អាជ្ញាធរខេត្ត​ប៉ៃលិន ផ្តល់​អាហារ​ប្រអប់​ជូនពលរដ្ឋ​ខ្វះខាត​នៅ​ព្រំដែន​កម្ពុជា​ ថៃ

ថ្ងៃពុធ 23 មិថុនា 2021, 8:52

(​ប៉ៃលិន​) ៖ ជា​រៀងរាល់ថ្ងៃ អស់​រយ​:​ពេល​ជិត​១​ខែ កន្លងមកហើយ មាន​ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​ប្រមាណ​៣០០​នាក់ បាន​តម្រង់​ជួរ​គ្នា ដើម្បី​ទទួលយក​នូវ​បាយ​ប្រអប់​ទៅ​ទទួលទាន ដោយ​ក្នុង​១​ថ្ងៃ​ទទួលបាន​អាហារ​នេះ​ចំនួន​២​ដង គឺ​ពេល​ថ្ងៃត្រង់ និង​ពេល​ល្ងាច ។ ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ​២០២១ ក្រុមការងារ រដ្ឋបាល​សាលាខេត្ត​ប៉ៃលិន បានរៀបចំ​អាហារ​ប្រ អប់​ដាក់​តម្រៀបជួរ​នៅលើ​តុ ដើម្បី​ផ្តល់ជូន​ប្រជាពលរដ្ឋ​ខ្វះខាត ស្ថិតនៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភពព័ត៌មាន​ពី​មន្ត្រីរដ្ឋបាល​សាលាខេត្ត​ប៉ៃលិន បានឱ្យដឹងថា ៖ ដោយ​អាជ្ញាធរខេត្ត​សង្កេតឃើញ​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ខាងលើ ជាពិសេស​កម្មករសំណង់ និង​អ្នករត់ម៉ូតូឌុប ដែល​ជួល​ផ្ទះ​គេ​ស្នាក់នៅ មាន​ជីវភាព​ខ្វះខាត លំបាក​ក្នុង​ការចេញ​ទៅរក​ការងារ​ធ្វើ​កន្លែង​ឆ្ងាយ ដោយសារ​ជួប​បញ្ហា​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ទើប​ក្រុមការងារ បានរៀបចំ​អាហារ​កញ្ចប់​នេះ ផ្តល់ជូន​ពួកគាត់​យកទៅ​ទ​ទួ ល​ទាន ដោយ​ម្នាក់ៗ ទទួលបាន​បាយ​ម្ហូប ១​ប្រអប់ សម្ល​១​ថង់ និង​ទឹក​សុទ្ធ​១​ដប​ផងដែរ ។​

ប្រភព​បន្តទៀតថា ការផ្តល់​អាហារ​ជូន​ពួកគាត់​នេះ ដើម្បី​ជួយ​សម្រួល​ជីវភាព ខណ​:​អ្នកខ្លះ​អត់​ការងារ​ធ្វើ ព្រោះ​កន្លែង​ការងារ​ត្រូវបាន​បិទ​ផ្អាក និង​ខ្លះទៀត​ធ្លាប់​ឆ្លងដែន​ចេញចូល​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​ពេលព្រឹក ហើយ​ចូល​មកវិញ​នាពេល​ល្ងាច លុះ​ក្រោយពី​គេ​បិទ​ច្រកទ្វារ​អន្តរជាតិ​ព្រំ មិនអាច​ចេញចូល​បាន ទើប​ធ្វើឱ្យ​ម្នាក់ៗ ជួបនឹង​បញ្ហា​ជីវភាព​ប្រចាំថ្ងៃ ។

លើសពីនេះ អាជ្ញាធរខេត្ត​ប៉ៃលិន ដឹកនាំ​ដោយ​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន  បាន​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ ដែល​កំពុងតែ​ជួបនឹង​បញ្ហា​រាំងស្ទះ​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ទើប​ចាត់ចែង​ឱ្យ​ក្រុមការងារ​រៀបចំ​ជា​អាហារ​ប្រអប់ ផ្តល់ជូន​ពួកគាត់ ជា​រៀងរាល់ថ្ងៃ ដើម្បី​ជួយ​សម្រួល​ការលំបាក ទម្រាំ​តែ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ត្រូវ​ផុតរលត់​ចេញពី​ខេត្ត​ប៉ៃលិន ក៏ដូចជា​ប្រទេស​កម្ពុជា​ផងដែរ ។

ចំណែក​ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​ខាងលើ ក៏បាន​នាំគ្នា​តម្រង់​ជួរ មក​ទទួលយក​ម្ហូបអាហារ​ម្នាក់​ម្តងៗ ដែល​ភាគច្រើន​គឺ​ក្មេង​តូចៗ ហើយ​ពួកគេ​មានការ​សប្បាយរីករាយ​យ៉ាងខ្លាំង ក្នុង​ការយក​បាយ​ប្រអប់​ទៅផ្ទះ​របស់ខ្លួន ដើម្បី​នាំគ្នា​ហូប​ជួបជុំ​គ្រួសារ ។​

លើសពីនេះ រដ្ឋបាលខេត្ត ក៏​នៅតែ​បន្តធ្វើ​ការផ្តល់​អាហារ​បែបនេះ រហូតដល់​ពេលដែល​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ ត្រូវបាន​ផុតរលត់ បញ្ចប់​នៅ​ថ្ងៃ​ខាងមុខ ។ តែ​ក៏មាន​ការណែនាំ​ពួកគាត់ ឱ្យ​ពាក់​ម៉ាស លាងដៃ​នឹង​ជែ​ល ឬ​អាល់កុល ព្រមទាំង​ពន្យល់​ពី​របៀប​ការពារ​ខ្លួន កុំឱ្យ​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចូលក្នុង​សហគមន៍​ផងដែរ ៕​

PLB Banner on article detail