ដកហូតថ្នាំញៀនជាង៣០ថង់ក្រោយឃាត់ខ្លួនស្ត្រី០១នាក់ឋ

ថ្ងៃអាទិត្យ 9 ឧសភា 2021, 15:40

ខេត្តបាត់ដំបង! ជនសង្ស័យម្នាក់ត្រូវបានកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងក្រុមអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកបវេល បានចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ក្នុងបទល្មើសជាក់ស្តែង។

 

លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើនេះដែរធ្វើឡើងនៅវេលាម៉ោង ១៤និង២០នាទី ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ នៅចំណុចភូមិក្តុលលើ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង។

 

ជាមួយកិច្ចប្រតិបត្តិការខាងលើនេះដែរ សមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់-ឈ្មោះ ឆាំ ពឿន ភេទស្រី អាយុ ៣៤ឆ្នាំ រស់នៅភូមិក្តុលលើ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ។

 

វត្ថុតាងចាប់យកបានរួមមាន! -ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន(ម៉ាទឹកកកICE)ចំនួន ៣៤ ថង់ ទម្ងន់ ០៦,១៩ក្រាមទាំងសំបក
-ទូរស័ព្ទដៃចំនួន០១គ្រឿង 
-ប្រាក់ខ្មែរចំនួន១១៥០០០រៀល(ដប់មួយម៉ឺនប្រាំពាន់រៀល)។ 

 

ជនសង្ស័យនិងវត្ថុតាងរហូតមកដល់ពេលនេះត្រូវបានសមត្ថកិច្ចការិយាល័យជំនាញកំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនបន្តទៅកាន់តុលាការចាត់ការតាមនីតិវិធី៕

ដកហូតថ្នាំញៀនជាង៣០ថង់ក្រោយឃាត់ខ្លួនស្ត្រី០១នាក់ឋ

PLB Banner on article detail