អភិបាលខេត្ត​ប៉ៃលិន ចុះ​ពិនិត្យ និង​សំណេះសំណាល​ពលរដ្ឋ​ទទួល​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩

ថ្ងៃសុក្រ 9 កក្កដា 2021, 9:26

​ប៉ៃលិន​៖ ក្រោយពី​ប្រកាស​ចាក់​វ៉ាក់សាំង​ការពារ​កូ​វិដ​.១៩​របស់​រដ្ឋបាលខេត្ត​ប៉ៃលិន​គេ​សង​កកេរ​ឃើញ​ប្រជាពលរដ្ឋ​នាំគ្នា​ទៅ​ទទួល​វ៉ាក់សាំង​យ៉ាងច្រើន​កុះករ​នៅតាម​គោលដៅ​មណ្ឌល​ចាក់​វ៉ាក់សាំង​នានា​ទូទាំង​ខេត្ត​ប៉ៃលិន​នៅ​ថ្ងៃ​ដំបូង​នេះ​។​

​ក្នុង​យុទ្ធនា​ការបើក​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ប៉ៃលិន​បានទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូ​វិដ​.១៩​នេះ​ដែល លោកជំទាវ បាន​ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន​ក៍បាន​ចុះ​ជួប​សំណេះ​សំ​ណាស​ជាមួយ​ប្រជាពលរដ្ឋ​នៅតាម​មណ្ឌល​ចាក់​វ៉ាក់សាំង​ទូទាំង​ខេត្ត​នា​ថ្ងៃទី​៨​ខែ​កក្ត​ដា​ឆ្នាំ​២០២១​នេះ​។

​លោកជំទាវ​អភិបាលខេត្ត​ក៍បាន​ណែនាំ​ដល់​ពុក​ម៉ែ​បងប្អូន​ដែល​មក​ទទួល​វ៉ាក់សាំង​ទាំងអស់​ត្រូវតែ​ស្តាប់​តាម​ការណែនាំ​របស់​គ្រូពេទ្យ​ដោយ​ឲ្យ​តម​ការ​ពិសារ​ស្រា​គ្រឿង​សមុទ្រ កុំ​ពិសារ​ម្ទេស​ច្រើនពេក​និង​លើក​របស់​ធ្ងន់​ជាដើម​។​

​លោកជំទាវ​បន្តថា យើង​ទទួល​វ៉ាក់សាំង​គ្រប់​២​លើក​ហើយ​ក៍ដោយ ក៍​កុំ​ភ្លេច​៣​ការពារ​៣​កុំ​ដែលជា​សារ​ដ៍​ប្រពៃ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ពិសេស​រស់នៅ​ត្រូវមាន​អនាម័យ​ល្អ​
​ដោយ​លាងដៃ​អោយបាន​ញឹកញាប់​ជាមួយ​សាប៊ូ ពាក់​ម៉ាស់​ជាប្រចាំ រក្សា​គម្លាត​ពីគ្នា យ៉ាងតិច​១​ម៉ែត្រ​កន្លះ នេះ​ជា​វិធី​ដ៍​សំខាន់បំផុត ក្នុងការ​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​មេរោគ​កូ​វីដ​-១៩ យើង​រួមគ្នា​យើង​និង​ឈ្នះ​។​

​សូមបញ្ជាក់ថា យុទ្ធនាការ​នៃ​ការចាក់​វ៉ាក់សាំង​នៅ​ខេត្ត​ប៉ៃលិន​នេះ​មាន​រយៈពេល ១៤​ថ្ងៃ​គឺ​ចាប់​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០២១ តទៅ​គឺ​ពេលព្រឹក​ចាប់ពី​ម៉ោង ៨:០០ នាទី​ព្រឹក ដល់​ម៉ោង ១១:០០​នាទី ពេល​រសៀល​ចាប់ពី​ម៉ោង ២:០០ នាទី​រសៀល ដល់​ម៉ោង ៥:០០​នាទី​ល្ងាច នៅតាម​ទីតាំង​ដូចខាងក្រោម ៖
 ១ ក្រុងប៉ៃលិន
​ទីតាំង​ទី​១ មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន ចំនួន ០២​កន្លែង​
​ទីតាំង​ទី​២ មណ្ឌល​សុខភាព​ក្រចាប់ ចំនួន ០១​កន្លែង​
២ ស្រុក​សាលា​ក្រៅ
​ទីតាំង​ទី​១ មណ្ឌល​សុខភាព​ផ្សារ​ព្រំ ចំនួន ០២​កន្លែង​
​ទីតាំង​ទី​២ មណ្ឌល​សុខភាព​ស្ពង់ ចំនួន ០១​កន្លែង​
​ទីតាំង​ទី​៣ មណ្ឌល​សុខភាព​ភ្នំ​ព្រាល ចំនួន ០១​កន្លែង​
​សូមបញ្ជាក់ សូមកុំ​ភ្លេច​ភ្ជាប់​មកជា​មួយ​នូវ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ទើប​ក្រុមការងារ​អាច​ចាក់​ឲ្យ​បាន​៕​

PLB Banner on article detail