រន្ទះបាញ់កុមារីអាយុ៥ឆ្នាំម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ថ្ងៃសុក្រ 30 មេសា 2021, 8:7

ខេត្តបាត់ដំបង ! កុមារីអាយុ០៥ឆ្នាំម្នាក់ត្រូវបានរន្ទះបាញ់បណ្តាលអោយស្លាប់ភ្លាមៗនៅវេលាម៉ោង១៤និង៥៥នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ស្ថិតក្នុងភូមិអូរប្រយុទ្ធ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

 

សមត្ថកិច្ចបានអោយដឹងថា កុមារីរងគ្រោះឈ្មោះ សំ សៀវម៉ី អាយុ០៥ឆ្នាំ មានទីលំនៅភូមិអូរប្រយុទ្ធ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង  ហើយបានតាមការបំភ្លឺរបស់ឪពុកជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុពេលមេឃកំពុងភ្លៀងធ្លាក់ខ្លាំងខ្លួនជាឪពុកក៏បបួលកូនស្រីត្រឡប់ពីចំការទៅផ្ទះវិញ  លុះមកដល់កណ្តាលផ្លូវកូនស្រីបានសុំទៅយកទ្រនាប់ជើង ហើយនៅពេលដើរបានចម្ងាយប្រហែល០៣មែត្រពីខ្លួន ភ្លាមនោះក៏ស្រាប់តែរន្ទះបានបាញ់ ត្រូវកូនបណ្តាលអោយស្លាប់នៅនឹងកន្លែងតែម្តង។

 

 ក្រោយពីកើតហេតុសមត្ថកិច្ច ចុះទៅធ្វើការត្រួតពិនិត្យធ្វើកោសល្យវិច្ច័យលើសាកសពរួចក៍បានប្រគល់សាកសពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

 

សូមបញ្ជាក់ផងដែរថា គិតត្រឹមរយៈពេលដើមខែមេសា រហូតមកដល់ត្រឹមរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នេះ សម្រាប់ខេត្តបាត់ដំបងអ្នករងគ្រោះស្លាប់ដោយសាររន្ទះបាញ់មានចំនួន០៧នាក់ និងសត្វគោ ងាប់និងរបូសចំនួន១១ក្បាលផងដែរ។

រន្ទះបាញ់កុមារីអាយុ៥ឆ្នាំម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

PLB Banner on article detail