សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ផ្លូវ និង​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ និង​សមិទ្ធផល​នានា​ក្នុង​ក្រុងព្រះសីហនុ

ថ្ងៃព្រហស្បតិ៍ 2 ធ្នូ 2021, 14:31

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍  ១៣​រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២១ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​៣៧​ខ្សែ និង​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ចំនួន​២ និង​សមិទ្ធផល​នានា ក្នុង​ខេត្ត​ព្រះសីហនុ​។

 

​យោងតាម​របាយការណ៍​របស់ ឯកឧត្តម ជា សុផារ៉ា ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា បាន​ឲ្យ​ដឹងថា ការកសាង និង​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ​នេះ គឺ​ក្នុង​គោលបំណង ប្រែក្លាយ​ទីក្រុង​មួយ​នេះ​ឲ្យ​មាន​គុណភាព​ពិតប្រាកដ ទាក់ទាញ​ការវិនិយោគ ហើយ​មានការ​អភិវឌ្ឍ​ប្រកួតប្រជែង​ជាមួយ​ទីក្រុង​ជាច្រើន​ទៀត​ក្នុង​តំបន់​។ រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​ផែនការ​ស្ថាបនា​ផ្លូវ​ទាំង ៣៧​ខ្សែ​នេះ ក្នុង​រយៈពេល​កំណត់ ៨​ខែ ឱ្យ​រួចរាល់​ជា​ស្ថាពរ​ដោយ​គិត​ចាប់ពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដែលជា​ថ្ងៃ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្នុង​គម្រោង​អភិវឌ្ឍ​នេះ ត្រូវបាន​សិក្សា​កំណត់​បែងចែក​ឋានានុក្រម​ផ្លូវ​ជា​៣​ប្រភេទ ស្របតាម​ប្លង់​នគរូបនីយកម្ម ក្នុង​ក្រុង តំបន់​ជាយក្រុង តំបន់​លំនៅឋាន តំបន់​ពាណិជ្ជកម្ម និង​តំបន់​ទេសចរណ៍ ជាមួយ​ការកំណត់​លក្ខណៈ​បច្ចេកទេស​សាងសង់​។

 

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា សម្តេច​ពិតជា​មាន​មោទនភាព​ចំពោះ​ការសាងសង់​សមិទ្ធផល​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ក្រុងព្រះសីហនុ ហើយ​ប្រើប្រាស់​ថវិកាជាតិ​សម្រាប់​ការវិនិយោគ​ជា​លើកដំបូង​។​សម្តេច​តេ​ជោ បាន​បន្តថា បើ​មិន​យក​ការសម្រេចចិត្ត​មួយ​បណ្តាក់ទុន​ឱ្យ​សាងសង់​ផ្លូវ​ជាប់​មាំ​នៅក្នុង​ខេត្ត​នេះ​ទេ គឺ​ត្រូវតែ​ធ្វើ​ជាប់​រហូត ព្រោះ​មាន​តម្រូវការ​ប្រើប្រាស់​មមាញឹក​។

 

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា ព្រះនាម​របស់​សម្តេច នរោត្តម សីហនុ ផ្សារភ្ជាប់​ជាមួយ​ទឹកដី​ខេត្ត​ព្រះសីហនុ​ជានិច្ច បើទោះបី​ព្រះអង្គ​បាន​យាង​ចូល​ទិវង្គត​ក្តី​។ ខេត្ត​ព្រះសីហនុ បាន​ប្រែប្រួល​មុខ​យ៉ាងខ្លាំង ជាមួយ​អគារ​កម្ពស់​រាប់​ជាន់ បាន​ផុស​ឡើង​យ៉ាងច្រើន​។ ជាមួយគ្នានេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​កោតសរសើរ​ពី​បច្ចេកវិទ្យា​នៃ​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ ដែល​បាន​ចម្រោះ​ទឹក​កខ្វក់​បាន​យ៉ាង​ស្អាត​។ ស​ម្តេ​ចេ​ជោ ហ៊ុន សែន ប្រកាស​ជាថ្មី​ឱ្យ​ប្រជាពលរដ្ឋ​យក​ទឹក​ដែល​ចម្រោះ​រួច​នោះ​ទៅ​ស្រោច​ដំណាំ និង​ប្រើប្រាស់​សម្រាប់​ចិញ្ចឹម​ត្រី​ជាដើម ដោយ​គ្មាន​ការយក​លុយកាក់​នោះឡើយ​។

 

​សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​ប្រើ​កម្លាំង​ខ្មែរ​ទាំងអស់ ទាំង​កម្លាំង​ពលកម្ម មន្ត្រី​ជំនាញ វិស្វករ និង​ស្ថាបត្យករ​។ ស​ម្តេ​ចេ​ជោ បាន​ថ្លែងថា នេះ​គឺជា​មោទនភាព​មួយ​របស់​ខ្មែរ​។ សម្តេច​ក៏បាន​ថ្លែងអំណរគុណ ដល់​ថ្នាក់ដឹកនាំ​គម្រោង កម្លាំង​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ​ទាំងអស់ ដែល​បាន​ចូលរួម​សហការ​ឲ្យ​សម្រេចបាន​នូវ​សមិទ្ធផល​នៅក្នុង​ខេត្ត​នាពេលនេះ​។ គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ខេត្ត​ព្រះសីហនុ ជា​គម្រោង​ពោរពេញ​ដោយ​មហិច្ឆតា និង​ឆ្លើយតប​ចំពោះ​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​។ សម្តេច​តេ​ជោ ហ៊ុន សែន បន្ត​បញ្ជាក់​ពី​អត្ថន័យ​នៃ​ពាក្យ «​ខ្មែរ​ធ្វើបាន​» ដែល​សម្តេច​បានសម្រេច​ឱ្យ​តាំង​បង្ហាញ​លើ​មហាវិថី​ជំទាវ​ម៉ៅ​។ សម្តេច​តេ​ជោ បាន​បញ្ជាក់ថា ពាក្យ​នេះ សម្តេច​សំដៅ​ដល់​សមត្ថភាព​ខ្មែរ​គ្រប់​ជំនាន់​អាច​សាង​នូវ​សមិទ្ធផល​ទាំងឡាយ​សម្រាប់​ជាតិ​។

