សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ទទួល​វ៉ាក់សាំង​ជំនួយ​របស់​ជប៉ុន នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​

ថ្ងៃសៅរ៍ 24 កក្កដា 2021, 8:44

​នៅ​រាត្រី ថ្ងៃ​សុក្រ ១៤​កើត ខែ​ទុតិយាសាឍ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២១​នះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា  បាន​អញ្ជើញ​ទៅ​ទទួល​ដោយផ្ទាល់​នូវ​ការមកដល់ វ៉ាក់សាំង​ជំងឺ​កូ​វីដ​១៩ ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​

​រដ្ឋាភិបាល​ជប៉ុន កាលពី​ថ្ងៃទី​១៣ ខែកក្កដា កន្លងទៅនេះ បានប្រកាស​ផ្តល់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​១៩ អា​ស្ត្រា​ហ្សេ​នី​កា (AstraZeneca) ចំនួន ១​លាន​ដូ​ស ដល់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ហើយ​នៅ​រាត្រី​នេះ វ៉ាក់សាំង​ជំនួយ​របស់​ជប៉ុន ដែល​ដឹក​មក​កម្ពុជា​នាពេលនេះ មាន​ចំនួន ៣៣​ម៉ឺន​ដូ​ស ហើយ​ចំនួន​នៅសល់​នឹង​ដឹក​មកជា​បន្តបន្ទាប់​ទៀត​។​

​ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៉ី​រ៉ូ ( MIKAMI Masahiro ) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែងថា​ការផ្ដល់​ជំនួយ​វ៉ាក់សាំង​ចំនួន ១​លាន​ដូ​ស នេះ​ធ្វើឡើង​ស្របតាម​ចំណងមិត្តភាព​រវាង ជប៉ុន និង​កម្ពុជា និង​ដោយ​ផ្អែកលើ​ស្ថានភាព​កូ​វីដ​១៩ នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន​។ ឯកឧត្តម បានបង្ហាញ​ក្តីសង្ឃឹម​ថា ជំនួយ​វ៉ាក់សាំង​នេះ នឹង​ជួយ​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​កូ​វីដ​១៩ ក៏ដូចជា​កាត់បន្ថយ​ការព្រួយបារម្ភ​មួយចំនួន របស់​ប្រជាជន​កម្ពុជា​។ ឯកអគ្គរាជទូត បាន​គូសបញ្ជាក់ថា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​កូ​វីដ​១៩​ដែលជា​បញ្ហា​ពិភពលោក​នេះ ជប៉ុន​នឹង​បន្ត​សហការ និង​ធ្វើការ​រួមគ្នា​ជាមួយ​កម្ពុជា​ដែលជា​មិត្ត​ដ៏​សំខាន់​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​ក៏ដូចជា​ប្រជាជន​ជប៉ុន​ដែល​តែងតែ​ជួយ​ដល់​ប្រទេស​កម្ពុជា ជាពិសេស​អរគុណ​ចំពោះ​ការផ្ដល់​អំណោយ​ជា​វ៉ាក់សាំង​១​លាន​ដូ​ស​នាពេលនេះ​សម្រាប់​រដ្ឋាភិបាល ក៏ដូចជា​ប្រជាជន​កម្ពុជា​ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ថ្មីៗ​នេះ​, រាជ​ដ្ឋា​ភិ​បាល​កម្ពុជា​ក៏បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ចំនួន ០៦ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ផងដែរ​
​ដែល​ក្នុងនោះ​រួមមាន​៖
   ១)​បន្ត​ទប់ស្កាត់​ការនាំ​ចូល​នូវ​មេរោគ​កូ​វីដ​-១៩ បំប្លែង​ថ្មី​
   ២)​កាត់បន្ថយ​ទំហំ​តំបន់​ឆ្លង និង​ចំនួន​ឆ្លង​ឱ្យមាន​កម្រិត​ទាប​
   ៣)​បន្ត​ខិតខំ​ព្យាបាល​អ្នក​ឆ្លង​ឱ្យបាន​ជាសះស្បើយ និង​កាត់បន្ថយ​អត្រា​អ្នកស្លាប់​
   ៤)​រុករក និង​គ្រប់គ្រង​ករណី​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​-១៩
   ៥)​ការរៀបចំ​បូជាសព​និង​បញ្ចុះសព​អ្នកស្លាប់​ឱ្យបាន​ល្អប្រសើរ និង
   ៦)​ជំរុញ​យុទ្ធនា​ការចាក់​វ៉ាក់សាំង ។​

​នៅ​រាត្រី​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានប្រកាស​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​កុមារ និង យុវវ័យ អាយុ​១២​ឆ្នាំ ដល់ ១៧​ឆ្នាំ ហើយ​សម្តេច​នឹង​អញ្ជើញ​ជា​អធិបតីភាព បើក​យុទ្ធនាការ​នេះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ព្រមទាំង​នឹង​នាំ​ចៅៗ​របស់​សម្តេច​ដែលមាន​អាយុ​ចាប់ពី​១២​ឆ្នាំ​ឡើងទៅ ទៅ​ទទួល​វ៉ាក់សាំង​។ សម្តេច​តេ​ជោ​បានប្រកាសថា​ទោះបី​តម្លៃ​ណាក៏ដោយ កម្ពុជា​ត្រូវតែ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ជោគជ័យ​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ជំរុញ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ បន្ត​អនុវត្ត​វិធានការ​សុខាភិបាល និង​រួមគ្នា​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ បន្តទៀត និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បន្ត​អនុវត្ត​វិធានការ​សុខាភិបាល ដើម្បី​រួមគ្នា​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ និង​ស្រោចស្រង់​សង្គម​កម្ពុជា​ឡើងវិញ​នាពេលខាងមុខ​៕​

PLB Banner on article detail