បង្ក្រាប​ទីតាំង​សង្វៀន​ប្រជល់មាន់​មួយកន្លែង​ឃាត់ខ្លួន​មនុស្ស​០៦​នាក់​

ថ្ងៃពុធ 28 កក្កដា 2021, 20:26

​ខេត្តបាត់ដំបង​! កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាណន់​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​លួចលាក់​បើក​សង្វៀន​ល្បែងភ្នាល់​ប្រជល់មាន់​មួយកន្លែង ឃាត់ខ្លួន​អ្នកប្រព្រឹត្តិ​ចំនួន​០៦​នាក់ ដកហូត​វត្ថុតាង​ពាក់ព័ន្ធ​មួយចំនួន​ផងដែរ​។​

 

​លោក វរសេនីយ៍ឯក ប៉ាន់ វណ្ណ​នី អធិការនគរបាល​ស្រុក​បាណន់ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២១​នេះ​ថា ជាមួយ​កិច្ចប្រតិបត្តិការ​បង្ក្រាប​ទីតាំង​លួច​លេង​ល្បែងស៊ីសង​ភ្នាល់​ជល់​មួយកន្លែង​ខាងលើនេះ បាន​ធ្វើឡើង​នៅត្រង់ចំណុច​ភូមិ​ធ្ង័​រ ឃុំ​ចែង​មានជ័យ ស្រុក​បាណន់ ខេត្តបាត់ដំបង​។​

 

​ការចុះ​បង្ក្រាប​បទល្មើស​ជាក់ស្តែង​ខាងលើនេះ​នគរបាល​ជំនាញ​បាន​ឃាត់ខ្លួន​អ្នកពាក់ព័ន្ធ​ចំនួន ០៦​នាក់​មានឈ្មោះ ,​ខាន់ សុ​ខេង ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ​, ឈ្មោះ ងួន ប៊ុន​ហ៊ា ភេទ​ប្រុស អាយុ ៥១​ឆ្នាំ​, ឈ្មោះ គឹម ពិសិដ្ឋ ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ​, ឈ្មោះ ឈាង ប្រុស ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ​, ឈ្មោះ ផេង ពី ភេទ​ប្រុស អាយុ ៤០​ឆ្នាំ និង​ឈ្មោះ ឈៀ​ត ស៊ីណា ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ ទាំងអស់គ្នា​រស់នៅក្នុង​ឃុំ​វត្ត​តា​មឹ​ម ឃុំ​ចែង​មានជ័យ ឃុំ​ឈើទាល ឃុំ​ស្នឹង នៃ​ខេត្តបាត់ដំបង​។​

 

​លោក​អធិការ​បន្តថា​, សម្ភារ​:​ដែល​ដកហូត​បានរួម​មាន ! -​មាន់​ជល់ ចំនួន​០១​ក្បាល , ម៉ូតូ​ចំនួន​០៥​គ្រឿង , ជញ្ជីង​ថ្លឹង​មាន់ ចំនួន​០១​គ្រឿង និង​សម្ភារ​:​ផ្សេងៗ​មួយចំនួនទៀត​។

 

​ក្រោយពី​ឃាត់ខ្លួន អ្នក​ទាំង​០៦​នាក់​ត្រូវបាន​នគរបាល​ជំនាញ​មូលដ្ឋាន​បាន​ណែនាំ​អប់រំ​ធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់ និង​បាន​ណែនាំ​ពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដើម្បី​ចូលរួម​ជាមួយ​ក្រសួងសុខាភិបាល ក៏ដូចជា​រាជរដ្ឋាភិបាល រួច​អោយ​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​រៀងៗ​ខ្លួន​ផងដែរ​៕​

បង្ក្រាប​ទីតាំង​សង្វៀន​ប្រជល់មាន់​មួយកន្លែង​ឃាត់ខ្លួន​មនុស្ស​០៦​នាក់​
បង្ក្រាប​ទីតាំង​សង្វៀន​ប្រជល់មាន់​មួយកន្លែង​ឃាត់ខ្លួន​មនុស្ស​០៦​នាក់​
បង្ក្រាប​ទីតាំង​សង្វៀន​ប្រជល់មាន់​មួយកន្លែង​ឃាត់ខ្លួន​មនុស្ស​០៦​នាក់​
បង្ក្រាប​ទីតាំង​សង្វៀន​ប្រជល់មាន់​មួយកន្លែង​ឃាត់ខ្លួន​មនុស្ស​០៦​នាក់​
បង្ក្រាប​ទីតាំង​សង្វៀន​ប្រជល់មាន់​មួយកន្លែង​ឃាត់ខ្លួន​មនុស្ស​០៦​នាក់​

PLB Banner on article detail