 

​សម្តេច​តេ​ជោ  ក៏បាន​លេ​ី​កឡេ​ី​ង​ពី​អត្ថន័យ​របស់​សិលា​បណ្តា​សា​ថា  គឺ​សំដៅ​លេ​ី​នរណា​ដែល​ប្រព្រឹត្ត​អាក្រក់​នៅ​លេ​ី​តំបន់​នេះ  (​ពយ​អូរ​ឈេ​ី​ទាល  ឆ្នេរ​ជំទាវ​ម៉ៅ  និង​សិលា​ចាំ​ស្នេហ៍​)​នឹងត្រូវ​ទទួល​វិនាស  ចឹ​ង​ថ្ងៃក្រោយ​កុំទៅ​វាយ​ដុំថ្ម​(​សិលា​)​នោះ​ចោល  និង​កុំ​ទៅយក​ដី​តំបន់​នោះ​ធ្វេ​ី​ជា​កម្មសិទ្ធិឯកជន​នោះ​នឹងត្រូវ​បណ្តាសា ។ សម្តេច​បន្តថា  ពាក្យ​បណ្តាសា​នេះ​គឺមាន​នៅក្នុង​សិលាចារឹក​តាំងពី​សតវត្ស​ទី​៧​មក​ម្លេះ  ចឹ​ង​គោលដៅ​នៃ​ការដាក់​សិលា​បណ្តាសា​នេះ  គឺ​ដេ​ី​ម្បី​ការពារ​ទ្រព្យសម្បត្តិ​ដី​សាធារណៈ​របស់​រដ្ឋ​នៅ​តំបន់​នោះ​។

 

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា ជំនួយ​បរទេស​ខ្លះ​បានតែ​តួលេខ ដោយឡែក​ថវិកា​បាន​ទៅលើ​មន្ត្រី​បច្ចេកទេស​របស់​ប្រទេស​ម្ចាស់ជំនួយ​នោះ​។​
​ផ្តើមចេញពី​បញ្ហា​នេះហើយ ទើប​សម្តេច​ប្រឹងប្រែង​សន្សំ​ប្រាក់​ក្នុងការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​កាត់បន្ថយ​ជំនួយ​របស់​បរទេស​។

 

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់​ដោយយោង​តាម​ទិន្នន័យ​ពី​រដ្ឋមន្ត្រី​ទេសចរណ៍​ថា ខេត្ត​ព្រះសីហនុ ទទួលបាន​ភ្ញៀវទេសចរ​ឈានមុខ​គេ ហើយ​លេខ​២ នៅ​ខេត្តសៀមរាប​។ សម្តេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ប្រជាពលរដ្ឋ​បន្ត​មកលេង​ខេត្ត​ព្រះសីហនុ ជាពិសេស​មក​មើល​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ក្រុង​ដែល​ទើប​សាងសង់​រួចរាល់​។

 

​ជា​ចុងក្រោយ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​បណ្តា​សប្បរ​សជន​ទាំងឡាយ​ដែល​បាន​ចូលក្នុង​ការកសាង​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​នេះ​។ ចុងបញ្ចប់​ពិធី​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​អញ្ជើញ​កាត់​ខ្សែបូរ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ និង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត​ព្រះសីហនុ ចាប់ពីពេលនេះ​តទៅ​៕​

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ផ្លូវ និង​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ និង​សមិទ្ធផល​នានា​ក្នុង​ក្រុងព្រះសីហនុ
សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ផ្លូវ និង​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ និង​សមិទ្ធផល​នានា​ក្នុង​ក្រុងព្រះសីហនុ
សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ផ្លូវ និង​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ និង​សមិទ្ធផល​នានា​ក្នុង​ក្រុងព្រះសីហនុ
សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ផ្លូវ និង​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ និង​សមិទ្ធផល​នានា​ក្នុង​ក្រុងព្រះសីហនុ
សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ផ្លូវ និង​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ និង​សមិទ្ធផល​នានា​ក្នុង​ក្រុងព្រះសីហនុ
សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ផ្លូវ និង​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ និង​សមិទ្ធផល​នានា​ក្នុង​ក្រុងព្រះសីហនុ
សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ផ្លូវ និង​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ និង​សមិទ្ធផល​នានា​ក្នុង​ក្រុងព្រះសីហនុ
សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ផ្លូវ និង​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ និង​សមិទ្ធផល​នានា​ក្នុង​ក្រុងព្រះសីហនុ
សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ផ្លូវ និង​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ និង​សមិទ្ធផល​នានា​ក្នុង​ក្រុងព្រះសីហនុ

PLB Banner on article detail

អត្ថបទពេញនិយម