ថ្ងៃនេះ មានអ្នកជំងឺកូវីដ-១៩ម្នាក់ទៀតនៅក្នុងខេត្តសៀមរាប បានជាសះស្បើយ

ថ្ងៃអង្គារ 27 មេសា 2021, 19:35

សៀមរាប៖ នៅល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ នេះ រដ្ឋបាលខេត្តសៀមរាប បានប្រកាសថា ថ្ងៃនេះ មានអ្នកជំងឺកូវីដ-១៩ ម្នាក់ ទៀតនៅខេត្តសៀមរាប ដែលជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈបានជាសះស្បើយ គឺឈ្មោះ ពុធ សំអាត ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ហើយក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ។

 សូមបញ្ជាក់ថា គិតមកទល់ល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ នេះខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១១នាក់ និង នៅសល់ចំនួន០៩នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ៕ ដោយ តាំង ហូ

ថ្ងៃនេះ មានអ្នកជំងឺកូវីដ-១៩ម្នាក់ទៀតនៅក្នុងខេត្តសៀមរាប បានជាសះស្បើយ
ថ្ងៃនេះ មានអ្នកជំងឺកូវីដ-១៩ម្នាក់ទៀតនៅក្នុងខេត្តសៀមរាប បានជាសះស្បើយ
ថ្ងៃនេះ មានអ្នកជំងឺកូវីដ-១៩ម្នាក់ទៀតនៅក្នុងខេត្តសៀមរាប បានជាសះស្បើយ

PLB Banner on article detail

អត្ថបទពេញនិយម