សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យបិទកន្លែងផឹកស៊ីលក់ស្រា

ថ្ងៃព្រហស្បតិ៍ 15 មេសា 2021, 9:19

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ក្នុងសារជាសំលេងពិសេស កាលពីយប់ថ្ងៃទី១៤មេសាថា នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាលខេត្តនានា ពេលនេះ កំពុងតែការស៊ីផឹករីករាលដាល គ្មានការត្រួតពិនិត្យ សម្តេចតេជោ ហ៊ុនសែន បានអំពាវនាវឱ្យទូទាំងប្រទេសផ្អាកការលក់ដូរគ្រឿងស្រវឹង ជាបណ្តោះអាសន្ន១៤ថ្ងៃសីន។

តាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន«ខ្ញុំសូមសំណូមពរមិនមែន តែនៅរាជធានីភ្នំពេញទេ នៅតាមបណ្តាលខេត្តនានាពេលនេះកំពុងតែការស៊ីផឹករីករាលដាល ហើយដោយគ្មានការត្រួតពិនិត្យ សម្រាប់ក្រុមស៊ីផឹក ខ្ញុំសូមអំពាវនាវ ឱ្យទូទាំងប្រទេសផ្អាកការលក់ដូរគ្រឿងស្រវឹង ដើម្បីបញ្ជៀស នៃការស៊ីផឹកដោយគ្មានការចាំបាច់ នៅតាមទីកន្លែងខ្លះ ហើយនៅភ្នំពេញគ្រឿងស្រវឹងមិនមែនចាត់ទុកថា ជាប្រភេទស្បៀងមួយនោះទេ គេថាស្រាជាប្រភេទស្បៀង តែខ្ញុំសូមស្នើឱ្យរាជធានីភ្នំពេញ ផ្អាកការលក់គ្រឿងស្រវឹង ក្នុងរយៈពេល១៤ថ្ងៃនេះ ប៉ុន្តែសូមមេត្តាលក់ទឹកក្រូច លក់ទឹកសុទ្ឋ លក់ទឹកអ្វីផ្សេងៗទៀត ដែលមិនមែនជាគ្រឿងស្រវឹង ជូនដល់ពលរដ្ឋរបស់យើង»៕ 

សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យបិទកន្លែងផឹកស៊ីលក់ស្រា

PLB Banner on article detail