ជនសង្ស័យចំនួន០៤នាក់ត្រូវឃាត់ខ្លួនក្នុងករណីជួញដូរថ្នាំញៀន

ថ្ងៃព្រហស្បតិ៍ 13 ឧសភា 2021, 16:39

ខេត្តបាត់ដំបង! កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្លូវមាស នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល បានចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ក្នុងសំណុំរឿងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនបទល្មើសជាក់ស្តែង។

 

លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានអោយដឹងថា នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះដែរធ្វើឡើងកាលពីវេលាម៉ោង ២០និង៣០នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នៅចំណុចភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

 

ជាមួយកិច្ចប្រតិបត្តិការខាងលើនេះដែរ សមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់-
១-ឈ្មោះ ហុក សុខហាក់ ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិគីឡូ ឃុំត្រែង ស្រុករតនមណ្ឌល
២-ឈ្មោះ ផាត់ អូន ហៅ ញ៉ាញ់ ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិជាមន្ត្រី ឃុំត្រែង ស្រុករតនមណ្ឌល
៣-ឈ្មោះ និន សារ៉ាត់ ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិសេកសក ឃុំផ្លូវមាស ស្រុករតនមណ្ឌល
៤-ឈ្មោះ ឡូង វណ្ណាត់ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសេកសក ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

 

វត្ថុតាងចាប់យកបានរួមមាន! -ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន(ម៉ាទឹកកកICE)ចំនួន ០៧ ថង់ និង០១កំណាត់ទុយោបឺត ទម្ងន់ ១៦,៩៣ក្រាមទាំងសំបក
-ទូរស័ព្ទដៃចំនួន០២គ្រឿង
-ម៉ូតូចំនួន០១គ្រឿង
-ប្រាក់ខ្មែរចំនួន ៣៥០ ៥០០ម៉ឺនរៀល(សាមសិបប្រាំម៉ឺន ប្រាំរយរៀល) និងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។

 

ជនសង្ស័យនិងវត្ថុតាងរហូតមកដល់ថ្ងៃនេះ ត្រូវបានសមត្ថកិច្ចការិយាល័យជំនាញកំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនបន្តទៅកាន់តុលាការចាត់ការតាមនីតិវិធី៕

ជនសង្ស័យចំនួន០៤នាក់ត្រូវឃាត់ខ្លួនក្នុងករណីជួញដូរថ្នាំញៀន

PLB Banner on article detail