ទ្រាំរស់នៅជាមួយប្តីចោលម្សៀត វាយដំទាត់ធាក់ស្ទើរក្ស័យ រួចរត់គេចខ្លួនបាត់ស្រមោល

ថ្ងៃសុក្រ 30 មេសា 2021, 10:58

ប៉ៃលិន) ៖ អ្នកភូមិផងរបងជាមួយ មានការអាណិតអាសូរដល់ស្រ្តីវ័យក្មេងម្នាក់ស្ទើរខ្លោចចិត្ត ដែលឃើញនាងស៊ូទ្រាំទទួលរងកម្មវេទនារាល់ថ្ងៃ ជាមួយនឹងប្តីប្រមឹក ហើយប្រចណ្ឌ មិនគិតខិ តខំប្រឹងប្រែងធ្វើការរកស៊ីចិញ្ចឹមប្រពន្ធកូន បែរជារវល់តែដើរផឹកស៊ីជួបជុំមិត្តភក្តិ លុះត្រឡប់មកវិញម្តងៗ តែងវាយដំទាត់ធាក់ (លោតហក់ធាក់ ដូចកីឡាករវាយបាវសាក់) បណ្តាលឱ្យនាងរងរបួសគ្រាំ គ្រា និងឈឺចុកចាប់ពេញរាងកាយ ។ ដោយសារទើសភ្នែកខ្លាំងពេក នៅថ្ងៃកើតហេតុ ក្រោយពីឃើ ញបុរសជាប្តីទុរយស ហក់ធាក់ប្រពន្ធបណ្តាលឱ្យរងរបួសធ្ងន់ ខណ:នាងកំពុងបំបៅដោះកូន ក៏ប្តឹងឱ្យអាជ្ញាធរភូមិជួយអន្តរាគមន៍ ស្រាប់តែប្តីកំណាចបានរត់គេចខ្លួនបាត់ស្រមោល ។ 

 

ប្រភពព័ត៌មានពីលោក ព្រាប សារុន មេភូមិផ្សារព្រំជើង បានឱ្យដឹងថា ៖ ជនដៃដល់ជាប្តីតិរ ច្ឆាន មានឈ្មោះ អៀន អំ អាយុ៣៦ឆ្នាំ ជាកម្មករសំណង់ ជនប្រមឹក ។

 

ចំណែកស្រ្តីរងគ្រោះ ជាប្រ ពន្ធ មានឈ្មោះ ប៉ាត់ សាវេត អាយុ២៩ឆ្នាំ ជាមេផ្ទះ មានកូន២នាក់ ក្នុងបន្ទុក កូនស្រីច្បង១ និងកូនប្រុសតូច១ រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ លោកបន្តទៀតថា ក្រោយពីជួបបញ្ហាវិបតិ្តជំងឺកូវីដ-១៩ អត់មានការងារសំណង់ធ្វើ បុរសជាប្តី គិតតែជួបជុំមិត្តភក្តិផឹកស៊ីអួរទីណួរនៅក្នុងផ្ទះខ្លួនឯង រួចមិនអស់ចិត្ត ក៏ដើរទៅផឹកស៊ីនៅផ្ទះមិត្តភក្តិរាល់ថ្ងៃ ។ លុះពេលត្រឡប់មកផ្ទះវិញ តែងតែវាយដំលោតច្រំធាក់ទៅលើប្រពន្ធកូនខ្ចី បណ្តាលឱ្យជំាពេញខ្លួនប្រាណ ហើយនៅថ្ងៃចុងក្រោយដែលកើតហេតុ បុរសជាប្តី បានប្រើអំពើហិង្សាវាយដំទៅលើប្រពន្ធ បណ្តាលឱ្យរងរបួសជាំក្បាល និងជាំពេញរាងកាយ ហើយក៏រត់គេចខ្លួនភ្លាមៗតែម្តង ។

 

ចំណែកលោក មាឃ សារ៉ន អធិការ នគរបាលស្រុកសាលាក្រៅ បានបញ្ជាក់ឱ្យដឹងថា ៖ ករណីអំពើហិង្សាក្នុងគ្រួសារខាងលើនេះ គឺបានកើតឡើងតាំងពីវេលាម៉ោងប្រហែល៧ និង០០នាទីយប់ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ នៅចំណុចផ្ទះស្រ្តីរងគ្រោះ ស្ថិតនៅក្នុងភូមិ ឃុំខាងលើ ។ 

 

លោកបន្តទៀតថា រហូតមកដល់វេលាម៉ោង០៩ និង១០នាទីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នេះ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាន នគរបាលស្រុកសាលាក្រៅ  បានទទួលពាក្យបណ្ដឹងពីស្រ្តីជនរងគ្រោះ ឈ្មោះ ប៉ាត់ សាវេត ភេទស្រី អាយុ២៩ឆ្នាំ ជាមេផ្ទះ រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ លោកបញ្ជាក់ថា បច្ចុប្បន្ននេះ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ  និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ កំពុងធ្វើការស្រាវជ្រាវស្វែងរកមុខសញ្ញា ជនសង្ស័យខាងលើ មកផ្តន្ទាទោសតាមច្បាប់ ។

 

ចំណែកមន្រ្តីក្រោមឱវាទ ក្នុងករណីប្រព្រឹត្តខុសពីវិន័យកងកម្លាំង និង អនុវត្តផ្ទុយពីតួនាទីភារកិច្ចរបស់ខ្លួន ខាងលោកនឹងអនុវត្តតាមវិន័យរបស់កងកម្លាំង ៕

ទ្រាំរស់នៅជាមួយប្តីចោលម្សៀត វាយដំទាត់ធាក់ស្ទើរក្ស័យ រួចរត់គេចខ្លួនបាត់ស្រមោល

PLB Banner on article detail