អាជ្ញាធរ​បន្ត​បិទ​ខ្ទប់​ផ្សារ​សាមគ្គី​១៤​ថ្ងៃ​ទៀត ក្រោយ​អាជីវករ​មិន​គោរព​បំរាម​

ថ្ងៃច័ន្ទ 5 កក្កដា 2021, 8:15

(​ប៉ៃលិន​) ផ្សារ​សាមគ្គី​ហៅ​ផ្សារ​(​ប៉ា​ហ៊ី​) ស្ថិតនៅ​ភូមិ​ប៉ា​ហ៊ី​ត្បូង​សង្កាត់​ប៉ៃលិន​ក្រុង​និង​ខេត្ត​ប៉ៃលិន​បាន​បន្ត​បិទ​បន្ថែមទៀត​ក្រោយពី​សង្កេតឃើញថា​មាន​អាជីវករ​ដែល​លក់ដូរ​នៅក្នុង​ផ្សារ​មួយចំនួន​បាន​ទៅ​បើក​ទូ​បលក់​មុន​ថ្ងៃ​ប្រកាស​ឲ្យ​បើក​ដំណើរការ​ពី​សំណាក់​អាជ្ញាធរ​។​

​ការហ៊ុំព័ទ្ធ​ខ្សែ​បន្ថែម​១៤​ថ្ងៃ​ទៀត​នេះ​គឺធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​៤​ខែ​កក្ត​ដា​ឆ្នាំ​២០២១​នេះ​ក្រោយពី​បិទ​អស់​រយះពេល​១៥​ថ្ងៃ​គឺ​ពីថ្ងៃ​ទី​១៨​ខែមិថុនា​ឆ្នាំ​២០២១​ដោយ​គ្មាន​ថ្ងៃ​កំណត់ ក្រោយពី​រកឃើញ​អាជីវករ​ម្នាក់​វិ​ជ្ចា​មាន​ជម្ងឺ​កូ​វិដ​.១៩ ។​

​តាម​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​មក​បើក​លក់​មុន​ថ្ងៃ​ប្រកាស​ឲ្យ​បើក​ពី​សំណាក់​អាជ្ញាធរ​បាន​ឲ្យ​ដឹងថា ក្រោយពី​ទទួលបាន​ដំណឹង​តៗ​គ្នា​ថា​ខាង​គណ​:​កម្ម​ការ​ផ្សារ​ឲ្យ​មក​រៀបចំ​បោសសំអាត​តូប​និង​ត្រៀម​លក់ដូរ​វិញ​ទើប​ពួកគាត់​នាំគ្នា​មក​បើក​បន្តបន្ទាប់​គ្នា​តែម្តង ម្យ៉ាងវិញទៀត​ដោយ​សង្កេតឃើញ​មាន​អ្នក​ខ្លះមក​បើក​លក់​ធម្មតា​ទើប​មាន​អ្នកផ្សេង​មក​បើក​ជា​បន្តបន្ទាប់​គិត​ជា​ភាគរយ​ប្រហែលជា​១០​ទៅ​១៥​ភាគរយ​។​

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ​លោក​អ៊ុន​ប៊ុនលី នាយក​រដ្ឋបាល​សាលាខេត្ត​ប៉ៃលិន​បាន​ប្រាប់​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា​ដោយ​គេ​មិនទាន់​គ្រប់គ្រង​ការរីក​រាលដាល​ជម្ងឺ​កូ​វិដ​.១៩​នៅក្នុង​ផ្សារ​នេះ​បាន ហើយ​បើ​ចង់ដឹង​ច្បាស់​លោក​ឲ្យ​ទៅ​សួរ​ខាង​រដ្ឋបាល​ក្រុងប៉ៃលិន​វិញ​។​

​ចំណែក​អភិបាល​ក្រុងប៉ៃលិន​លោក​ស៊ុន​យី​បាន​ឲ្យ​ដឹង​ដែរ​ថា មូលហេតុ​បិទ​ខ្ទប់​បន្តទៀត​ព្រោះ​
​ទី​១.​ដោយសារតែ​នៅ​ផ្សារ​អាចមាន​ករណី​ឆ្លង​បន្តទៀត ទើប​ធ្វើ​ច​ត្តា​ឡី​ស័ក ផ្សារ​បន្ថែម​១៤​ថ្ងៃ​ទៀត​។​

​និង​ទី​២​ដោយសារ​អាជីវករ​បំពាន​វិធានការ​របស់​ក្រសួងសុខាភិបាល​នាំគ្នា​លក់​មុន​ថ្ងៃ​កំណត់​។​

​ជាមួយគ្នានេះដែរ​អាជីវ​ករ​មួយចំនួន​បានលើកឡើង​ថាបើ​ការបិទ​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជម្ងឺ​កូ​វិដ ១៩​គឺជា​ការល្អ​ពួកគាត់​មានការ​គាំទ្រ​តែ​បើជា​ការបិទ​ព្រោះតែ​ខឹង​និង​អាជីវករ​មួយចំនួន​ដែល​បំពាន​នូវ​វិធាន​របស់​ក្រសួងសុខាភិបាល​គឺ​វា ប៉ះពាល់​ដល់​អាជីវករ​មួយចំនួនធំ​ដែរ​ពួកគាត់​គោរព​វិធាន​សុខាភិបាល​បែរជា​រងគ្រោះ​ដូច​អ្នក​បំពាន​ដែរ​៕​

PLB Banner on article detail