ចាប់ខ្លួនឪពុកករណីរំលោភសេពសន្ធវ: និងប្រទូស្ត្តិ៍កេរ្តិ៏ខ្មាសលើកូនស្រីចុងចំនួនបីនាក់អាយុក្រោម១៥ឆ្នាំ

ថ្ងៃសុក្រ 30 មេសា 2021, 10:57

សៀមរាប៖នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហ ការ ជាកម្លាំងនគរបាលអធិការក្រុង នៅថ្ងៃទី២៩ ខែ មេសា ឆ្នាំ២០២១ បានចាប់ខ្លួនបុរសម្នាក់ករណីរំលោភសេពសន្ធវ:លើកូនស្រីចុងចំនួនបីនាក់ដែលមានអាយុក្រោម១៥ឆ្នាំ។

 

លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យនគរបាល ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិ ជនខេត្តសៀមរាបបានអោយដឹងថា ការចាប់ខ្លួនជនសង្ស័ុ គឺក្រោយពីបានទទួលពាក្យបណ្តឹងពីឈ្មោះ តន់ សុខា ភេទ ប្រុស អាយុ ៣៥ឆ្នាំ នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ត្រូវជាឪពុកបង្កើតក្មេងស្រីរងគ្រោះ។ លោកតន់ សុខា បានប្តឹងចោទប្រកាន់ទៅលើឈ្មោះ ឃឿន ធា ភេទ ប្រុស អាយុ ២៦ឆ្នាំ ត្រូវជាឪពុកចុង ថាបានរំលោភបំពានផ្លូវភេទទៅលើកូនស្រីខ្លួនទាំង៣នាក់ ដែលមានឈ្មោះដូចខាងក្រោម
          ទី១.ឈ្មោះ ត.ណភេទស្រី អាយុ ៩ឆ្នាំ
          ទី២. ឈ្មោះ ត .នអាយុ ១១ឆ្នាំ 
          ទី៣. ឈ្មោះ ត.ច ភេទស្រី អាយុ ១៥ឆ្នាំ 

 

ដើមបណ្តឹង ឈ្មោះ តន់ សុខា កន្លងមកបានលែងលះជាមួយប្រពន្ធដើមឈ្មោះ រឿន រឿម អាយុ ៣៥ឆ្នាំ ដោយមានកូន៤នាក់ ប្រុស១នាក់ រស់នៅជាមួយប្រពន្ធ ហើយ ក្រោយមកប្រពន្ធមានប្តីចុងឈ្មោះ ឃឿន ធា ។

 

លោកជា ហេង អោយដឹងទៀតថា កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២១ កូនស្រីច្បងឈ្មោះ ត.ចបានហៅឪពុក (តន់ សុខា) ទៅយកនាងនៅម្តុំរង្វង់មូលមុខគ្រុឌ។ ពេលនោះកូនបានប្រាប់ ថាបងប្អូនបង្កើតរបស់ខ្លួនទាំង៣នាក់ ត្រូវឪពុកចុងឈ្មោះ ឃឿន ធា រំលោភបំពានផ្លូវភេទ ។

 

លោកនាយការិយាល័យ បន្ថែមថា ក្រោយពេលទទួលបណ្តឹង សមត្ថកិច្ចបានសម្ភាសន៍ក្មេងស្រីទាំង ៣នាក់ ដោយពួកគាត់បានឆ្លើយថា ត្រូវឪពុកចុងឈ្មោះ ឃឿន ធា ឲ្យលេងប្រដាប់ភេទគាត់ ឲ្យបៀមប្រដាប់ភេទ រួចគាត់យកប្រដាប់ភេទគាត់ញលុៗតាមរុនគូថ និងលូកស្ទាបអង្អែលលេងដោះ របស់ពួកខ្លួនថែមទៀត។

 

ក្រោយពីធ្វើការសម្ភាសន៍ចប់ យើងខ្ញុំបានសុំគោលការណ៍ លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អញ្ជើញឈ្មោះឃឿន ធា មកសាកសួរ។ ឆ្លងកាត់ការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរំលោភបំពានផ្លូវភេទទៅលើកូនស្រីទាំងបីនាក់ដូចការរៀបរាបរបស់ពួកវាពិតប្រាកដមែន តែការរួមភេទនោះគឺមិនដល់ស៊ីជំរៅទេ។

 

ក្រោយពីការស្តាប់ចម្លើយ សមត្ថកិច្ចបានកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យ ទៅតុលា ការ នៅព្រឹកថ្ងៃទី៣០ខែមេសាឆ្នាំ២០២១ ដោយចោទ ប្រកាន់ រំលោភសេពសន្ធវ: និងប្រទូស្គ កេរ្តិ៍ ខ្មាស៕ ដោយ តាំង ហូ

ចាប់ខ្លួនឪពុកករណីរំលោភសេពសន្ធវ: និងប្រទូស្ត្តិ៍កេរ្តិ៏ខ្មាសលើកូនស្រីចុងចំនួនបីនាក់អាយុក្រោម១៥ឆ្នាំ

PLB Banner on article detail