ និងម្នាក់ទៀតរងរបួសស្រាល ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចុះទៅពិនិត្យ និងវាស់វែងរួចរាល់បានប្រគល់សំណុំរឿងនេះទៅឱ្យការិយាល័យចរាចរណ៍ខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី៕

រថយន្តដឹកពលកររ៉េចង្កូតបោករនាំងចែកទ្រូងផ្លូវរួចជ្រុលទៅបុករថយន្ត ១គ្រឿងទៀតបណ្តាលឲ្យរបួសធ្ងន់ ស្រាល ២នាក់
រថយន្តដឹកពលកររ៉េចង្កូតបោករនាំងចែកទ្រូងផ្លូវរួចជ្រុលទៅបុករថយន្ត ១គ្រឿងទៀតបណ្តាលឲ្យរបួសធ្ងន់ ស្រាល ២នាក់
រថយន្តដឹកពលកររ៉េចង្កូតបោករនាំងចែកទ្រូងផ្លូវរួចជ្រុលទៅបុករថយន្ត ១គ្រឿងទៀតបណ្តាលឲ្យរបួសធ្ងន់ ស្រាល ២នាក់
រថយន្តដឹកពលកររ៉េចង្កូតបោករនាំងចែកទ្រូងផ្លូវរួចជ្រុលទៅបុករថយន្ត ១គ្រឿងទៀតបណ្តាលឲ្យរបួសធ្ងន់ ស្រាល ២នាក់
រថយន្តដឹកពលកររ៉េចង្កូតបោករនាំងចែកទ្រូងផ្លូវរួចជ្រុលទៅបុករថយន្ត ១គ្រឿងទៀតបណ្តាលឲ្យរបួសធ្ងន់ ស្រាល ២នាក់
រថយន្តដឹកពលកររ៉េចង្កូតបោករនាំងចែកទ្រូងផ្លូវរួចជ្រុលទៅបុករថយន្ត ១គ្រឿងទៀតបណ្តាលឲ្យរបួសធ្ងន់ ស្រាល ២នាក់
រថយន្តដឹកពលកររ៉េចង្កូតបោករនាំងចែកទ្រូងផ្លូវរួចជ្រុលទៅបុករថយន្ត ១គ្រឿងទៀតបណ្តាលឲ្យរបួសធ្ងន់ ស្រាល ២នាក់
រថយន្តដឹកពលកររ៉េចង្កូតបោករនាំងចែកទ្រូងផ្លូវរួចជ្រុលទៅបុករថយន្ត ១គ្រឿងទៀតបណ្តាលឲ្យរបួសធ្ងន់ ស្រាល ២នាក់
រថយន្តដឹកពលកររ៉េចង្កូតបោករនាំងចែកទ្រូងផ្លូវរួចជ្រុលទៅបុករថយន្ត ១គ្រឿងទៀតបណ្តាលឲ្យរបួសធ្ងន់ ស្រាល ២នាក់

PLB Banner on article detail