នគរបាល​ចម្រុះ​ខេត្ត​ប៉ៃលិន ចុះ​អនុវត្ត​បម្រាម​គោចរ ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ប្រភេទ​ថ្មី​

ថ្ងៃព្រហស្បតិ៍ 5 សីហា 2021, 10:24

(​ប៉ៃលិន​) ៖ ដើម្បី​អនុវត្តតាម​គោលការណ៍​របស់​រដ្ឋបាល​ខេត្ត​ប៉ៃលិន កម្លាំង​នគរបាល ស្នងការ​ខេត្ត​ប៉ៃលិន ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ផាន់ ចាន់ណា​រ៉ា ស្នងការរង នគរបាល​ខេត្ត កាលពី​វេលា​ម៉ោង​៩ និង​០០​នាទី​យប់​ថ្ងៃទី​០៤ ខែសីហា ២០២១ បាន​ចុះ​អនុវត្ត​បម្រាម​គោចរ នៅ​ចំណុច​រង្វង់​មូល​វិមានឯករាជ្យ ស្ថិតក្នុង​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដោយ​ធ្វើការ​ឃាត់ខ្លួន​អ្នកធ្វើដំណើរ​ល្មើសច្បាប់​គោចរ​ចំនួន​១១​នាក់ រួមជាមួយ​នឹង​ម៉ូតូ​ចំនួន​១០​គ្រឿង ។​

​លុះ​ក្រោយពី​ធ្វើការ​ណែនាំ​អប់រំ ឱ្យ​អា​វ៉ង់​ដី និង​អង្គុយ​រហូតដល់​ម៉ោង​១២ និង​០០​នាទី​យប់ ទើប​អនុញ្ញាតឱ្យ​វិលត្រឡប់​ទៅផ្ទះ​រៀបៗ ខ្លួន​វិញ ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ប្រភេទ​ថ្មី ដែល​តា (Delta) ខណ​:​ជំងឺ​ដ៏​កាច​សាហាវ​នេះ កំពុងតែ​ឆ្លង​រាលដាល​នៅក្នុង​ខេត្ត​មួ យ​ចំនួន​ក្នុងប្រទេស​កម្ពុជា ។

​បើតាម​ប្រភពព័ត៌មាន​ពី​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ផាន់ ចាន់ណា​រ៉ា ស្នងការរង ទទួល​ជំនួយ​ការដឹកនាំ​ការិយាល័យ​អន្តរាគមន៍ និង​តម្រួត​បទបញ្ជា នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន បានឱ្យ​ភ្នាក់ងារ​យើង​ដឹងថា ៖ ក្រោយពី​ទទួលបាន​នូវ​សេចក្តីប្រកាស​របស់​រដ្ឋ​បាល​ខេត្ត​ប៉ៃលិន ធ្វើ​ការបិទ​ខ្ទប់​ខេត្ត​ចំនួន​១៤​ថ្ងៃ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ប្រភេទ​ថ្មី (​ដែល​តា​) គឺ​បិទ​ការធ្វើដំណើរ​ឆ្លងដែន​ចេញចូល​ទៅមក​ចាប់ពី​វេលា​ម៉ោង​២៣ និង​៥៩​នាទី​យប់​ថ្ងៃទី​២៩ ខែកក្កដា រហូតដល់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១ ទើប​កម្លាំង របស់លោក បាន​ចុះ​អនុវត្ត​ជា​បន្តបន្ទាប់ ។ ជាក់ស្តែង​នៅ​យប់​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០២១​នេះ ក្រោយពី​ចុះ​ប្រតិបត្តិការ បានធ្វើ​ការឃាត់​អ្នកធ្វើដំណើរ​ល្មើសច្បាប់​ចំនួន​១១​នាក់ រួមជាមួយ​នឹង​ម៉ូតូ​១០​គ្រឿង ដោយ​ធ្វើការ​ពិនិត្យ​ស្ទង់កំដៅ អប់រំ​ណែនាំ និង​ដាក់ពិន័យ​ឱ្យ​អា​វ៉ង់​ដី​ម្នាក់ៗ ចំនួន​៣០​ដង រួច​ឱ្យ​អង្គុយ​រង់ចាំ​នៅលើ​សួន​កុមារ រហូតដល់​ម៉ោង​១២​និង​០០​នាទី​យប់ ទើប​ឱ្យ​វិលត្រឡប់​ទៅផ្ទះ​រៀងៗ ខ្លួន​វិញ ។​

​លោក​បន្តទៀតថា ចំពោះ​អ្នកបើកបរ​ម៉ូតូ ឬ​រថយន្ត ដឹក​អ្នកជំងឺ ដែល​ត្រូវ​ប្រញាប់​ទៅ​ព្យាបាល និង​ស្ត្រី​មាន​ផ្ទៃពោះ ត្រូវ​ទៅ​សម្រាលកូន​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត ឬ​គ្លីនិក​ឯកជន គឺអាច​អនុញ្ញាតឱ្យ​បន្តដំណើរ ។ ហើយ​ចំពោះ​មន្ត្រីរាជការ ដែល​ត្រូវបំពេញ​ភារកិច្ច​នាពេល​យប់ ក្នុង​ភាពចាំបាច់ ត្រូវមាន​កាត​ឬ​ប័ណ្ណ​សម្គាល់​អង្គភាព​ចេញពី​សាលាខេត្ត​ជាដើម​។

​លោក​បញ្ជាក់ទៀតថា កម្លាំង​សមត្ថកិច្ច​នគរបាល មិនត្រូវ​យោគយល់​ចំពោះ​បងប្អូន ឬ​បក្សពួកនិយម ខណ​:​ពេល​ល្មើសច្បាប់ ដោយ​អនុញ្ញាតឱ្យ​ធ្វើដំណើរ​គ្មាន​ការពិន័យ​នោះឡើយ ។ លោក ក៏បាន​ឱ្យ​កត់​ស្លាក​លេខ​ម៉ូ​ងូ ឬ​រថយន្ត ដែល​ល្មើសច្បាប់ បើ​នៅ​ថ្ងៃ​ខាងមុខ ឃើញ​មាន​ដដែល​ទៀត នឹងធ្វើ​ការផាកពិន័យ​តាមផ្លូវ​ច្បាប់ ៕​

PLB Banner on article detail