របួសធ្ងន់ស្រាល៣នាក់ ក្នុងហេតុការណ៍ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹងនៅស្រុកសង្កែ

ថ្ងៃអាទិត្យ 6 មិថុនា 2021, 9:9

ខេត្តបាត់ដំបង! យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន០៣នាក់បានរងរបួសធ្ងន់និងស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងម៉ូតូ០២គ្រឿងបុកគ្នាពេញទំហឹង។

 

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី០៥.ខែមិថុនា ឆ្ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវកៅស៊ូមួយខ្សែ ត្រង់ចំណុចក្រុមទី១៨ ស្ថិតក្នុងភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។

 

ប្រភពបានប្រាប់បន្តថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅ សេរីឆ្នាំ២០១៥មួយគ្រឿងពាក់ស្លាកលេខ បាត់ដំបង 1V .3967 បើកបរដោយឈ្មោះ ឈឿន ណារ៉ុង ភេទស្រី អាយុ៤០ឆ្នាំ(រងរបួសធ្ងន់)និងអ្នករួមដំណើរជាប្តី ឈ្មោះ ទឹង សារី អាយុ៣៥ឆ្នាំ (របួសស្រាល)ទាំងពីរនាក់រស់នៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើភ្លាមនោះក៏មានម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាកហុងដាឌ្រីម C125ពណ៌ខ្មៅ សេរីឆ្នាំ២០១២ ពាក់ស្លាកលេខ បាត់ដំបង 1L.4179 បើកបរដោយបុរសម្នាក់ឈ្មោះ ប៉ែត អាយុខ្ទង់៣៨ឆ្នាំ រស់នៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ក្នុងទិសដៅពីជើងទៅត្បូង បើកបរខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកគ្នាពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់និងស្រាលទាំងបីនាក់តែម្តង ចំណែកម៉ូតូខូចខាតទាំងសងខាងផងដែរ ។
 

 

ក្រោយពេលកើតហេតុ ក្រុមគ្រូពេទ្យ រួមនិងសមត្ថកិច្ចជំនាញបានចុះទៅដល់ដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានវាស់វែងរួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសង្កែដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់។

របួសធ្ងន់ស្រាល៣នាក់ ក្នុងហេតុការណ៍ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹងនៅស្រុកសង្កែ
របួសធ្ងន់ស្រាល៣នាក់ ក្នុងហេតុការណ៍ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹងនៅស្រុកសង្កែ
របួសធ្ងន់ស្រាល៣នាក់ ក្នុងហេតុការណ៍ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹងនៅស្រុកសង្កែ
របួសធ្ងន់ស្រាល៣នាក់ ក្នុងហេតុការណ៍ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹងនៅស្រុកសង្កែ

PLB Banner on article detail